អំពីរៀនហុងស៊ុយ


រៀនហុងស៊ុយ  បង្កើតឡើងដើម្បីចែករំលែកចំណេះដឹង និងជួយប្រឹក្សាដល់អ្នកដែលវង្វេងផ្លូវក្នុងជីវិត រកដំណោះស្រាយមិនចេញ ធ្លាប់រកស៊ីខាត និងប្រឈមបញ្ហាជាច្រើនក្នុងជីវិត។ ជាការពិត ជីវិត មិនមែនល្អមើលដូចក្នុងវីដេអូដែលគេសម្តែងទេ ហើយអ្វីដែលយើងជួបផ្ទាល់ក៏មិនដូចអ្វីដែលអ្នកដទៃមើលមកយើងដែរ។ អ្វីដែលងាយសម្រាប់គេ វាអាចជាការលំបាកសម្រាប់យើង ព្រោះមនុស្សយើងមានទេពកោសល្យ ស្ថានភាពគ្រួសារ និងសង្គមរស់នៅផ្សេងៗគ្នា។

ដើម្បីកែរខៃជីវិតរបស់យើងអោយប្រសើរឡើង យើងត្រូវដឹងខ្លួនឯងអោយច្បាស់សិនថា៖ 

១. តើខ្លួនយើងជាអ្នកណា? 
២. តើខ្លួនយើងពូកែអ្វី?
៣. តើខ្លួនយើងត្រូវការអ្វី?

នៅពេលដែលអ្នកអាចឆ្លើយសំនួរធំតែសាមញ្ញទាំង៣នេះបានហើយ អ្នកនឹងរកឃើញទិសដៅក្នុងជីវិតបានហើយ!

ហុងស៊ុយ មានសមត្ថភាពលើសពីអាចជួយអ្នកអោយរកឃើញចម្លើយសម្រាប់សំនួរទាំងបីខាងលើបាន!

សូមអរគុណចំពោះការគាំទ្រ!

ពីខ្ញុំ
ជាំង វ៉ៃជឺ