សេវាកម្មរបស់មេត្តាហ្វីនិច្ច
អ្វីជាមេត្តាហ្វីនិច្ច?
មេត្តាហ្វីនិច្ច ជាក្រុមប្រឹក្សា បំភ្លឺ និងតម្រង់ផ្លូវ ក្នុងការរៀបចំជីវិតប្រចាំថ្ងៃ ទាំងលើកិច្ចការងារ រកស៊ី ការសិក្សា ការទំនាក់ទំនង
និងផែនការជីវិតនានា ដោយប្រើវិជ្ជាអាថ៌កំបាំងឋាមពលមេឃាធរណីមកជួយ។
ហេតុអ្វីត្រូវជឿជាក់លើមេត្តាហ្វីនិច្ច?
មេត្តាហ្វីនិច្ច មានការតាមដានលទ្ធផលជូនអតិថិជន ដើម្បីធានាបាននូវលទ្ធផលល្អប្រើសើរ និងផ្សាភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនក្នុងការផ្តល់ភាពកក់ក្តៅ និងផ្តោតលើគុណភាពនិងសុខដុមរមនាជាអាទិភាព។
១. បកស្រាយរាសី
ការបកស្រាយរាសីអាចអោយលោកអ្នកស្គាល់ខ្លួនឯងកាន់តែច្បាស់ ដឹងពីអ្វីដែលគួរធ្វើពិតប្រាកដ ដឹងពីអ្វីដែលត្រូវការពិត
ប្រាកដ ដឹងពីឱកាសនិងឧបសគ្គដែលនឹងកើតមានឡើង និងរឿងរ៉ាវផ្សេងៗជាច្រើនទៀតក្នុងខ្សែជីវិត ដោយពឹងផ្អែកទាំងស្រុងលើវេលាកំណើតពិតប្រាកដ(ម៉ោង ថ្ងៃ ខែ និងឆ្នាំ)។
វាជាការស្វែងរកគន្លឹះអាថ៌កំបាំងជីវិត!
២. រកវេលាកំណើត
ការស្វែងរកវេលាកំណើត គឺជាសេវាពិសេសដែលជួយជួយដល់អតិថិជនដែលមិនបានដឹងនូវវេលាកំណើត(ម៉ោង ថ្ងៃ
ខែ ឬឆ្នាំ)ពិតប្រាកដរបស់ខ្លួនអោយរកឃើញនូវកូនសោរជីវិត ដើម្បីបានស្វែងយល់អំពីអាថ៌កំបាំងនៃជីវិត។
៣. រកវេលាល្អសម្រាប់កិច្ចការនានា
វាជាសេវាស្វែងរកវេលាមង្គលពិសេសសម្រាប់កិច្ចការនានា ដូចជា អាពាហ៍ពិពាហ៍ សាងសង់ផ្ទះ ជួសជុល ឡើងផ្ទះ សម្ភោធក្រុមហ៊ុន ចេញយុទ្ធនាការឃោសនា បើកគណនីធនាគារ ចុះហត្ថលេខាលើកិច្ចសន្យា ទិញរបស់ចូលផ្ទះ និងកិច្ចមង្គលផ្សេងៗទៀតជាច្រើន..។
៤. ប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយ
ជួយដល់ថ្នាក់ដឹកនាំរបស់ស្ថាប័ននានាក្នុងការវាយតម្លៃអត្តចរិក និងរាសីរបស់បេក្ខជនតាមរយៈវេលាកំណើតនិងទម្រង់មុខ ដើម្បីដឹងថាបេក្ខជនរូបនោះស្មោះត្រង់និងមានរាសីជួយលើកតម្កើងដល់ថ្នាក់ដឹកនាំឬអត់ មុននឹងសម្រេចចិត្តរើសយកជាបុគ្គលិក ឬតម្លើងតួនាទី។
៥. ថូទ្រព្យលើករាសី(ចៅអ៊ុង)
ជាការបន្សាំ ឌីអិនអេ របស់ម្ចាស់ថូទៅនឹងឋាមពលចក្រវាឡ ដើម្បីលើកតម្កើងដួងរាសីអោយមានសុខភាព សុភមង្គល មុខមាត់ក្នុងសង្គម ការងាររកស៊ី យសស័ក្តិ ទ្រព្យសម្បត្តិ ប្រាជ្ញា ការប្រាស្រ័យទាក់ទង និងអ្វីៗគ្រប់យ៉ាងអោយដំណើរការដោយរលូន និងកាន់តែល្អប្រសើរ ។
៦. វាយតម្លៃ និងរៀបចំហុងស៊ុយ
ត្រួតពិនិត្យវាយតម្លៃ និងរៀបចំផ្ទះ ការិយាល័យ កន្លែងរកស៊ី ឃ្លាំង និងទីតាំងនានា មុននឹងទិញ ជួល ចូលនៅ ឬជួសជុលដោយប្រើវិជ្ជាមេឃាធរណី ដើម្បីទាញឋាមពលមេឃ ស្រូបឋាមពលដី លើករាសីម្ចាស់ប្រុសស្រី អោយចម្រើនលាភជ័យ សិរីសួស្តី និងសុភមង្គលយ៉ាងរលូន ដោយមានការតាមដានពិនិត្យ និងវាយតម្លៃក្នុងការធានាប្រសិទ្ធិភាព។
៧. ប្រឹក្សាផែនការជីវិត
ផ្តល់ការប្រឹក្សាលើការរៀបចំវិថីជីវិត ការងារ ការរកស៊ី និងទំនាក់ទំនង.. ដើម្បីអោយសមប្រកបដោយពឹងលើតារាងរាសី និងបរិបទរស់នៅរបស់សាមីខ្លួន។
៨. ក្លឹបពិភាក្សាពិសេស
ជាក្លឹបពិភាក្សាដែលផ្តល់ជូនជាគន្លឹះប្រចាំខែដល់សមាជិកលើវេលាពិសេសសម្រាប់កិច្ចការនានា ឋាមពលឈីមិនតុនជែ តារាសាស្ត្រប្រចាំខែ រាសីប្រចាំខែ និងគន្លឹះមួយចំនួនទៀត។
៩. ថ្នាក់រៀនពង្រឹងចំណេះដឹង
ថ្នាក់រៀនតាមអនឡាញសម្រាប់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងបរមត្ថវិជ្ជា(METAPHYSICS) ដើម្បីយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ជួយក្រុមគ្រួសារ និងផ្តល់សេវាដែលពាក់ព័ន្ធ។
រៀបចំអនាគតអោយចំទេពកោសល្យ និងនិស្ស័យបូករួមនឹងការប្រើប្រាស់កម្លាំងឋាមពលចក្រវាឡ នោះអ្វីៗគ្រប់យ៉ាងនឹងបានផលសម្រេចល្អជាងមុន រលូនជាងមុន និងលឿនជាងមុន!
មេត្តាហ្វីនិច្ច
ទំនាក់ទំនង
តេលេក្រាមរបស់រៀនហុងស៊ុយ៖ https://t.me/JiangWeizhi
តេលេក្រាមរបស់មេត្តាហ្វីនិច្ច៖ https://t.me/MetaFenix
ឆាណែលតេលេក្រាម
រៀនហុងស៊ុយ៖ https://t.me/reanfengshui
មេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting
ហ្វេសប៊ុកផេក
រៀនហុងស៊ុយ៖ https://web.facebook.com/reanfengshui
មេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting
យូធ្យូប៖ https://www.youtube.com/@reanfengshui
ខិតប័ណ្ណព័ត៌មាន

