អាហារូបករណ៍ប្រចាំឆ្នាំ២០២៤

ដើម្បីអបអរសាទរគំរប់ខួបទី៤ឆ្នាំរបស់ខ្លួន មេត្តាហ្វីនិច្ចនឹងផ្តល់ឱកាសជូនដល់បងប្អូនទាំងអស់ដែលមានបំណងចង់សិក្សាលើបរមត្ថវិជ្ជាចិន តាមរយៈការប្រលងយកអាហារូបករណ៍ប្រចាំឆ្នាំ២០២៤ ដែលនឹងធ្វើឡើងតាមរយៈអនឡាញ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៣០ រហូតដល់ ១៤៖៤៥ រសៀល។

វិញ្ញាសារប្រលងបានផ្តោតលើចំណេះដឹងដែលមេត្តាហ្វីនិច្ចបានចែករំលែកកន្លងមកក្នុងហ្វេសប៊ុកឆាណែល តេលេក្រាមឆាណែល យូធ្យូប តិកតុក និងបណ្ណាល័យហុងស៊ុយ។

សិទ្ធិនៃការទទួលអាហារូបករណ៍ អាស្រ័យទៅលើនិទ្ទេសដែលទទួលបានពីការប្រឡងតាមពិន្ទុ។

វគ្គសិក្សាដែលអាហារូបករណ៍គ្របដណ្តប់៖
១. ប៉ាជឺផែនការជីវិត
២. ហុងស៊ុយ
៣. ឈីមិនហុងស៊ុយ
៤. ឈីមិនតុនជែ
៥. រើសវេលាតាមក្បួនថុងស៊ូ