សែនក្បាលទឹក ២០២៣
ពិធីសែនក្បាលទឹក ឬភ្ជុំចិន គឺជាពិធីបុណ្យប្រពៃណីយ៍ចិនដ៏ធំមួយ ដែលគេធ្វើឡើងដើម្បីសែននិងឧទ្ទិសកុសលផលបុណ្យអោយវិញ្ញាណក្ខន្ទអ្នកដែលបានចែកដ្ឋាន។ តាមជំនឿពីបុរាណ គេជឿថា វាជាវេលាដែលឋាននរកបានដោះលែងខ្មោចដែលមិនទាន់បានចាប់ជាតិអោយបានចេញមកទទួលសំណែននិងកុសលផលបុណ្យដែលញាតិនៅរស់បានឧទ្ទិសជូន។ ការដោះលែងអោយចេញមកនោះគេតែងធ្វើនៅខែ៧ ប្រតិទិនចន្ទគតិចិន ដែលគេច្រើនហៅថាជា ខែខ្មោច (សម្រាប់ឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១៦ ខែសីហា រហូតដល់ថ្ងៃទី១៤ ខែកញ្ញា) ដែលពិធីធំធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែ៧ ប្រតិទិនចន្ទគតិចិន ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។ នៅថ្ងៃទី៣០ ខែសីហា ត្រូវបានគេជឿថា ជាថ្ងៃដែលឋាននរកបើកច្រកធំជាងគេ ដើម្បីអោយខ្មោចទាំងឡាយបានចេញមកទទួលយកសំណែននិងការឧទ្ទិសកុសលផលបុណ្យនានា។ នៅថ្ងៃនោះ គេច្រើនរៀបចំពិធីសែនជូនកុងម៉ាដូនតានិងញាតិការ៧សណ្តាន ហើយគេថែមទាំងរៀបចំសែនអោយខ្មោចអនាថាដែលតែលតោលគ្មានញាតិពេលយប់ទៀត។ រណ្តាប់នៃការសែន អាចធ្វើតាមទម្លាប់ និងលទ្ធភាពដែលអាចរៀបចំបាន! បំរាមមួយចំនួនដែលគេតែងតម៖១. ហែល ឆ្លង ឬដើរជិតទន្លេឬសមុទ្ទ ព្រោះអាចមានខ្មោចទឹកចាប់ទាញ ២. ចាក់ចម្រៀងលឺខ្លាំង ព្រោះអាចអោយខ្មោចដឹងថាទីណាមានមនុស្សច្រើន៣. ថតពេលយប់ ព្រោះអាចជាប់ខ្មោច៤. ជួសជុលផ្ទះ បើកហាង ចុះកុងត្រា អាពាហ៍ពិពាហ៍ ទិញរបស់ថ្មី រើផ្ទះ ឬទិញផ្ទះនៅខែថ្មី ព្រោះខ្មោចអាចមកតាម៥. រំខាន កិន ឬដើររំលងសម្ភារៈសែន ព្រោះអាចជាន់ខ្មោចដែលកំពុងទទួលសំណែន៦. ហាលខោអាវ ឬបើកឆ័ត្រនៅក្រៅផ្ទះពេលយប់ ព្រោះខ្មោចចូលចិត្តទៅសម្ងំពួននៅក្នុងឆ័ត្រ៧. មើលរឿងខ្មោច ព្រោះអាចដិតជាប់អារម្មណ៍ និងទាក់ទាញខ្មោចមែនទែនមក៨. បើមិនចាំបាច់មិនគួរនៅក្រៅផ្ទះចាប់ពីម៉ោង៦ល្ងាច រហូតដល់ ៦ព្រឹកឡើយ៩. ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះអាចប៉ះពាល់ខ្មោចអនាថាតាមដងផ្លូវ១០. សម្លាប់សត្វល្អិតប្លែកដែលហោះចូលផ្ទះ ព្រោះអាចជាវិញ្ញាណញាតិមកលេង១១. ដោតចង្កឹះបញ្ឈរលើម្ហូប ព្រោះអាចអោយខ្មោចស្មានថាជាសំណែន១២. យំពេលយប់ ព្រោះខ្មោចចូលចិត្តមនុស្សទន់ខ្សោយ១៣. ឆ្លើយតបនឹងសម្លេងហៅពីក្រោយ ឬលឺសម្លេងតែមិនឃើញមនុស្ស ព្រោះអាចជាការបន្លំរបស់ខ្មោច១៤. គោះស្មាគ្នាពីក្រោយ ព្រោះវាអាចជាបន្លំរបស់ខ្មោច១៥. ហួចឬច្រៀងពេលយប់១៦. រើសរបស់ពេលយប់១៧. ព្យួរកណ្តឹងខ្យល់ក្នុងផ្ទះ ព្រោះសម្លេងកណ្តឹងជាសម្លេងហៅខ្មោច១៨. មើលទូរទស្សន៍ឬលេងទូរស័ព្ទដល់យប់ពេក បំរាមមានច្រើនទៀតទៅតាមតំបន់និមួយៗ តែយើងគួររកវត្ថុស័ក្តិសិទ្ធិឬយ័ន្តនានាដាក់តាមខ្លួន ដើម្បីគ្រាន់បានបញ្ជៀសគ្រោះភ័យដែលអាចកើតឡើងដោយមិនដឹងខ្លួន។ បងប្អូនក៏គួរមានដើមទទឹមនៅមុខផ្ទះ ដើម្បីជួយបណ្តេញវិញ្ញាណមិនល្អផងដែរ។ ក្នុងករណីដែលមានបងប្អូនដែលទើបមកពីដំណើរឆ្ងាយគួរយកស្លឹកទទឹមលាយទឹកអំបិលប្រោះលើគាត់ ឬអោយគាត់ដើររំលងភ្លើងមុនចូលផ្ទះ ដើម្បីបណ្តេញឋាមពលអាក្រក់ចេញពីគាត់។ នៅខែខ្មោចនេះ គួរប្រយ័ត្នគ្រប់គ្នា ហើយអ្នកដែលគួរប្រយ័ត្នខ្លាំងជាងគេ គឺអ្នកដែលមានតួខាល រកា និងថោះ។ ជំនឿតែងតែនៅអមជាមួយវិទ្យាសាស្ត្រ និងការរស់នៅរបស់យើង តែការជឿត្រូវប្រកបដោយប្រាជ្ញា និងក៏អាស្រ័យទៅលើបុគ្គលនិមួយៗផងដែរ។ ជូនពរសំណាងល្អ!