ធាតុទឹកក្នុងឆ្នាំ២០២២

< All Topics
បោះពុម្ភ

បញ្ជាក់៖ 
មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង​ តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។


​ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖
១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។
២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។
  

ធាតុទឹកក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២

១. បើធាតុទឹកជារាសីតួថ្ងៃរបស់អ្នក៖ ទឹកនៅឆ្នាំ២០២២ ជាបងប្អូន មិត្តភ័ក្តិ មិត្តរួមការងារ ដៃគូ ឬសាច់ញាតិ អ្នកនឹងមានទំនាក់ទំនងល្អជាមួយពួកគាត់ ហើយអាចអោយពួកគាត់ជួយការងារផ្សេងៗបានគាប់ប្រសើរ។ 

២. បើធាតុទឹកជាធាតុសំណាងរបស់អ្នក៖ អ្នកនឹងមានសេចក្តីក្លាហាន ទំនុកចិត្ត និងការជួយទំនុកបំរុងច្រើនពី បងប្អូន មិត្តភ័ក្តិ មិត្តរួមការងារ ដៃគូ ឬសាច់ញាតិ។ ពួកគាត់នឹងជួយអ្នកអោយជោគជ័យលើកកិច្ចការឬជំនួញនានា។ 

ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុដែលទឹកបង្កើត ដូច្នេះអ្នកនឹងអាចបង្ហាញខ្លួនជាសាធារណៈ បង្ហាញពីសមត្ថភាព និងទេពកោសល្យ ដើម្បីទាញយកលាភបានយ៉ាងល្អប្រសើរ។ នៅក្នុងតួខ្លួនឆ្នាំខាលមានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុលាភរបស់ទឹក នោះអ្នកនឹងមានលាភលើលុយកាក់ និងការវិនិយោគនានា។ 

ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents