ថ្ងៃវិសេសក្នុងខែតុលា ឆ្នាំ២០២១

< All Topics
បោះពុម្ភ

ថ្ងៃដែលមានឋាមពលវិសេសទាំង៥ក្នុង ខែតុលា ឆ្នាំ២០២១


ថ្ងៃទី០៦ ខែតុលា ជាថ្ងៃកុរ-ភ្លើង

វាជាថ្ងៃដែលអ្នកអាចក្លាយជាមនុស្សដែលជួយអ្នកដទៃ។ ដូច្នេះអ្នកគួរឆ្លៀតជួយអ្នកដទៃប្រកបដោយភាពជាអ្នកដឹកនាំ និងបង្ហាញនូវអ្វីដែលអ្នកមាន​ ដើម្បីជួយគេ។ នៅវេលានោះ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង០៧ព្រឹកដល់០៩ព្រឹក។

ថ្ងៃទី១០ ខែតុលា ជាថ្ងៃថោះ-មាស

វាជាថ្ងៃដែលល្អប្រសើរបំផុតសំរាប់ការព្យាបាលខ្លួនឯង និងសិក្សាវាយតម្លៃខ្លួនឯង។ ដូច្នេះអ្នកគួរតាំងចិត្តលាងសម្អាតចោលនូវរាល់ឋាមពលមិនល្អទាំងឡាយដែលរារាំងអ្នក ហើយអ្នកអាចធ្វើវានៅចន្លោះម៉ោង០៥ព្រឹកដល់ម៉ៅង០៧ព្រឹក ដោយបែរខ្នងទៅកាន់ទិសត្បូងឆៀងកើត។

ថ្ងៃទី១៥ ខែតុលា ជាថ្ងៃវក-ភ្លើង

វាជាថ្ងៃល្អវិសេសសម្រាប់បង្កើតភាពច្នៃប្រឌិតនិងដាស់តឿនសតិអារម្មណ៍។ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ឋាមពលល្អចន្លោះម៉ោង០១រសៀលដល់ម៉ោង៣រសៀល។

ថ្ងៃទី១៨ ខែតុលា ជាថ្ងៃកុរ-ដី

វាជាថ្ងៃដែលមានឫទ្ធិសម្រាប់ដោះស្រាយបញ្ហានានា។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាសុខភាព ឬបញ្ហានានាដែលនាំអោយអ្នកមានអារម្មណ៍តានតឹងក្នុងជីវិត។ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង១រសៀលដល់ម៉ោង៣រសៀល។

ថ្ងៃទី២៥ ខែតុលា ជាថ្ងៃមមី-ភ្លើង

ជាថ្ងៃល្អសម្រាប់សមាធិទាញសុបិន្តអោយក្លាយជាការពិត។ ចូរទាក់ទងទៅកាន់អាទិទេពប្រចាំជីវិត ឬបើអ្នកមិនស្គាល់ទេ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងឆៀងលិច ហើយសរសេរឬនឹកគិតនូវអ្វីដែលអ្នកចង់បាន​និងស្រម៉ៃនូវលទ្ធផលទាំងនោះដែលអ្នកនឹងទទួលបាន នៅចន្លោះម៉ោង៣រសៀលនិង៧រសៀល។

អត្ថបទដើមរបស់ ជូអ៊ីយ៉ាប់
ប្រែសម្រួលជាភាសាខ្មែរដោយ រៀនហុងស៊ុយ

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមជាភាសាខ្មែរ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា

សូមបញ្ជាក់ផងដែរថា រៀនហុងស៊ុយ មិនមានសមត្ថភាពក្នុងការបង្កើតក្បួន ឬរូបមន្តហុងស៊ុយអ្វីឡើយ​ ព្រោះយើងខ្ញុំគ្មានសញ្ញាបត្រម៉ាស្ទ័រ ឬបណ្ឌិតលើហុងស៊ុយទេ ហើយហុងស៊ុយមានប្រភពដើមមកពីចិន អញ្ចឹងអ្វីដែលយើងប្រើគឺ តៗគ្នា។ អ្វីដែលយើងបានចែកជូនបងប្អូនកន្លងមកទាំងអស់ គឺធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពីប្រភពហុងស៊ុយល្អៗនានា បូករួមនឹងបទពិសោធន៍អនុវត្ត ក៏ដូចជាមេរៀនដែលខ្ញុំបានរៀន ហើយប្រែសម្រួលចងក្រងជាភាសាខ្មែរដើម្បីអោយបងប្អូនងាយយល់។ ​ទាំងនេះជាកិច្ចការដែលយើងខ្ញុំបានខិតខំចំណាយពេលនិងកម្លាំង ដើម្បីរៀបរៀងឡើងជាអត្ថបទភាសាខ្មែរ។ ជាអកុសលមានផេក​ ឬស្ថាប័នមួយចំនួនបានចម្លងកិច្ចការរបស់យើងខ្ញុំទាំងស្រុងទៅប្រើ ហើយដាក់ថាជាស្នាដៃរបស់ពួកគាត់។ ហេតុនេះហើយទើបកន្លងមកយើងខ្ញុំបានប្រើឃ្លានៅចុងបញ្ចប់អត្ថបទថា៖

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា

Table of Contents