តើពេលណាចប់កូវីដ?

< All Topics
បោះពុម្ភ

មានសំនួរដ៏ពេញនិយមមួយដែលបងប្អូនយើងភាគច្រើនតែងសួរមកខ្ញុំ។ 

សំនួរ៖ តើពេលណាបានចប់កូវីដ១៩?

ចម្លើរបស់ខ្ញុំនោះគឺ៖ 
បើសួរថាចប់កូវីដពេលណា នោះខ្ញុំគ្មានចម្លើយទេ។ តែបើសួរថា តើមនុស្សអាចគ្រប់គ្រងកូវីដបានពេលណា ខ្ញុំគិតថាប្រហែលជាចូលដល់យុគទី៩ពេញលេញទើបយើងអាចគ្រប់គ្រងវាបានទាំងស្រុង។ នៅពេលនោះទោះបីជាវានៅឆ្លងដល់មនុស្ស ក៏យើងនឹងមិនប្រឈមខ្លាំងដូចពេលនេះដែរ ព្រោះយើងនឹងមានថ្នាំវ៉ាក់សាំងនិងព្យាបាល បានប្រសើរច្រើនជាងពេលនេះ។

បងប្អូនយើងភាគច្រើនសួរតែសំនួរថា  ៉តើពេលណាចប់កូវីដ?  ៉ តែមិនមានអ្នកណាម្នាក់សួរសំនួរថា  ៉តើខ្ញុំអាចធ្វើអ្វីខ្លះក្នុងអំឡុងពេលកូវីដ?  ៉ទេ។

កូវីដ១៩ វាមិនមែនត្រឹមតែជាជម្ងឺនោះទេ តែវាជាសញ្ញាដាស់តឿនដល់មនុស្សយើងក្នុងការកែរប្រែរបបនិងទម្លាប់រស់នៅ កែរប្រែការគិត កែរប្រែឥរិយាបទនានាដែលបំផ្លាញដល់ផែនដីនិងមនុស្សជាតិខ្លួនឯង… និងជាសញ្ញាអោយយើងស្វែងរកជំនាញថ្មីៗ ដើម្បីរស់នៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែង។

ឧទាហណ៌៖ 
១. មានហាងលក់បាយមួយ បើគាត់មិនផ្លាស់ប្តូរការផ្តល់សេវាដល់អតិថិជនតាមរយៈការដឹកជញ្ជូនម្ហូបអាហារដល់កន្លែងនោះទេ អាជីវកម្មរបស់គាត់ប្រហែលជាប្រឈមមុខនឹងការដួលបះជើងបាត់ទៅហើយ ព្រោះមិនសូវមានអតិថិជនចេញទៅហូបនៅហាងដូចមុនទៀតទេ។

២. ក្រុមហ៊ុនដែលមានដៃគូអាជីវកម្មនៅឆ្ងាយ បើគេមិនផ្លាស់ប្តូរឥរិយាបទទំនាក់ទំនងដោយប្រើការប្រជុំអនឡាញទេ ក្រុមហ៊ុននោះក៏នឹងប្រហែលដួលបះជើងដែរ ព្រោះការធ្វើដំណើរទៅប្រជុំមិនមែនងាយដូចមុនទៀតឡើយ។

ទាំងនេះគ្រាន់តែជា ឧទាហរណ៍តូចៗសម្រាប់ដាស់តឿនបងប្អូនអោយភ្ញាក់ខ្លួន និងឆ្លៀតរៀនយកជំនាញថ្មីៗបន្ថែមលើជំនាញដែលមានស្រាប់ដើម្បីពង្រឹងការងារអាជីពក៏ដូចជាអាជីវកម្មរបស់ខ្លួន។ ហើយជំនាញថ្មីនោះ គឺជាជំនាញដែលមាននៅក្នុងធាតុភ្លើង។ 

អ្នកខ្លះប្រហែលជាកំពុងវង្វេងឬរកចាប់ចំនុចចាប់ផ្តើមនៃការឈានចូលចាប់យកជំនាញដែលមាននៅក្នុងធាតុភ្លើងនៅឡើយ ហើយអ្នកខ្លះទៀតក៏បានចាប់ផ្តើមប្រមូលលុយចំណេញពីវារួចទៅហើយដែរ។

សូមប្រកាន់ខ្ជាប់នូវវិធាន ៣កុំ និង៣ការពារ ដើម្បីក្រុមគ្រួសារ និងសង្គមយើងទាំងមូល។

សម្រាប់សេវាប្រឹក្សាពាក់ព័ន្ធនឹងខាងលើ សូមទាក់ទងមកខ្ញុំតាមរយៈប្រអប់សារផេករៀនហុងស៊ុយ ឬតេលេក្រាម៖  +855 8168 2258

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents