ធាតុមាសក្នុងឆ្នាំ២០២២

< All Topics
បោះពុម្ភ

បញ្ជាក់៖ 
មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង​ តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។


​ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖
១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។
២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។
  

ធាតុមាសក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២

១. បើធាតុមាសជារាសីតួថ្ងៃរបស់អ្នក៖ ធាតុមាសបង្កើតធាតុទឹក វាតំណាងអោយការព្យាយាម លទ្ធផលពីការងារនានា.. អ្នកនឹងធ្វើកិច្ចការនានាយ៉ាងរលូន។ អ្នកនឹងរវល់ជាងមុន មានឳកាសច្រើនជាងមុន ដូច្នេះអ្នកគួរព្យាយាមបង្ហាញសមត្ថភាពអោយបានច្រើន តែអ្នកត្រូវរក្សាសុខភាពផង ព្រោះវាជាឆ្នាំដែលអ្នកនឹងរវល់និងនឿយហត់ច្រើន។ ក្នុងករណីដែលអ្នកត្រូវការធាតុទឹកជាធាតុសំណាង នោះអ្នកនឹងមានអារម្មណ៍ល្អ ហើយរួសរាយពេលជួបជាមួយមនុស្សម្នា។ អ្នកនឹងទទួលបានភាពល្បីល្បាញ ដែលវានឹងផ្តល់ឳកាសសម្រាប់អនាគត។

តួឆ្នាំខាលមានធាតុឈើដែលជាធាតុលុយកាក់របស់អ្នក ដូច្នេះអ្នកនឹងមានលាភច្រើន ហើយក៏មានលាភជួបគូទៀតផង។ ទោះយ៉ាងណាអ្នកក៏នឹងមានសម្ពាធពីការងារមកផងដែរ។

២. បើធាតុមាសជាធាតុសំណាងរបស់អ្នក៖ ករណីនេះអ្នកកំពុងខ្វះធាតុមាស ហើយអ្នកត្រូវការធាតុមាសមកជួយ តែដោយសារធាតុមាសបង្កើតធាតុទឹកដែលជាហេតុធ្វើអោយធាតុមាសចុះខ្សោយ នោះអ្នកមិនអាចទទួលបានជំនួយពីធាតុមាសឡើយ។  រាសីមិនសូវល្អឡើយ ព្រោះអ្នកនឹងពិបាករកជំនួយពេលអ្នកជួបបញ្ហា។

ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents