មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

< All Topics
បោះពុម្ភ

សណ្ឋានដីឬទីតាំងរបស់ផ្ទះរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើហុងស៊ុយ។ វាអាចបង្កើត ឬប្រមូលកំលាំងធាតុពីចក្រវាឡបានពីរប្រភេទគឺ សាឈី(Sha Qi) និងសឹងឈី(Sheng Qi)។

– សាឈី(Sha Qi)គឺជាកំលាំងធាតុមិនល្អ
– សឹងឈី(Sheng Qi)គឺជាកំលាំងធាតុល្អ

ជាទូទៅយើងត្រូវការសឹងឈីអោយវាចូលមកនៅគ្រប់ទីកន្លែងនៃផ្ទះរបស់យើង ដើម្បីបង្កើនហុងស៊ុយដល់អ្នកដែលរស់នៅក្នុងផ្ទះ ជាពិសេសម្ចាស់ផ្ទះ។

សឹងឈីកើតមាននៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ តែបើខ្យល់បក់ខ្លាំងពេកនោះវាក៏មិនមានធាតុល្អបានដែរ ព្រោះកំលាំងខ្យល់បានបក់ផាត់ធាតុល្អទៅអស់។

បុរាណចិនគេបានចងក្រងជាតម្រាថា៖
– ខ្យល់ផាត់ធាតុល្អ រីឯទឹកជាអ្នកប្រមូលផ្តុំធាតុល្អ
– បើកន្លែងណាដែលទីធ្លាបើកធំទូលាយពេក នោះយើងនឹងមិនអាចប្រមូលកំលាំងធាតុល្អៗបានទេ។
– បើមានជញ្ជាំង ឬដើមឈើធំៗបាំងខ្យល់ជិតឈឹង នោះកំលាំងធាតុល្អក៏ត្រូវបានបាំងមិនអោយចូលមកដែរ។
– បើមានដំបូលស្រួច ដើមឈើ ផ្លូវបុកចំ ឬសសរភ្លើង បាញ់មកឬចំមុខផ្ទះយើង វាហាក់ដូចជាគេតម្រង់ធាតុអាក្រក់មកផ្ទះយើងអញ្ចឹងដែរ។

ចង់ដឹងបន្ថែមនោះ សូមរង់ចាំតាមដានមេរៀនបន្តបន្ទាប់ទៀតក្នុងជំពូកហុងស៊ុយក្រៅផ្ទះ។

រួមគ្នាប្រឆាំងនឹងការចម្លងសំណេរដើម!

រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#learnfengshui
#learnfengshuikh
#រៀនហុងស៊ុយជាមួយគ្នា

Table of Contents