២០២២ ជាឆ្នាំខាលទឹក+

< All Topics
បោះពុម្ភ

ការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ចិននឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ តែវេលាដែលគិតរាប់ចូលឆ្នាំថ្មីគណនាតាមរូបមន្តហុងស៊ុយសាកលគឺគេគិតចាប់ពីថ្ងៃទី០៤ ខែកុម្ភៈ តទៅ ដែលចាត់ចូលជាឆ្នាំខាល។ ដូច្នេះទារកដែលកើតចាប់ពីថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២២តទៅ គឺឆ្នាំខាល រហូតដល់ឆ្នាំថ្មី។

ក្នុងឆ្នាំ២០២២នេះ គេអោយឈ្មោះថា ខ្លាទឹកយ៉ាង(+) ដោយសារគេបូករាសីពីប្រភេទបញ្ចូលគ្នា នោះគឺរាសីមេឃ និងរាសីដី ដែលក្នុងនោះរួមមាន៖

១. រាសីមេឃ៖ ទឹក+ 
២. រាសីដី៖ ខាល ឈើ+ (និងតួរាសីខាងក្រោមដែលជារាសីលាក់របស់ឆ្នាំខាលគឺ៖ ឈើ​+ ភ្លើង+ និងដី+)

តាមការមើលធាតុខាងលើបញ្ចូលគ្នា យើងអាចឃើញថា ឆ្នាំ២០២២ នេះនឹងនាំលាភល្អដល់មនុស្សដែលត្រូវការធាតុទឹក ឈើ ភ្លើង និងដី ដោយឡែកវាមិនអាចជួយអ្នកដែលត្រូវការធាតុមាសបានច្រើននោះទេ។ 

អត្ថបទក្រោយ យើងនាំចូលទៅកាន់រាសីតាមធាតុរាសីថ្ងៃ និងធាតុសំណាង(ធាតុដែលត្រូវការ)។

តើអ្នកដឹងថាអ្នកមានរាសីថ្ងៃជាធាតុអ្វី និងធាតុសំណាងជាធាតុអ្វីហើយឬនៅ? 
សូមទាក់ទងមកកាន់រៀនហុងស៊ុយ សម្រាប់ពិភាក្សាលើការមើលរាសី ដើម្បីរកធាតុសំណាងរបស់អ្នក។

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា


Table of Contents