ស្វែងរកឯកសារ
នៅទូទាំងសកលលោក គេមានចែកទិសជា៨ ហើយតាមក្បួនហុងស៊ុយ ទិសទាំង៨នោះមានធាតុរៀងៗខ្លួន។
ត្បូង (ធាតុភ្លើង) គិតចាប់ពីអង្សារ ១៥៧,៥ រហូតដល់ ២០២,៥
ត្បូងឈៀងលិច (ធាតុដី) គិតចាប់ពីអង្សារ ២០២,៥ រហូតដល់ ២៤៧,៥
លិច (ធាតុមាស) គិតចាប់ពីអង្សារ ២៤៧,៥ រហូតដល់ ២៩២,៥
ជើងឈៀងលិច (ធាតុមាស) គិតចាប់ពីអង្សារ ២៩២,៥ រហូតដល់ ៣៣៧,៥
ជើង (ធាតុទឹក) គិតចាប់ពីអង្សារ ៣៣៧,៥ រហូតដល់ ២២,៥
ជើងឈៀងកើត (ធាតុដី) គិតចាប់ពីអង្សារ ២២,៥ រហូតដល់ ៦៧,៥
កើត (ធាតុឈើ) គិតចាប់ពីអង្សារ ៦៧,៥ រហូតដល់ ១១២,៥
ត្បូងឈាងកើត (ធាតុឈើ) គិតចាប់ពីអង្សារ ១១២,៥ រហូតដល់ ១៥៧,៥
ដើម្បីវាស់ស្ទង់ដឹងទិសផ្ទះរបស់អ្នក អ្នកត្រូវ៖
១. ទាញយកកម្មវិធីត្រីវិស័យដែលប្រាប់អង្សារច្បាស់លាស់(degree)
២. ឈរអោយចំកណ្តាលផ្ទះ រួចបើកកម្មវិធីត្រីវិស័យខាងលើមកប្រើ ដើម្បីដឹងថាទិសណាចាប់ពីចំណុចណាដល់ចំនុចណា នោះអ្នកនឹងដឹងថាកន្លែងណានៃផ្ទះរបស់អ្នកមានធាតុអ្វី
ដូចដែលអ្នកបានរៀនមេរៀនទីមួយ អំពីធាតុ រួចមកហើយ អ្នកប្រាកដជាដឹងហើយថា ធាតុអីត្រូវការអីធាតុអីមកជួយ ហើយធាតុអីបង្ក្រាបធាតុអី។
ឧទាហរណ៍៖ ទិសខាងកើត មានធាតុឈើ ដូច្នេះធាតុឈើត្រូវការធាតុឈើខ្លួនឯង និងធាតុទឹកមកជំនួយ។
តែសម្រាប់ឆ្នាំ២០២០នេះ សូមកុំបំប៉នទិសខាងត្បូងពេក ព្រោះទិសខាងត្បូងក្នុងឆ្នាំនេះជាទិសជម្ងឺ ហើយស្របពេលមេរោគកូវីដ១៩កំពុងវាយលុក ដូច្នេះហាមបំប៉នធាតុភ្លើង ឬដាក់ធាតុទឹកបង្ក្រាបធាតុភ្លើងអោយសោះ។
សូមជួយផ្តល់កំលាំងចិត្តដល់ក្រុមការងារយើងខ្ញុំដោយការចែករំលែកមេរៀនល្អៗទាំងនេះទៅកាន់មិត្តរបស់អ្នក។
បើមានចម្ងល់សូមផ្ញើសារចូលផេក ឬខមិនខាងក្រោម។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា