រាសីទូទៅសម្រាប់ឆ្នាំទាំង១២ ក្នុងឆ្នាំ២០២៣ ថោះ ទឹកយិន

< All Topics
បោះពុម្ភ

បញ្ជាក់៖ ខាងក្រោមនេះ ជាការព្យាករណ៍ទូទៅសម្រាប់ឆ្នាំទាំង១២ នៅក្នុងឆ្នាំថ្មី ឆ្នាំថោះទឹកយិន ២០២៣។ ដើម្បីដឹងច្បាស់ពីរាសីពិតប្រាកដរបស់បុគ្គលនិមួយៗ ត្រូវមើលរាសីពេញលេញដោយប្រើក្បួនប៉ាជឺដែលតម្រូវអោយមានវេលាកំណើតច្បាស់លាស់(ម៉ោង ថ្ងៃ ខែ និងឆ្នាំ)។

ឆ្នាំជូត កើតនៅឆ្នាំ៖ ១៩៤៨​ ១៩៦០ ១៩៧២ ១៩៨៤ ១៩៩៦ ២០០៨

លុយកាក់ ៖ ១០០%
ការងារ ៖ ១០០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៨០%

សម្រាប់ឆ្នាំជូត
  • អាចជួបការលំបាកមួយចំនួននៅកន្លែងការងារ ដែលមានដូចជា ពាក្យចរចាមរាម ការចាញ់ល្បិច..។ល។
  • ចូររក្សាការប្រុងប្រយ័ត្នរាល់កិច្ចការដែលធ្វើ នោះនឹងដោះស្រាយផលលំបាកទាំងនោះបាន។
  • ចូររក្សាទំនាក់ទំនងល្អជាមួយមិត្តរួមការងារ ដើម្បីជៀសវាងទំនាស់នានា
  • ថែទាំសុខភាព ដោយរក្សារបបចំណីអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ
  • លៃលកពេលវេលា ដើម្បីក្រុមគ្រួសារ

ឆ្នាំឆ្លូវ កើតនៅឆ្នាំ៖ ១៩៤៩ ១៩៦១ ១៩៧៣ ១៩៨៥ ១៩៩៧ ២០០៩

លុយកាក់ ៖ ៦០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៦០%
ការសិក្សា ៖ ៦០%
សុខភាព ៖ ៦០%

សម្រាប់ឆ្នាំឆ្លូវ
  • មានបញ្ហាមួយចំនួននឹងកើតមានឡើង ដូចជាការជាប់អន្ទាក់ ឬការទម្លាក់កំហុសមកអោយ
  • ត្រូវអត់ធ្មត់ មុះមុតនឹងការងារ ឬរៀបផែនការនានាអោយបានរួចរាល់ ដើម្បីត្រៀមខ្លួនប្រឡូកនិងប្រឈមនឹងឧបសគ្គដែលនឹងមកដល់

ឆ្នាំខាល កើតនៅឆ្នាំ៖ ១៩៥០ ១៩៦២ ១៩៧៤ ១៩៨៦ ១៩៩៨ ២០១០

លុយកាក់ ៖ ៦០%
ការងារ ៖ ៦០% 
ទំនាក់ទំនង ៖ ៤០%
ការសិក្សា ៖ ៦០%
សុខភាព ៖ ៤០%

សម្រាប់ឆ្នាំខាល
  • រាសីនឹងងើបឡើងវិញប្រសើរជាងឆ្នាំមុន
  • នឹងមានការគាំទ្រជួយកិច្ចការនានាពីមនុស្សនៅជុំវិញខ្លួន
  • គួររក្សាការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ជំនឿទុកចិត្ត និងភាពមុតមាំ នោះអ្នកនឹងអាចបង្វែរឧសគ្គនានាអោយក្លាយជាឱកាសវិញបាន

ឆ្នាំថោះ កើតនៅឆ្នាំ៖ ១៩៥១ ១៩៦៣ ១៩៧៥ ១៩៨៧ ១៩៩៩ ២០១១

លុយកាក់ ៖ ១០០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៨០%

សម្រាប់ឆ្នាំថោះ
  • នឹងមានការផ្លាស់ប្តូរច្រើនក្នុងជីវិត មានឡើងមានចុះ ទាំងការងារនិងស្នេហា
  • គប្បីធ្វើអ្វីមួយ ដើម្បីរក្សាលំនឹងជីវិត(រៀបអាពាហ៍ពិពាហ៍ ឬទិញផ្ទះ) ឬរៀបចំការជួបជុំគ្រួសារឬមិត្តភ័ក្តិដើម្បីរក្សាទំនាក់ទំនងអោយល្អប្រសើរ
  • នៅពេលជួបនឹងបញ្ហា គួររក្សាភាពវិជ្ជមាននិងពិភាក្សាជាមួយអ្នកដទៃដើម្បីស្វែងរកដំណោះស្រាយ
  • ត្រូវថែរក្សាសុខភាពអោយបានល្អ កុំងប់នឹងការងារពេក

ឆ្នាំរោង កើតនៅឆ្នាំ៖ ១៩៥២ ១៩៦៤ ១៩៧៦ ១៩៨៨ ២០០០ ២០១២

លុយកាក់ ៖ ៨០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៦០%

សម្រាប់ឆ្នាំរោង
  • អាចប្រឈមនឹងបញ្ហាសុខភាព និងទំនាក់ទំនងសង្គម
  • គប្បីរក្សាសំណងមិត្តភាពរវាងសមាជិគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមការងារ
  • ត្រូវគ្រប់គ្រងលុយកាក់អោយបានល្អប្រសើរ និងមិនគួរវិនិយោគអ្វីថ្មី
  • គប្បីនៅឆ្ងាយពីបុគ្គលអវិជ្ជមាន មនុស្សខ្ជិលច្រអូស ឬត្រូវចេះមើលមនុស្សមុននឹងជួយ

ឆ្នាំម៉្សាញ់ កើតនៅឆ្នាំ៖ ១៩៥៣ ១៩៦៥ ១៩៧៧ ១៩៨៩ ២០០១ ២០១៣

លុយកាក់ ៖ ៦០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៦០%
សុខភាព ៖ ៦០%

សម្រាប់ឆ្នាំម៉្សាញ់
  • រាសីល្អប្រសើរជាងមុន
  • អាចនឹងមានការធ្វើដំណើរច្រើន ការប្តូរការងារ ចេញក្រៅប្រទេស…
  • ត្រូវបង្ហាញទេពកោសល្យនិងសមត្ថភាពនៅកន្លែងធ្វើការអោយបានច្រើន ដើម្បីចាប់បានឱកាសថ្មី
  • សម្រាប់អ្នកដែលមានមុខរបររកស៊ី នឹងមានឱកាសពង្រីកអាជីវកម្មផងដែរ

ឆ្នាំមមី កើតនៅឆ្នាំ៖ ១៩៥៤ ១៩៦៦ ១៩៧៨ ១៩៩០ ២០០២ ២០១២

លុយកាក់ ៖ ៨០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៨០%

សម្រាប់ឆ្នាំមមី
  • ទទួលបានការជួយជ្រោមជ្រែងពីក្រុមគ្រួសារនិងមិត្តភ័ក្តិ
  • ការងារនឹងបានប្រសើរជាងមុន ដូច្នេះត្រូវចេះចាប់ឱកាស
  • គប្បីត្រូវគ្រប់គ្រងលុយកាក់អោយបានល្អជៀសវាងការខាតបង់

ឆ្នាំមមែ កើតនៅឆ្នាំ៖ ១៩៥៥ ១៩៦៧ ១៩៧៩ ១៩៩១ ២០០៣ ២០១៥

លុយកាក់ ៖ ៨០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៩០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៧០%

សម្រាប់ឆ្នាំមមែ
  • រាសីឡើងល្អជាងឆ្នាំមុនៗ ទាំងការងារ ទាំងការទំនាក់ទំនង និងទាំងលុយកាក់
  • អាចនឹងមានឧសគ្គលេចចេញមករារាំង តែនៅពេលដែលមានការតាំងចិត្តមុតមាំ និងរក្សាភាពអំណត់ នោះនឹងយកឈ្នះលើបញ្ហានានាបានយ៉ាងល្អ
  • គប្បីប្រយ័ត្នការចាញ់បោកបញ្ឆោត និងគ្រោះថ្នាក់តាមផ្លូវ

ឆ្នាំវក កើតនៅឆ្នាំ៖ ១៩៥៦ ១៩៦៨ ១៩៨០ ១៩៩២ ២០០៤ ២០១៦

លុយកាក់ ៖ ៦០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ៨០%
ការសិក្សា ៖ ៨០%
សុខភាព ៖ ៦០%

សម្រាប់ឆ្នាំវក
  • ទាំងការងារនិងលុយកាក់នឹងមានការប្រសើរឡើង
  • ត្រូវហ៊ានលះបង់ភាពខ្មាសអៀន ដើម្បីសុំជំនួយ និងចាប់យកឱកាសថ្មី
  • ចូរប្រយ័ត្នការបោកប្រាស់ និងមនុស្សហុតទឹកសម្លឹងកាក

ឆ្នាំរកា កើតនៅឆ្នាំ៖ ១៩៤៥ ១៩៥៧ ១៩៦៩ ១៩៨១ ១៩៩៣ ២០០៥

លុយកាក់ ៖ ២០%
ការងារ ៖ ៤០% 
ទំនាក់ទំនង ៖ ៤០%
ការសិក្សា ៖ ៦០%
សុខភាព ៖ ២០%

សម្រាប់ឆ្នាំរកា
  • រាសីមិនសូវល្អទេនៅឆ្នាំថ្មីនេះ ព្រោះនឹងមានឧសគ្គជាច្រើនកើតមានឡើង
  • គប្បីរក្សាភាពវិជ្ជមាន រក្សានិងមិនបោះបង់គោលដៅក្នុងជីវិត ចិត្តអំណត់និងរៀនពីមនុស្សជុំវិញអោយបានច្រើន
  • ត្រូវចាំថា វេលាដែលឆុង គឺជាវេលាដែលធ្វើអោយយើងរឹងមាំជាងមុន

ឆ្នាំច កើតនៅឆ្នាំ៖ ១៩៤៦ ១៩៥៨ ១៩៧០ ១៩៨២ ១៩៩៤ ២០០៦

លុយកាក់ ៖ ១០០%
ការងារ ៖ ៨០% 
ទំនាក់ទំនង ៖ ១០០%
ការសិក្សា ៖ ១០០%
សុខភាព ៖ ៨០%

សម្រាប់ឆ្នាំច
  • មានរាសីល្អប្រសើរជាងមុន
  • មិនថាមានរឿងអ្វីកើតឡើងទេ អ្នកគប្បីត្រូវហ៊ានប្រឈមដោះស្រាយនឹងបញ្ហា នោះអ្នកនឹងមានលាភប្រសើរ
  • ត្រូវហ៊ានធ្វើអ្វីដែលថ្មីប្រកបដោយគំនិតវិជ្ជមាន នឹងនាំអោយបានផលល្អ

ឆ្នាំកុរ កើតនៅឆ្នាំ៖ ១៩៤៧ ១៩៥៩ ១៩៧១ ១៩៨៣ ១៩៩៥ ២០០៧

លុយកាក់ ៖ ៤០%
ការងារ ៖ ៤០% 
ទំនាក់ទំនង ៖ ៤០%
ការសិក្សា ៖ ៦០%
សុខភាព ៖ ៤០%

សម្រាប់ឆ្នាំកុរ
  • នឹងការតានតឹងអារម្មណ៍លើកិច្ចការនានាដែលមិនដូចការគិត
  • គប្បីបើកចិត្តអោយទូលាយ និងរក្សាភាពវិជ្ជមាន ដើម្បីប្រឈមមុននិងដោះស្រាយបញ្ហា នោះកិច្ចខិតខំប្រឹងប្រែងនឹងហុចផលសមប្រកបមកវិញ
  • គួរប្រយ័ត្នវត្ថុមុតស្រួចនៅជុំវិញខ្លួន

ដើម្បីមើលរាសីពេញលេញ ដែលជាការបកស្រាយអាថ៌កំបាំងជីវិត សូមទំនាក់ទំនងមកកាន់តេលេក្រាម៖​ https://t.me/MetaFenix

Table of Contents