ស្វែងរកឯកសារ
កន្លងមកយើងបានរៀនដឹងរួចមកហើយថា ទឹកគឺជាប្រភពឋាមពលមួយដ៏ល្អសម្រាប់គៀងគរទ្រព្យសម្បត្តិ និងង៉ូវហេងដល់យើង ដូច្នេះហើយបានជាមានម្ចាស់ផ្ទះមួយចំនួនគាត់បានរៀបចំជាទូរកញ្ចក់/អាងចិញ្ចឹមត្រី ឬទឹកធ្លាក់នៅតាមទិសហុងស៊ុយ។
ទិសដែលល្អទាំងនោះរួមមាន៖
១. ទិសខាងកើត
២. ទិសខាងត្បូងឆៀងកើត
៣. ទិសខាងជើង
តែអ្នកខ្លះទៀតបានត្អូញត្អែរថា ដាក់តាំងទូរកញ្ចក់/អាងចិញ្ចឹមត្រីឬទឹកធ្លាក់នៅទិសហុងស៊ុយដូចរៀបរាប់ហើយ តែបែរជារាសីដាក់ទៅវិញ…
ចំនុចសំខាន់ដែលអ្នកត្រូវពិនិត្យមើលមុនគេ នោះគឺ៖
១. តើមានសម្លេងទឹកធ្លាក់ខ្ទរខ្លាំងដែរឬទេ?
២. តើម៉ាស៊ីនអ៊ុកស៊ីសែនលាន់ខ្លាំងដែរឬទេ?
៣. តើមានសម្លេងអ្វីផ្សេងៗដែលបណ្តាលអោយមានសម្លេងបែបរំខានដែរឬទេ?
វាពិបាកនឹងបែងចែកបន្តិចលើបញ្ហាសម្លេង តែសម្លេងដែលចេញពីកន្លែងទឹកទាំងនោះត្រូវតែជាសម្លេងដែលមិនរំខាន។ និយាយរួម គឺសម្លេងបែបរ៉ូមេនទិក ឬស្ងប់ស្ងាត់ដែលអាចផ្តល់អារម្មណ៍សុខសាន្តបាន។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា
(រូបភាព ពីអ៊ិនធឹណេត)