មេរៀនទី ១២៖ ផ្ទះផ្លូវបុកចំ

< All Topics
បោះពុម្ភ

កាលពីមេរៀនទី ៥ យើងបានរៀនអំពី ធាតុល្អ(សឹងឈី) និងធាតុអាក្រក់(សាឈី) ដែលបាននិយាយអំពីចំនុចមួយចំនួននាំអោយមានធាតុអាក្រក់កើតមានឡើងដល់ម្ចាស់អចលនទ្រព្យ។ ជាកិច្ចបន្ថែមទៅលើមេរៀនទី ៥ នោះ យើងសូមលើកយកចំនុចសំខាន់មួយមកពន្យល់ នោះគឺ ផ្ទះផ្លូវបុកចំ ។

ផ្ទះផ្លូវបុកចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាបុកចំផ្ទះខ្លាំងពេក។ បើយើងនិយាយពីបញ្ហាសង្គមបច្ចុប្បន្នវិញ យើងក៏គិតឃើញផងដែរនូវហានិភ័យដែលអាចបណ្តាលមកពីយានយន្តបើកបរបំពានល្បឿនកំណត់ហួសមកបុកផ្ទះនោះផងដែរ។ ជួនកាល មានគេដាក់រូបសឹង្ហ(តោ) ដំរី ឬកញ្ចក់ប៉ោង/ផត៨ទិសដាក់នៅលើមាត់ទ្វាចូលផ្ទះដែលមានផ្លូវបុកចំ ដោយមានជំនឿថា វានឹងអាចបញ្ជៀសហេតុអាក្រក់ទាំងនោះបាន តែជាក់ស្តែងវាមិនបានជួយអ្វីច្រើននោះទេ។

តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវបុកចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវបុក។

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា

(រូបភាព ពីអ៊ិនធឹណេត)

#រៀនហុងស៊ុយ
#រៀនហុងស៊ុយទាំងអស់គ្នា
#learningfengshuikh

Table of Contents