មេរៀនទី១៖ ធាតុទាំងប្រាំ

< All Topics
បោះពុម្ភ

ក្នុងក្បួនហុងស៊ុយ គេមានចែកធាតុជាប្រាំ គឺ៖
១. ធាតុភ្លើង
២. ធាតុដី
៣. ធាតុមាស(ឬដែក)
៤. ធាតុទឹក
៥. ធាតុឈើ

ធាតុទាំងប្រាំមានឥទ្ធិពលបង្កើតឬជួយគ្នាជាវដ្ត(រង្វង់) ដូចតទៅ៖
– ធាតុភ្លើង បង្កើតឬជួយ ធាតុដី
– ធាតុដី បង្កើតឬជួយ ធាតុមាស
– ធាតុមាស បង្កើតឬជួយ ធាតុទឹក
– ធាតុទឹក បង្កើតឬជួយ ធាតុឈើ
– ធាតុឈើ បង្កើតឬជួយ ធាតុភ្លើង

ធាតុមូលដ្ឋានទាំង៥

ហើយធាតុទាំងក៏អាចបង្ក្រាបគ្នាផងដែរដូចជា៖
– ធាតុភ្លើង បង្ក្រាប ធាតុមាស(ឬដែក)
– ធាតុដី បង្ក្រាប ធាតុទឹក
– ធាតុមាស(ឬដែក) បង្ក្រាប ធាតុឈើ
– ធាតុទឹក បង្ក្រាប ធាតុភ្លើង
– ធាតុឈើ បង្ក្រាប ធាតុដី

ធាតុទាំងប្រាំនេះ គឺជាមូលដ្ឋានដំបូងបំផុត ដើម្បីជាគ្រឹះទៅមេរៀនក្រោយៗទៀត។

សូមបងប្អូនមើលអោយយល់ និងចាំ!

រក្សាសិទ្ធដោយ រៀនហុងស៊ុយ

#learnfengshui
#learnfengshuikh
#រៀនហុងស៊ុយជាមួយគ្នា

Table of Contents