SIGN IN YOUR ACCOUNT TO HAVE ACCESS TO DIFFERENT FEATURES

FORGOT YOUR PASSWORD?

FORGOT YOUR DETAILS?

AAH, WAIT, I REMEMBER NOW!

Rean Feng ShuiRean Feng Shui

  • ទំព័រដើម
  • អំពីយើងខ្ញុំ
  • សេវាកម្ម
  • បណ្ណាល័យ
  • អាហារូបករណ៍
    • អាហារូបករណ៍ឆ្នាំ២០២២
    • អាហារូបករណ៍ឆ្នាំ២០២១
  • ទំនាក់ទំនង

មើលរាសីរាសី

  • Home
  • Knowledge Base - Article
March 24, 2023

Category: មូលដ្ឋានគ្រឹះ

មេរៀនទី ៥៖ ធាតុល្អនិងធាតុមិនល្អ

Wednesday, 23 September 2020 by រៀនហុងស៊ុយ

សណ្ឋានដីឬទីតាំងរបស់ផ្ទះរបស់អ្នក មានឥទ្ធិពលយ៉ាងខ្លាំងទៅលើហុងស៊ុយ។ វាអាចបង្កើត ឬប្រមូលកំលាំងធាតុពីចក្រវាឡបានពីរប្រភេទគឺ សាឈី(Sha Qi) និងសឹងឈី(Sheng Qi)។ – សាឈី(Sha Qi)គឺជាកំលាំងធាតុមិនល្អ– សឹងឈី(Sheng Qi)គឺជាកំលាំងធាតុល្អ ជាទូទៅយើងត្រូវការសឹងឈីអោយវាចូលមកនៅគ្រប់ទីកន្លែងនៃផ្ទះរបស់យើង ដើម្បីបង្កើនហុងស៊ុយដល់អ្នកដែលរស់នៅក្នុងផ្ទះ ជាពិសេសម្ចាស់ផ្ទះ។ សឹងឈីកើតមាននៅកន្លែងដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ តែបើខ្យល់បក់ខ្លាំងពេកនោះវាក៏មិនមានធាតុល្អបានដែរ ព្រោះកំលាំងខ្យល់បានបក់ផាត់ធាតុល្អទៅអស់។ បុរាណចិនគេបានចងក្រងជាតម្រាថា៖– ខ្យល់ផាត់ធាតុល្អ រីឯទឹកជាអ្នកប្រមូលផ្តុំធាតុល្អ– បើកន្លែងណាដែលទីធ្លាបើកធំទូលាយពេក នោះយើងនឹងមិនអាចប្រមូលកំលាំងធាតុល្អៗបានទេ។– បើមានជញ្ជាំង ឬដើមឈើធំៗបាំងខ្យល់ជិតឈឹង នោះកំលាំងធាតុល្អក៏ត្រូវបានបាំងមិនអោយចូលមកដែរ។– បើមានដំបូលស្រួច ដើមឈើ ផ្លូវបុកចំ ឬសសរភ្លើង បាញ់មកឬចំមុខផ្ទះយើង វាហាក់ដូចជាគេតម្រង់ធាតុអាក្រក់មកផ្ទះយើងអញ្ចឹងដែរ។ ចង់ដឹងបន្ថែមនោះ សូមរង់ចាំតាមដានមេរៀនបន្តបន្ទាប់ទៀតក្នុងជំពូកហុងស៊ុយក្រៅផ្ទះ។ រួមគ្នាប្រឆាំងនឹងការចម្លងសំណេរដើម! រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

មេរៀនទី៤៖ ពណ៌ និងរាងរូបសញ្ញាឬវត្ថុតាំង

Monday, 21 September 2020 by រៀនហុងស៊ុយ

ដូចដែលយើងបានដឹងពីមេរៀនមុនៗរួចមកហើយ អំពីទិស ធាតុរបស់ទិស និងឋាមពលរបស់ចក្រវាឡ្ ឥឡូវយើងរៀនអំពីពណ៌របស់ធាតុនិមួយៗវិញម្តង។ ទិសនិមួយមានធាតុរបស់វា ហើយដើម្បីជួយលើកឋាមពលធាតុទាំងនោះយើងគប្បីតាំងរូបឬពណ៌ដែលដែលជួយដល់ធាតុនោះ។ ឧទាហរណ៍ទិសខាងត្បូងមានធាតុភ្លើង ដូច្នេះដើម្បីជួយដល់ធាតុខាងត្បូងយើងត្រូវដាក់ធាតុឈើ និងធាតុភ្លើងខ្លួនឯង ដែលធាតុឈើមានពណ៌បៃតង​ និងធាតុភ្លើងមានពណ៌ក្រហម ទឹកក្រូច ស្វាយ ឬផ្កាឈូក។ (តែឆ្នាំនេះកុំបំប៉នធាតុភ្លើងអី ព្រោះវាតារាជម្ងឺ) រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី៣៖ ទិស ធាតុ និងឋាមពល

Tuesday, 08 September 2020 by រៀនហុងស៊ុយ

មិនឆ្ងាយពីមេរៀនមុនៗទេ ក្នុងមេរៀនទី៣នេះ យើងសិក្សាបន្ថែមទៅលើទិសទាំង៨ និងឋាមពលចក្រក្រវាឡដែលយើងអាចទាញមកប្រើដើម្បីពង្រឹងដួងរាសីរបស់យើងបាន។ ក្នុងទិសនិមួយៗមានកម្លាំងឋាមពលចក្រវាឡផ្សេងៗគ្នា ដោយផ្អែកលើមេរៀនទី២ដែលនិយាយអំពីទិស។ ឧទាហរណ៍៖ ទិសខាងត្បូងឈៀងកើត មានធាតុឈើ ហើយឋាមពលចក្រវាឡគឺបង្កើនទ្រព្យ។ ដូច្នេះ ដើម្បីពង្រឹងឬទាញឋាមពលអោយកាន់តែខ្លាំងយើងត្រូវបន្ថែមធាតុឈើអោយវា និងបន្ថែមធាតុទឹក ព្រោះទឹកបង្កើតឈើ។ សូមបញ្ជាក់ផងដែរថា ការរៀបចំផ្ទះតាមមេរៀននេះច្រើនធ្វើឡើងសម្រាប់ប្រជាជននៅលោកខាងលិច។ ខ្ញុំនឹងលើកយកមកបង្ហាញនៅពេលក្រោយ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh

មេរៀនទី២៖ ទិសទាំង៨ និងធាតុរបស់ទិស

Thursday, 27 August 2020 by រៀនហុងស៊ុយ

នៅទូទាំងសកលលោក គេមានចែកទិសជា៨ ហើយតាមក្បួនហុងស៊ុយ ទិសទាំង៨នោះមានធាតុរៀងៗខ្លួន។ ត្បូង (ធាតុភ្លើង) គិតចាប់ពីអង្សារ ១៥៧,៥ រហូតដល់ ២០២,៥ត្បូងឈៀងលិច (ធាតុដី) គិតចាប់ពីអង្សារ ២០២,៥ រហូតដល់ ២៤៧,៥លិច (ធាតុមាស) គិតចាប់ពីអង្សារ ២៤៧,៥ រហូតដល់ ២៩២,៥ជើងឈៀងលិច (ធាតុមាស) គិតចាប់ពីអង្សារ ២៩២,៥ រហូតដល់ ៣៣៧,៥ជើង (ធាតុទឹក) គិតចាប់ពីអង្សារ ៣៣៧,៥ រហូតដល់ ២២,៥ជើងឈៀងកើត (ធាតុដី) គិតចាប់ពីអង្សារ ២២,៥ រហូតដល់ ៦៧,៥កើត (ធាតុឈើ) គិតចាប់ពីអង្សារ ៦៧,៥ រហូតដល់ ១១២,៥ត្បូងឈាងកើត (ធាតុឈើ) គិតចាប់ពីអង្សារ ១១២,៥ រហូតដល់ ១៥៧,៥ ដើម្បីវាស់ស្ទង់ដឹងទិសផ្ទះរបស់អ្នក អ្នកត្រូវ៖១. ទាញយកកម្មវិធីត្រីវិស័យដែលប្រាប់អង្សារច្បាស់លាស់(degree)២. ឈរអោយចំកណ្តាលផ្ទះ រួចបើកកម្មវិធីត្រីវិស័យខាងលើមកប្រើ ដើម្បីដឹងថាទិសណាចាប់ពីចំណុចណាដល់ចំនុចណា នោះអ្នកនឹងដឹងថាកន្លែងណានៃផ្ទះរបស់អ្នកមានធាតុអ្វី ដូចដែលអ្នកបានរៀនមេរៀនទីមួយ អំពីធាតុ រួចមកហើយ

មេរៀនទី១៖ ធាតុទាំងប្រាំ

Wednesday, 12 August 2020 by រៀនហុងស៊ុយ

ក្នុងក្បួនហុងស៊ុយ គេមានចែកធាតុជាប្រាំ គឺ៖១. ធាតុភ្លើង២. ធាតុដី៣. ធាតុមាស(ឬដែក)៤. ធាតុទឹក៥. ធាតុឈើ ធាតុទាំងប្រាំមានឥទ្ធិពលបង្កើតឬជួយគ្នាជាវដ្ត(រង្វង់) ដូចតទៅ៖– ធាតុភ្លើង បង្កើតឬជួយ ធាតុដី– ធាតុដី បង្កើតឬជួយ ធាតុមាស– ធាតុមាស បង្កើតឬជួយ ធាតុទឹក– ធាតុទឹក បង្កើតឬជួយ ធាតុឈើ– ធាតុឈើ បង្កើតឬជួយ ធាតុភ្លើង ហើយធាតុទាំងក៏អាចបង្ក្រាបគ្នាផងដែរដូចជា៖– ធាតុភ្លើង បង្ក្រាប ធាតុមាស(ឬដែក)– ធាតុដី បង្ក្រាប ធាតុទឹក– ធាតុមាស(ឬដែក) បង្ក្រាប ធាតុឈើ– ធាតុទឹក បង្ក្រាប ធាតុភ្លើង– ធាតុឈើ បង្ក្រាប ធាតុដី ធាតុទាំងប្រាំនេះ គឺជាមូលដ្ឋានដំបូងបំផុត ដើម្បីជាគ្រឹះទៅមេរៀនក្រោយៗទៀត។ សូមបងប្អូនមើលអោយយល់ និងចាំ! រក្សាសិទ្ធដោយ រៀនហុងស៊ុយ #learnfengshui#learnfengshuikh#រៀនហុងស៊ុយជាមួយគ្នា

  • DISCLAIMER
  • SUPPORT POLICY
  • LEGAL

© 2021 រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ។ បង្កើតវេបសាយដោយ KYBEREX Technology.

TOP
error: Content is protected !!