ធាតុដីក្នុងឆ្នាំ២០២២

< All Topics
បោះពុម្ភ

បញ្ជាក់៖ 
មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង​ តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។


​ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖
១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។
២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។
  

ធាតុដីក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២

១. បើធាតុដីជារាសីតួថ្ងៃរបស់អ្នក៖ ទឹកជាធាតុលុយ ធាតុទ្រព្យរបស់អ្នក មានន័យថាអ្នកនឹងរវល់ច្រើនពាក់ព័ន្ធនឹងលុយកាក់ និងអចលនទ្រព្យនៅឆ្នាំថ្មីនេះ។ ក្នុងករណីអ្នកសម្បូរធាតុទឹកនៅក្នុងតារាងរាសី នោះអ្នកនឹងសម្បូរលាភពេញមួយឆ្នាំ ហើយចំណូលនិងការវិនិយោគនានានឹងកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែបើករណីអ្នកខ្វះធាតុទឹកក្នុងតារាងរាសីវិញ អ្នកនឹងមានបញ្ហាជាច្រើនពាក់ព័ន្ធនឹងលុយកាក់។ 

សម្រាប់អ្នកដែលនៅលីវ អ្នកនឹងបានជួបមនុស្សក្នុងសុបិន្តដែលជាគូរបស់អ្នក។ តែបើអ្នកនៅតែលាក់មុខក្នុងផ្ទះនោះអ្នកនឹងមិនអាចជួបគូអនាគតបានឡើយ។

២. បើធាតុដីជាធាតុសំណាងរបស់អ្នក៖ រាសីរបស់អ្នកមិនសូវល្អទេ ដោយសារធាតុទឹកនិងធាតុដីមិនត្រូវគ្នា ហើយធាតុភ្លើងដែលជាជំនួយរបស់អ្នកក៏មិនអាចជួយអ្នកបានដែរ ព្រោះភ្លើងក៏មានឆុងជាមួយទឹក។ ចំណែកឯតួឆ្នាំខាល មានធាតុឈើ ដែលឈើក៏ផ្តល់សម្ពាធលើធាតុដី ដូច្នេះអ្នកនឹងទទួលរងសម្ពាធជាច្រើននៅក្នុងឆ្នាំ២០២២នេះ។

ក្នុងតួឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុបង្កើតដី ដែលវាតំណាងអោយមាតាបិតា ចាស់ទុំ ចំណេះដឹង និងថ្នាំសង្កូវ ហើយក៏មានធាតុដីដែលតំណាងអោយមិត្តភ័ក្តិ បងប្អូន.. ដូច្នេះអ្នកគួរជួបមនុស្សល្អៗអោយបានច្រើន នោះគេនឹងអាចជួយអ្នកបាន។ គប្បីរកមនុស្សដែលមានរាសីល្អនឹងអ្នកអោយបានច្រើន។

ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents