សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
វេលាសម្រាប់សមាធិឈីមិនតុនជែ និងបើកខែលការពារ នៅថ្ងៃវិសាខបូជាដ៏មានឫទ្ធិ
UNGRATEFUL PUNISHMENT
ពេលខ្លះយើងសុខចិត្តលះបង់អ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ អ្វីដែលខ្លួនឯងចង់បាន ដើម្បីជួយចម្លងគេ ហើយការទទួលបានមកវិញតែងមានល្អ និងអាក្រក់(រមិលគុណ) ផ្សេងៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ សម្រាប់ការរមិលគុណមានច្រើនសណ្ឋានណាស់នៅក្នុងសង្គមមនុស្សយើង។ អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម រត់យកសុខតែម្នាក់ឯងអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម សើចចំអកមកយើងវិញភ្លាមអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជានិយាយដើមយើងវិញអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជាត្រឡប់មកចាក់យើងពីក្រោយវិញនិងមានច្រើនទៀត ដែលបងប្អូនអ្នកអានប្រហែលជាធ្លាប់បានជួបមកហើយ។ ការរមិលគុណអាចកើតឡើងដោយសារកត្តាជាច្រើន តែខាងក្រោមនេះជាករណីដែលឧស្សាហ៍កើតមានច្រើនជាងគេ ៖១. កើតឡើងពីមនុស្សដែលមិនចេះយល់ពីការជួយសង្គ្រោះពីគេ។ ឧទាហរណ៍៖ គេខំអោយបាយហូប តែបែរជាលួចរបស់ម្ចាស់ផ្ទះដើម្បីយកទ្រព្យ ធ្វើបាប ឬនិយាយដើម..។២. កើតឡើងដោយការរើបំរះពីការចិញ្ចឹមឬជួយទំនុកបំរុងតែអមជាមួយការគៀបសង្កត់ មាក់ងាយ ឬហឹង្សា។ ឧទាហរណ៍៖ គេអោយបាយហូបពិតមែន តែមុននឹងគេអោយហូបបាយនោះគេអាចធ្វើទារុណកម្ម ឬការខាកស្តោះលើបាយសម្លរ… ការឈឺចាប់នឹងអាចបង្កើតជាកំហឹង ឬការគុំគួន។ ចំពោះរូបមន្តប៉ាជឺសម្រាប់ពិនិត្យមើលថាបុគ្គលណាមានការឆុងរមិលគុណឬអត់នោះ បងប្អូនអាចមើលក្នុងតារាងប៉ាជឺថាមានតួសត្វ(ក្នុងរូបមន្ត)ជួបគ្នាឬអត់។ បើមាន២សត្វជួបគ្នា នោះគាត់ជាប់ឆុង៥០%(រមិលកម្រិតមធ្យម) តែបើមានតួទាំងបីនោះជាប់ឆុង១០០%(រមិលកម្រិតខ្លាំង)ហើយ។ តើទៅរមិលគុណលើគេ ឬគេមករមិលដាក់យើង?🫵បើរាសីខ្សោយ នឹងទទួលរងច្រើនជាងទៅធ្វើដាក់គេ។👉បើរាសីរឹងមាំ នឹងធ្វើដាក់គេច្រើនជាងគេធ្វើដាក់ខ្លួន។ បើបងប្អូនឃើញមាននៅក្នុងតារាងរបស់ខ្លួន ចូររៀនគ្រប់គ្រងអារម្មណ៍ រៀនយល់អារម្មណ៍អ្នកដទៃ និងយកចិត្តគេដាក់ចិត្តខ្លួនឯង ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី! បញ្ជាក់៖ រូបមន្តខាងលើក៏មិនត្រូវផងដែរ បើសិនជាបុគ្គលនោះចេះគ្រប់គ្រងខ្លួនឯងបានល្អប្រសើរ។ ការវិភាគតារាងរាសីទើបអាចសន្មត់បានត្រឹមត្រូវ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ឥទ្ធិពលឆុង
ការឆុងក្នុងតារាងរាសី គឺជាការប៉ះទង្គិចឋាមពលរវាងតួសត្វមួយ នឹងតួសត្វមួយទៀត ដែលវាតំណាងអោយឋាមពលប៉ះទង្គិចគ្នា។ ការឆុងនេះអាចជាការឆុងក្នុងតារាងប៉ាជឺ ឆុងជាមួយបុគ្គលណាម្នាក់ ឬឆុងជាមួយវេលាប្រឈម(ដែលអាចជាថ្ងៃ ខែ ឆ្នាំ ឬតារាងវ័យចរ)។ ការឆុងនេះ នឹងអាចបង្ករអោយមានហេតុដែលមិនចង់បានជាច្រើនប្រភេទ ដែលមានដូចជា៖ ការប្រកួតប្រជែង ឧបសគ្គ ការអូសទាញឬបង្អាក់ ការរំខាន ការជួបផលពិបាក ការប្រឆាំង ការផ្លាសប្តូរអ្វីមួយ គ្រោះថ្នាក់ ឬបាត់បង់អ្វីមួយ (ឬអាចរួមទាំងបាត់បង់អ្នកណាម្នាក់ផងដែរ)។ ឥទ្ធិពលនៃការឆុងនេះ បើយើងចេះត្រៀមលក្ខណៈ ឬគ្រប់គ្រងកាលៈទេសៈបានល្អ យើងនឹងមានលាភវិសេសវិសាល។ វាមិនខុសពីការធ្វើសង្គ្រាមទេ បើយើងចេះគ្រប់គ្រង់និងយកឈ្នះលើគូបដិបក្សបានហើយ យើងនឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់។ វេលាឆុង គឺជាវេលាមួយ ឬវិញ្ញាសារជីវិតមួយ ដែលអ្នកត្រូវកសាងខ្លួនឯងអោយរឹងមាំ និងប្រសើរជាងមុន! សម្គាល់ការឆុង៖១. បើឆុងតួសត្វធ្វើដំណើរ វាពាក់ព័ន្ធនឹងការធ្វើដំណើរ បញ្ហាបច្ចេកទេស គ្រោះថ្នាក់តាមដងផ្លូវ ហើយក៏អាចនាំអោយមានរបួស ចេញឈាម ឬការពិន័យផ្សេងៗជាដើម។ ២. បើឆុងតួសត្វស្នេហ៍ វាពាក់ព័ន្ធឹងអារម្មណ៍ ទំនាក់ទំនង សម្ព័ន្ធភាព ដែលអាចបង្កើតអោយមានជាភាពតានតឹងក្នុងការទំនាក់ទំនង បាក់ទឹកចិត្ត បែកបាក់ស្នេហា ជម្លោះគ្រួសារ ឬពាក់ព័ន្ធនឹងផ្លូវច្បាប់។ ៣. បើឆុងតួសត្វឃ្លាំង វាពាក់ព័ន្ធឹនងការផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ ទទួលរងគ្រោះធម្មជាតិ ពិសេសនៅតំបន់ជិតភ្នំ។ ក្រុមសត្វទាំង១២៖ក្រុមសត្វធ្វើដំណើរ៖ ខាល ឆុង វក និង កុរ ឆុង ម្សាញ់ក្រុមសត្វស្នេហ៍៖ ថោះ ឆុង រកា និង មមី ឆុង ជូតក្រុមសត្វឃ្លាំង៖ រោង ឆុង ច និង មមែ ឆុង ឆ្លូវ វិធីទប់ស្កាត់ ឬគ្រប់គ្រងឆុងនៅពេលដែលបានដឹងថា អ្នកនឹងទទួលរងឥទ្ធិពលឆុងណាមួយហើយ អ្នកត្រូវធ្វើកិច្ចការអ្វីមួយពាក់ព័ន្ធនឹងការឆុងនោះអោយបានមុនវេលាឆុងមកដល់។ វាមិនសុខពីសុខចិត្តទទួលយកអ្វីមួយមុនគេបង្ខំអោយអ្នកធ្វើអ្វីមួយនោះឡើយ។ បើគេបង្ខំនោះ វាមិនដែលស្រួលទេ។ ជាទូទៅ ដើម្បីការពារឆុង គេតែងទៅបរិច្ចាគឈាម ធ្វើកិច្ចកាត់ឆុង យកវត្ថុស័ក្តិសិទ្ធតាមខ្លួន ពាក់បណ្តោងកាត់ឆុង ផ្លាស់ប្តូរទម្លាប់ រក្សាការប្រុងប្រយ័ត្នជាងមុន ឬជួសជុលអ្វីមួយមុនរឿងអាក្រក់មកដល់។ ឧទាហរណ៍ថា អ្នកនឹងទទួលរងឥទ្ធិពលឆុងដែលអាចបណ្តាលអោយអ្នកមានរបួសស្នាម ដូច្នេះអ្នកគួរធ្វើអ្វីមួយដែលជាកិច្ចការហត់ ឬប្រឹងប្រែងខ្លាំងអោយមានចេញញើសឬកម្លាំងខ្លាំងប្លែងពីមុន ដូចជាហាត់កីឡាច្រើនជាងមុន ឬបរិច្ចាគឈាមជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមេត្តាហ្វីនិច្ច ដើម្បីប្រឹក្សារាសី។សេវារបស់មេត្តាហ្វីនិច្ច និងរៀនហុងស៊ុយ៖ បកស្រាយរាសីរកវេលាកំណើតពិនិត្យមើលវេលាកំណើតគូស្នេហ៍រកវេលាល្អសម្រាប់កិច្ចនានាប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយថូទ្រព្យលើករាសី(ចៅអ៊ុង)មើលហុងស៊ុយទីតាំងមុននឹងជួល ឬទិញ ឬសាងសង់រៀបហុងស៊ុយផ្ទះ ការិយាល័យ ឃ្លាំង និងកន្លែងរកស៊ីប្រឹក្សាផែនការជីវិតក្លឹបពិភាក្សាពិសេសថ្នាក់រៀនពង្រឹងចំណេះដឹង Facebookរៀនហុងស៊ុយ៖ https://web.facebook.com/reanfengshuiមេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting ឆាណែលតេលេក្រាមរៀនហុងស៊ុយ៖ https://t.me/reanfengshuiមេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting ទំនាក់ទំនងរៀនហុងស៊ុយ៖ https://t.me/JiangWeizhiមេត្តាហ្វីនិច្ច៖ https://t.me/MetaFenix #METAFENIXCONSULTING#METAFENIX#REANFENGSHUI
តើអ្នកមាននិស្ស័យដឹងញាណដែរឬទេ?
តាមរយៈការអានរាសី និងបង្រៀនមួយរយៈកន្លងមកនេះ ខ្ញុំធ្លាប់ទទួលបានសំនួរពីកូនសិស្សជាច្រើនថា៖ តើខ្ញុំមានវាសនាអាចរៀន ឬក្លាយជាគ្រូអានរាសី គ្រូហុងស៊ុយ ឬគ្រូអាគមន៍ខ្មែរដែរទេ? ជាការពិតទៅ បើចង់ គ្រប់គ្នាអាចរៀនបាន តែនិស្ស័យបានត្រឹមណា វាអាស្រ័យទៅលើការតាំងចិត្តរបស់បុគ្គលនិមួយៗ។ លើសពីការតាំងចិត្ត និស្ស័យពីកំណើតជាកត្តាមួយដ៏សំខាន់ដែលអាចនាំអោយបុគ្គលនោះរៀនឆាប់ចេះឆាប់ចាំ ឆាប់យល់ និងដឹងញាណបានល្អជាងអ្នកដែលមិនមានដួងនិស្ស័យ។ ការដឹងញាណ គឺជាអារម្មណ៍ឬញាណមួយដែលធ្វើអោយយើងដឹងនូវព្រឹត្តិការណ៍ដែលនឹងកើតមានឡើង មានប្រផ្នូល ឬមានអារម្មណ៍ថាដូចជាធ្លាប់ជួបព្រឹត្តិការណ៍នេះកន្លងរួចមកហើយ ជាដើម។ សម្រាប់អ្នកដែលមានជំនឿលើព្រហ្មញ្ញនិងព្រះពុទ្ធសាសនា គាត់អាចរៀបចំជាអាសនៈថ្វាយបារមីគ្រូបាធ្យាយ និងបារមីនានាដែលគាត់គោរពស្រឡាញ់ ដើម្បីឃុំគ្រងនិងថែរក្សាក្រុមគ្រួសារបានល្អ។ ដើម្បីមើលបុគ្គលណាមាននិស្ស័យដឹងញាណឬអត់ គេមានក្បួនច្រើនណាស់ តែខាងក្រោមនេះជាការពិនិត្យមើលតាមរយៈក្បួនប៉ាជឺ ដែលជាក្បួនដ៏អស្ចារ្យរបស់បុរាណចិន។ ១. អ្នកដែលមានធាតុម្តាយច្រើនក្នុងតារាង(Resources Stars)៖ មានសមត្ថភាពអាចរៀនវិជ្ជាអាថ៌កំបាំង ទាំងបែបសាសនាទាំងបែបជំនឿនានាបានល្អ។ ២. អ្នកដែលមានតួសត្វឆុងរកានិងថោះក្នុងតារាង៖ មានញាណទី៦ខ្លាំង។ ៣. អ្នកដែលមានតួសត្វស្នេហ៍ទាំង៤ក្នុងតារាង៖ មានជូត មមី ថោះ និងរកា ព្រោះតួសត្វទាំងនេះតំណាងអោយទិសគោលទាំង៤ដែលមានកម្លាំងឋាមពលធាតុទឹក ឈើ ភ្លើង និងមាស ខ្លាំងហើយបរិសុទ្ធទៀត។ ៤. អ្នកដែលមានធាតុកូនខ្លាំង(Output Stars)៖ មានការប្រើប្រាស់ប្រាជ្ញាញាណខ្លាំង និងងាយទទួលរងឋាមពលពីមជ្ឈដ្ឋាននានា។ ៥. អ្នកមានឈើយ៉ាង និងភ្លើងយិននៅរាសីមេឃក្នុងតារាង៖ នៅពេលដែលភ្លើងយិនបាននៅជាមួយឈើយ៉ាង នោះវានឹងផ្តល់ពន្លឺបានយូរអង្វែង។ ៦. អ្នកដែលមានតួរាសីថ្ងៃទឹកយិនក្នុងតារាង៖ មានញាណក្នុងការដឹងពីវិញ្ញាណ និស្ស័យវិជ្ជាអាថ៌កំបាំង អាថ៌កំបាំងចក្រវាឡ ឬអាថ៌កំបាំងផ្លូវងងឹតច្រើន។ ៧. អ្នកដែលមានថ្ងៃយិននិងម៉ោងយិននៅរាសីមេឃក្នុងតារាង៖ អាចរៀនឬទទួលនិស្ស័យដឹងញាណ ឬវិជ្ជាអាថ៌កំបាំងបានច្រើន។ ៨. អ្នកដែលមានផ្កាយពិសេសហួហ្គាយក្នុងតារាង៖ អាចរៀន ឬទទួលនិស្ស័យដឹងញាណខ្លាំង អ្នកតំណាងអោយសាសនា តែច្រើននៅតែម្នាក់ៗឯង។ ក. អ្នកដែលមានតួថ្ងៃជា វក ជូត ឬរោង នោះនឹងមានផ្កាយហ័រចាយជា រោង ខ. អ្នកដែលមានតួថ្ងៃជា កុរ ថោះ ឬមមែ នោះនឹងមានផ្កាយហ័រចាយជា មមែ គ. អ្នកដែលមានតួថ្ងៃជា ម្សាញ់ រកា ឬឆ្លូវ នោះនឹងមានផ្កាយហ័រចាយជា ឆ្លូវ ឃ. អ្នកដែលមានតួថ្ងៃជា ខាល មមី ឬច នោះនឹងមានផ្កាយហ័រចាយជា ច ៩. អ្នកដែលមានថៃជិក្នុងតារាង៖ អាចមានចំណាប់អារម្មណ៍ខ្ពស់លើវិជ្ជាអាថ៌កំបាំង ដឹងមុនច្រើន ឬបែបញាណនិយម។ ក. អ្នកដែលមានតួថ្ងៃជា ឈើយ៉ាង ឬឈើយិន ជាមួយនឹងតួសត្វជូត ឬមមី ខ. អ្នកដែលមានតួថ្ងៃជា ភ្លើងយ៉ាង ឬភ្លើងយិន ជាមួយនឹងតួសត្វថោះ ឬរកា គ. អ្នកដែលមានតួថ្ងៃជា ដីយ៉ាង ឬដីយិន ជាមួយនឹងតួសត្វរោង ច ឆ្លូវ ឬមមែ ឃ. អ្នកដែលមានតួថ្ងៃជា មាសយ៉ាង ឬមាសយិន ជាមួយនឹងតួសត្វខាល ឬកុរ ង. អ្នកដែលមានតួថ្ងៃជា ទឹកយ៉ាង ឬទឹកយិន ជាមួយនឹងតួសត្វម្សាញ់ ឬវក ឥឡូវបងប្អូនបានរូបមន្តហើយ អញ្ចឹងឈប់ជឿគេថាអញ្ចេះអញ្ចុះទៀតទៅ! តើបងប្អូនមានប៉ុន្មានចំនុចដែរ? សម្រាប់បងប្អូនដែលមិនទាន់ចេះមើល ហើយចង់ដឹងអំពីរាសីរបស់ខ្លួនឯងនិងក្រុមគ្រួសារ អាចទំនាក់ទំនងមកកាន់ មេត្តាហ្វីនិច្ច ដើម្បីទទួលសេវាអានរាសីនិងដឹងអំពីខ្លួនឯងកាន់តែច្បាស់។ មេត្តាហ្វីនិច្ច ផ្តល់សេវាអានរាសីបកស្រាយអាថ៌កំបាំងជីវិត ដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។ ទំនាក់ទំនង តេលេក្រាម៖ https://t.me/MetaFenix Facebook Page៖ Metafenix Consulting – https://web.facebook.com/metafenixconsulting
ថ្ងៃវិសេសក្នុងខែតុលា ឆ្នាំ២០២១
ថ្ងៃដែលមានឋាមពលវិសេសទាំង៥ក្នុង ខែតុលា ឆ្នាំ២០២១ ថ្ងៃទី០៦ ខែតុលា ជាថ្ងៃកុរ-ភ្លើង វាជាថ្ងៃដែលអ្នកអាចក្លាយជាមនុស្សដែលជួយអ្នកដទៃ។ ដូច្នេះអ្នកគួរឆ្លៀតជួយអ្នកដទៃប្រកបដោយភាពជាអ្នកដឹកនាំ និងបង្ហាញនូវអ្វីដែលអ្នកមាន ដើម្បីជួយគេ។ នៅវេលានោះ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង០៧ព្រឹកដល់០៩ព្រឹក។ ថ្ងៃទី១០ ខែតុលា ជាថ្ងៃថោះ-មាស វាជាថ្ងៃដែលល្អប្រសើរបំផុតសំរាប់ការព្យាបាលខ្លួនឯង និងសិក្សាវាយតម្លៃខ្លួនឯង។ ដូច្នេះអ្នកគួរតាំងចិត្តលាងសម្អាតចោលនូវរាល់ឋាមពលមិនល្អទាំងឡាយដែលរារាំងអ្នក ហើយអ្នកអាចធ្វើវានៅចន្លោះម៉ោង០៥ព្រឹកដល់ម៉ៅង០៧ព្រឹក ដោយបែរខ្នងទៅកាន់ទិសត្បូងឆៀងកើត។ ថ្ងៃទី១៥ ខែតុលា ជាថ្ងៃវក-ភ្លើង វាជាថ្ងៃល្អវិសេសសម្រាប់បង្កើតភាពច្នៃប្រឌិតនិងដាស់តឿនសតិអារម្មណ៍។ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់ឋាមពលល្អចន្លោះម៉ោង០១រសៀលដល់ម៉ោង៣រសៀល។ ថ្ងៃទី១៨ ខែតុលា ជាថ្ងៃកុរ-ដី វាជាថ្ងៃដែលមានឫទ្ធិសម្រាប់ដោះស្រាយបញ្ហានានា។ អ្នកអាចប្រើវាសម្រាប់ដោះស្រាយបញ្ហាសុខភាព ឬបញ្ហានានាដែលនាំអោយអ្នកមានអារម្មណ៍តានតឹងក្នុងជីវិត។ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងជើង នៅចន្លោះម៉ោង១រសៀលដល់ម៉ោង៣រសៀល។ ថ្ងៃទី២៥ ខែតុលា ជាថ្ងៃមមី-ភ្លើង ជាថ្ងៃល្អសម្រាប់សមាធិទាញសុបិន្តអោយក្លាយជាការពិត។ ចូរទាក់ទងទៅកាន់អាទិទេពប្រចាំជីវិត ឬបើអ្នកមិនស្គាល់ទេ ចូរបែរខ្នងទៅកាន់ទិសខាងត្បូងឆៀងលិច ហើយសរសេរឬនឹកគិតនូវអ្វីដែលអ្នកចង់បាននិងស្រម៉ៃនូវលទ្ធផលទាំងនោះដែលអ្នកនឹងទទួលបាន នៅចន្លោះម៉ោង៣រសៀលនិង៧រសៀល។ អត្ថបទដើមរបស់ ជូអ៊ីយ៉ាប់ប្រែសម្រួលជាភាសាខ្មែរដោយ រៀនហុងស៊ុយ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមជាភាសាខ្មែររក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា សូមបញ្ជាក់ផងដែរថា រៀនហុងស៊ុយ មិនមានសមត្ថភាពក្នុងការបង្កើតក្បួន ឬរូបមន្តហុងស៊ុយអ្វីឡើយ ព្រោះយើងខ្ញុំគ្មានសញ្ញាបត្រម៉ាស្ទ័រ ឬបណ្ឌិតលើហុងស៊ុយទេ ហើយហុងស៊ុយមានប្រភពដើមមកពីចិន អញ្ចឹងអ្វីដែលយើងប្រើគឺ តៗគ្នា។ អ្វីដែលយើងបានចែកជូនបងប្អូនកន្លងមកទាំងអស់ គឺធ្វើឡើងតាមរយៈការសិក្សាស្រាវជ្រាវពីប្រភពហុងស៊ុយល្អៗនានា បូករួមនឹងបទពិសោធន៍អនុវត្ត ក៏ដូចជាមេរៀនដែលខ្ញុំបានរៀន ហើយប្រែសម្រួលចងក្រងជាភាសាខ្មែរដើម្បីអោយបងប្អូនងាយយល់។ ទាំងនេះជាកិច្ចការដែលយើងខ្ញុំបានខិតខំចំណាយពេលនិងកម្លាំង ដើម្បីរៀបរៀងឡើងជាអត្ថបទភាសាខ្មែរ។ ជាអកុសលមានផេក ឬស្ថាប័នមួយចំនួនបានចម្លងកិច្ចការរបស់យើងខ្ញុំទាំងស្រុងទៅប្រើ ហើយដាក់ថាជាស្នាដៃរបស់ពួកគាត់។ ហេតុនេះហើយទើបកន្លងមកយើងខ្ញុំបានប្រើឃ្លានៅចុងបញ្ចប់អត្ថបទថា៖ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
តើពេលណាចប់កូវីដ?
មានសំនួរដ៏ពេញនិយមមួយដែលបងប្អូនយើងភាគច្រើនតែងសួរមកខ្ញុំ។ សំនួរ៖ តើពេលណាបានចប់កូវីដ១៩? ចម្លើរបស់ខ្ញុំនោះគឺ៖ បើសួរថាចប់កូវីដពេលណា នោះខ្ញុំគ្មានចម្លើយទេ។ តែបើសួរថា តើមនុស្សអាចគ្រប់គ្រងកូវីដបានពេលណា ខ្ញុំគិតថាប្រហែលជាចូលដល់យុគទី៩ពេញលេញទើបយើងអាចគ្រប់គ្រងវាបានទាំងស្រុង។ នៅពេលនោះទោះបីជាវានៅឆ្លងដល់មនុស្ស ក៏យើងនឹងមិនប្រឈមខ្លាំងដូចពេលនេះដែរ ព្រោះយើងនឹងមានថ្នាំវ៉ាក់សាំងនិងព្យាបាល បានប្រសើរច្រើនជាងពេលនេះ។ បងប្អូនយើងភាគច្រើនសួរតែសំនួរថា ៉តើពេលណាចប់កូវីដ? ៉ តែមិនមានអ្នកណាម្នាក់សួរសំនួរថា ៉តើខ្ញុំអាចធ្វើអ្វីខ្លះក្នុងអំឡុងពេលកូវីដ? ៉ទេ។ កូវីដ១៩ វាមិនមែនត្រឹមតែជាជម្ងឺនោះទេ តែវាជាសញ្ញាដាស់តឿនដល់មនុស្សយើងក្នុងការកែរប្រែរបបនិងទម្លាប់រស់នៅ កែរប្រែការគិត កែរប្រែឥរិយាបទនានាដែលបំផ្លាញដល់ផែនដីនិងមនុស្សជាតិខ្លួនឯង… និងជាសញ្ញាអោយយើងស្វែងរកជំនាញថ្មីៗ ដើម្បីរស់នៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែង។ ឧទាហណ៌៖ ១. មានហាងលក់បាយមួយ បើគាត់មិនផ្លាស់ប្តូរការផ្តល់សេវាដល់អតិថិជនតាមរយៈការដឹកជញ្ជូនម្ហូបអាហារដល់កន្លែងនោះទេ អាជីវកម្មរបស់គាត់ប្រហែលជាប្រឈមមុខនឹងការដួលបះជើងបាត់ទៅហើយ ព្រោះមិនសូវមានអតិថិជនចេញទៅហូបនៅហាងដូចមុនទៀតទេ។ ២. ក្រុមហ៊ុនដែលមានដៃគូអាជីវកម្មនៅឆ្ងាយ បើគេមិនផ្លាស់ប្តូរឥរិយាបទទំនាក់ទំនងដោយប្រើការប្រជុំអនឡាញទេ ក្រុមហ៊ុននោះក៏នឹងប្រហែលដួលបះជើងដែរ ព្រោះការធ្វើដំណើរទៅប្រជុំមិនមែនងាយដូចមុនទៀតឡើយ។ ទាំងនេះគ្រាន់តែជា ឧទាហរណ៍តូចៗសម្រាប់ដាស់តឿនបងប្អូនអោយភ្ញាក់ខ្លួន និងឆ្លៀតរៀនយកជំនាញថ្មីៗបន្ថែមលើជំនាញដែលមានស្រាប់ដើម្បីពង្រឹងការងារអាជីពក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ហើយជំនាញថ្មីនោះ គឺជាជំនាញដែលមាននៅក្នុងធាតុភ្លើង។ អ្នកខ្លះប្រហែលជាកំពុងវង្វេងឬរកចាប់ចំនុចចាប់ផ្តើមនៃការឈានចូលចាប់យកជំនាញដែលមាននៅក្នុងធាតុភ្លើងនៅឡើយ ហើយអ្នកខ្លះទៀតក៏បានចាប់ផ្តើមប្រមូលលុយចំណេញពីវារួចទៅហើយដែរ។ សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។ សម្រាប់សេវាប្រឹក្សាពាក់ព័ន្ធនឹងខាងលើ សូមទាក់ទងមកខ្ញុំតាមរយៈប្រអប់សារផេករៀនហុងស៊ុយ ឬតេលេក្រាម៖ +855 8168 2258។ ********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ