មេរៀនទី ១៩ ៖ ឋាមពលអាក្រក់របស់ទីតាំងខ្លា ស
ដូចដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗអំពីផ្ទះដែលនៅជិតប្រព័ន្ធអគ្គិសនីដែលមានតង់ស្យុងខ្ពស់រួចមកហើយថា វានឹងនាំមកនូវឥទ្ធិពលអាក្រក់ដល់សមាជិកក្រុមគ្រួសារដែលនៅក្នុងផ្ទះនោះ។ ឥឡូវយើងមកមើលបញ្ជាក់អំពីកម្លាំងឋាមពលអាក្រក់ដែលបណ្តាលមកពីបង្គោលភ្លើងនៅទីតាំងខ្លាស។ ហើយវាក៏ជាការឆ្លើយតបទៅនឹងសំនួររបស់បងប្អូនមួយចំនួនដែលតែងតែបារម្ភនិងបានទាក់ទងមកសួរក្រុមការងារយើងខ្ញុំផងដែរ។ ទីតាំងខ្លាស គឺជាទីតាំងនៅខាងស្តាំដៃរបស់ផ្ទះឬអចលនទ្រព្យរបស់យើង(មើលពីក្នុងចេញក្រៅផ្ទះ) ហើយវាមានឥទ្ធិពលពាក់ព័ន្ធនឹងនារីភេទដែលនៅក្នុងផ្ទះនោះ។ ទីតាំងខ្លា ស ស្ថិតនៅទិសធាតុមាស ហើយកម្លាំងចរន្តអគ្គិសនីមានធាតុភ្លើង ដែលបង្ករអោយមានការប៉ះទង្គិចរវាងធាតុភ្លើងនិងធាតុមាស(ភ្លើងបង្ក្រាបមាស)។ កម្លាំងឋាមពលអាក្រក់របស់ទីតាំងខ្លា ស បែបនេះនឹងនាំអោយនារីភេទដែលស្នាក់នៅផ្ទះនោះងាយនឹងមានការប៉ះទង្គិចផ្លូវចិត្ត និងចិត្តមិននឹងនរដែលនាំអោយមានប្រេះឆាទំនាក់ទំនងក្នុងគ្រួសារទៀតផង។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
មេរៀនទី ១៨ ៖ ឋាមពលអាក្រក់ពីការលបអើតមើល
កាលពីមេរៀនមុនៗយើងបានដឹងអំពីឥទ្ធិពលរបស់អ្នកជិតខាងរបស់យើងរួចមកហើយ ឥឡូវយើងមកបន្ថែមចំនុចមួយដែលនិយាយអំពីការលួចលបមើលមកកាន់អចលនទ្រព្យរបស់យើង។ បរិស្ថានជុំវិញយើងមានតួនាទីដ៏សំខាន់ក្នុងការជំរុញរាសីរបស់យើងអោយល្អប្រសើរ យ៉ាងណាម៉ិញបើមានមនុស្សដែលចាំលបមើលយើងជាប្រចាំនោះ វានឹងនាំអោយមានភាពមិនល្អប្រសើរដល់ក្រុមគ្រួសាររបស់យើង ព្រោះគេនឹងអាចធ្វើអ្វីមួយដែលមិនគប្បីមកលើយើង។ ការលបអើតមើលនេះមិនមែនសំដៅតែលើមនុស្សនោះទេ តែវាអាចជាសណ្ឋានភូមិសាស្ត្រឬអគារដែលនៅជុំវិញយើង។ ដូចដែលយើងបានឃើញនៅក្នុងរូប មានភ្នំមួយខ្ពស់នៅជិតយើង ស្រាប់តែមានភ្នំមួយទៀតមានសណ្ឋានដូចមនុស្សអើតលបមើល។ មិនមែនតែភ្នំទេ តែតួផ្ទះអ្នកជិតខាងក៏ដោយ អោយតែមានសណ្ឋានបែបនេះ គឺដូចគ្នា។ វានឹងជះឥទ្ធិពលអាក្រក់មកលើអ្នកដែលរស់នៅក្នុងផ្ទះឬអចលនទ្រព្យរបស់យើង ហើយបើសិនជាវាស្ថិតនៅចំតារាសាស្ត្រលេខ៧ទៀតនោះ គឺនឹងមានហានិភ័យកាន់ខ្ពស់ក្នុងការទទួលរងនូវអំពើចោរកម្មធ្ងន់ធ្ងរ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
មេរៀនទី ១៧ ៖ បរិដ្ឋានរស់នៅឬអ្នកជិតខាង
ហុងស៊ុយរបស់យើង ក៏អាចទទួលរងឥទ្ធិពលពីអ្នកជិតខាងរបស់យើងផងដែរ។ បើអ្នកជិតខាងរបស់យើងល្អ ការរស់នៅរបស់យើងក៏ល្អសមប្រកប សុខសប្បាយ ចេះជួយគ្នាដែរ តែបើអ្នកជិតខាងរបស់យើងមិនល្អវិញ ការរស់នៅរបស់យើងក៏ធុញទ្រាន់ និងមិនសូវសប្បាយចិត្តនោះទេ។ អ្នកជិតខាងមានច្រើនប្រភទ ដូចខាងក្រោម៖ ១. អ្នកជិតខាងដែលជាជនសម្បូរទៅដោយអសីលធម៌សង្គម ចូលចិត្តស្រែកជំទាលលឺៗ ចូលចិត្តបង្ករការរំខាននានា គឺអាចប៉ះពាល់ដល់ការរស់នៅរបស់យើងបាន ព្រោះយើងបានទទួលនូវការរំខានពីគេទោះបីជាយើងមិនចង់ក៏ដោយ។ ២. វាលកប់ខ្មោច៖ បើយើងរស់នៅក្នុងតំបន់មួយដែលក្បែរវាលកប់ខ្មោច យើងច្រើនមានអារម្មណ៍ថាមិនល្អ ហើយហុងស៊ុយបុរាណចិនក៏មិនសូវជាណែនាំអោយទៅនៅដែរដោយសារវាលកប់ខ្មោចសម្បូរទៅដោយធាតុយីន ខណៈដែលការរស់នៅរបស់យើងត្រូវការសមតុល្យយីងនិងយ៉ាង។ តែនាពេលបច្ចុប្បន្ន ផ្នូរកប់ខ្មោចមួយចំនួនធំត្រូវបានគេតុបតែងអោយបានស្អាតនិងមានអនាម័យដែលស្ទើរតែគ្មានផលប៉ះពាល់ដល់ការរស់នៅរបស់យើងនោះទេ។ តែទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។ ៣. សាលារៀន៖ សាលារៀនត្រូវបានគេចាត់ទុកថាសម្បូរទៅដោយធាតុយ៉ាង ព្រោះវាមានសម្លេងលឺៗពីសំណាក់សិស្សនិងគ្រូបង្រៀន។ ដូចបានបញ្ជាក់ពីមុនរួចមកហើយ ការរស់នៅរបស់យើងត្រូវការសមតុល្យធាតុយីងនិងយ៉ាង។ ហើយការរំខានពីសាលារៀន អាចធ្វើអោយយើងសម្រាកមិនបានគ្រប់គ្រាន់ដែលជាហេតុប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងផ្ទះ។ សួនកុមារដែលមានទោងក៏ចាត់ចូលក្នុងជំពូកនេះដែរ។ ៤. វត្ត/ព្រះវិហារ/ប្រាសាទ៖ វត្តឬព្រះវិហារគឺជាកន្លែងដែលសម្បូរទៅដោយឋាមពលធាតុភ្លើង។ ការរស់នៅក្បែរឋាមពលធាតុភ្លើងពេកនឹងនាំមកនូវភាពឯកានិងមិនសូវរីកចម្រើន។ ការប្រើប្រាស់ធាតុទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តែបើអ្នកដែលត្រូវការធាតុភ្លើងហើយមុខទ្វាផ្ទះបែរទៅចំទិសធាតុភ្លើងដែលចំវត្ត/វិហារនោះ វានឹងអាចនាំមកនូវភាពចម្រុងចម្រើនបាន។ ទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។ ៥. ស្ថានីយ៍ប្រេងឥន្ធនៈ៖ សម្បូរហានិភ័យពីការឆាបឆេះប្រេង ព្រោះវាសម្បូរទៅដោយធាតុភ្លើង ហើយវាក៏អាចនឹងនាំមកនូវភាពឯកានិងមិនសូវរីកចម្រើន។ ការប្រើប្រាស់ធាតុទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តែបើអ្នកដែលត្រូវការធាតុភ្លើងហើយមុខទ្វាផ្ទះបែរទៅចំទិសធាតុភ្លើងដែលចំស្ថានីយ៍នោះ វានឹងអាចនាំមកនូវភាពចម្រុងចម្រើនបាន។ ទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។ ៦. អនុស្ថានីយ៍ចែកចាយអគ្គិសនី៖ សម្បូរហានិភ័យពីការឆ្លងចរន្តនិងផ្ទុះឧបករណ៍បន្ទុកអគ្គិសនី
មេរៀនទី ១៦ ៖ របងផ្ទះ
របងផ្ទះគឺជាដែនសីម៉ាការពារភូមិដ្ឋានរបស់យើងទាំងផ្លូវមនុស្ស និងផ្លូវអមនុស្ស។ តើយើងគួរមានរបងបែបណាទើបល្អសម្រាប់យើង? ការពិតទៅ អ្វីដែលយើងស្រឡាញ់ ជានិច្ចកាលគឺតែងតែល្អសម្រាប់យើង។ យ៉ាងណាម៉ិញ ការមានរបងដែលមិនសមគួរអាចនឹងអោយម្ចាស់ផ្ទះនិងសមាជិកគ្រួសារមានបញ្ហាដែលមិននឹកស្មានដល់។ ចំនុចមួយចំនួនដែលយើងគួរដឹងអំពីរបងផ្ទះ៖ ១. មាត់ទ្វារបងគួរបែរមុខទៅរកទិសខ្សល់ចូល ព្រោះវាអាចនាំអោយឋាមពលកម្លាំងធាតុប្រមូលផ្តុំនិងហូរចូលផ្ទះរបស់យើង។ តែការកំណត់ទីតាំងមាត់ទ្វាគួរប្រឹក្សាជាមួយមេរៀនមុនៗដែលបានផ្សាយរួច ព្រោះយើងមិនត្រូវអោយវាមានទីតាំងនៅចំឋាមពលអាក្រក់នោះទេ(ជៀសវាងសាឈី)។ ២. របងដែលមានបន្លាចំរឹងដែកស្រួចៗគួរបែរទៅលើ មិនត្រូវបែរមុខស្រួចចូលផ្ទះឬចាក់ទៅផ្ទះគេទេ។ របងដែលមានបន្លាចំរឹងដែក ឬមានអំបែងកែវស្រួចៗសម្រាប់តែអ្នកដែលត្រូវការធាតុភ្លើងប៉ុណ្ណោះ។ ៣. របងដែលមានស្នាមប្រេះ មិនល្អឡើយសម្រាប់ម្ចាស់ផ្ទះនិងអ្នកដែលស្នាក់នៅក្នុងផ្ទះ។ ៤. បើរបងផ្ទះរបស់អ្នកមានកំពស់ស្ទើរតែស្មើ ស្មើ ឬខ្ពស់ជាងផ្ទះ នោះវានឹងនាំអោយមានការគៀបសង្កត់ទៅលើការប្រមូលផ្តុំឋាមពល ហើយវានឹងរារាំងភាពរីកចម្រើននានាដល់អ្នកដែលរស់នៅក្នុងផ្ទះ។ ៥. របងគៀកនឹងផ្ទះពេកដែលមានចន្លោះពិបាកនឹងដើរបាន(តិចជាងមួយម៉ែត្រ) នឹងបង្អាក់ការប្រមូលផ្តុំឋាមពល ហើយវាក៏នឹងរារាំងភាពរីកចម្រើននានាដល់សមាជិកគ្រួសារផងដែរ។ ៦. ទ្វារបងចូលភូមិដ្ឋានគួរមានតែមួយបានហើយ បើមានពីរហើយទំហំប៉ុនគ្នានោះ វានឹងធ្វើអោយកំលាំងឋាមពលវិលវល់មិនដឹងចូលច្រកណាអោយប្រាកដ។ កត្តានេះនឹងនាំអោយមានការបែកបាក់សាមគ្គីនៃសមាជិកគ្រួសារ ហើយអាចអោយមានអ្នកទីបីចូលមកសម្ព័ន្ធភាពទៀតផង។ ៧. នៅមាត់ទ្វារបងចូលផ្ទះ និងមាត់ទ្វាចូលផ្ទះមានដើមឈើច្រើនជាម្លប់បាំងកំដៅច្រើនពេកដែលបង្ករអោយមានម្លប់ហួសតម្រូវការ នឹងនាំហេតុមិនល្អដល់ក្រុមគ្រួសារ។ ចូរមើលមេរៀនទី ៧៖ ទីធ្លាពន្លឺ។ ៨. មានសំរាមនៅមុខក្លោងទ្វាចូលផ្ទះ ក៏ជាកត្តាមិនល្អសម្រាប់ផ្ទះរបស់យើងផងដែរ។ រាល់ការចេញចូលផ្ទះ យើងតែចង់បានភាពស្រស់ស្រាយ តែចុះបើចេញចូលឃើញតែសំរាមនិងក្លិនមិនល្អវិញនោះ? យើងគួរដឹងទាំងអស់គ្នាហើយ។ បើជៀសមិនរួចទេ ចូររៀបចំសំរាមអោយបានល្អសមរម្យការពារកុំអោយវាជះក្លិននិងមានសភាពរញ៉េរញ៉ៃពេក។ កុំភ្លេចទាញយកកម្មវិធី
មេរៀនទី ១៥ ៖ សណ្ឋានមុខផ្ទះ
ជាទូទៅបងប្អូនយើងដែលមានបំណងចង់ទិញផ្ទះច្រើនតែមិនសូវចាប់អារម្មណ៍មុខផ្ទះដូចក្នុងផ្ទះឡើយ។ គាត់តែងចូលទៅមើលក្នុងផ្ទះថាតើវាស្អាត ឬការរៀបចំបន្ទប់ល្អយ៉ាងណា ឬក៏ទីតាំងបន្ទប់គេងនៅកន្លែងណាខ្លះ ផ្ទះបាយនៅកន្លែងណា.. ជាដើម។ ថ្ងៃនេះយើងនាំបងប្អូនមកមើលពីសណ្ឋានមុខផ្ទះវិញម្តងថា តើមុខផ្ទះបែបណាដែលល្អសម្រាប់យើង។ សណ្ឋានមុខផ្ទះ ឬរូបរាងផ្ទះ ដែលមើលពីមុខ គឺប្រៀបដូចជាមុខរបស់មនុស្សយើងដូច្នេះដែរ វាត្រូវមានសមមាត្រគ្នា។ វាមិនគួរមានសណ្ឋានទ្រេតទៅឆ្វេងឬទៅស្តាំខ្លាំង ឬលយមកមុខឬក៏ទៅក្រោយពេកដែរ។ ទាំងនេះរាប់បញ្ចូលទាំងដំបូលផ្ទះផងដែរ។ គេអាចប្រៀបធៀបម៉្យាងទៀតថា បើមុខផ្ទះមានសណ្ឋានល្អ វាហាក់ដូចជាយើងឈរលើដីរៀបស្មើដែលមិនផ្អៀងឆ្វេងស្តាំមុខក្រោយ ហើយកាលដែលយើងឈរបាននឹងនរបែបនេះហើយរាសីរបស់យើងក៏នឹងនរតាមនោះដែរ។ ផ្ទះដែលមានសណ្ឋានមុខផ្ទះសមមាត្រស្មើល្អ នឹងអាចប្រមូលផ្តុំឋាមពលកម្លាំងធាតុចូលផ្ទះបានល្អដែលជាហេតុនាំអោយមាននូវស្ថេរភាព និងសុខដុមរមនាដល់អ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ។ ផ្ទះគំរូខាងលើ គឺជាផ្ទះដែលមិនមានសមមាត្រគ្នាដែលវាល្អសម្រាប់មើល តែមិនល្អសម្រាប់ការរស់នៅឡើយ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
មេរៀនទី ១៤ ៖ ផ្ទះឡើងចំណោត ឬចុះចំណោត
សម្រាប់អ្នកដែលរស់នៅតំបន់ភ្នំ ឬខ្ពង់រាប គេច្រើនសង់ផ្ទះនៅស្របតាមផ្លូវឡើងចំណោតឬចុះចំណោត។ តើចំណោតបែបណាដែលល្អសម្រាប់យើង? ហើយចំណោតបែបណាដែលគួរជៀសវៀង? ផ្ទះឡើងចំណោត គឺជាផ្ទះដែលមានទីតាំងនៅលើចំណោត ឬមានន័យថា ត្រូវឡើងចំណោតផ្លូវទើបដល់ផ្ទះនោះ។ វាមិនល្អឡើយបើចំណោតនោះខ្ពស់ពេក ព្រោះវាអាចនាំអោយកម្លាំងឋាមពលបែកញែកអស់ ឬឋាមពលឡើងទៅផ្ទះរបស់អ្នកមិនរួច។ ផ្ទូយទៅវិញ បើចំណោទនោះមិនចោតខ្លាំង ស្រួលឡើង នោះផ្ទះនោះមិនមានបញ្ហាទេ ហើយវានឹងផ្តល់ឋាមពលល្អៗដល់ម្ចាស់ផ្ទះ ពិសេសម្ចាស់ផ្ទះដែលមានតួនាទីមុខការជារាជការ អ្នកនយោបាយ ជាដើម។ ផ្ទះចុះចំណោត គឺជាផ្ទះដែលមានទីតាំងនៅក្រោមចំណោត ឬមានន័យថា ត្រូវចុះចំណោតផ្លូវទើបទៅដល់ផ្ទះនោះ។ បើចំណោតផ្លូវចុះទៅផ្ទះនោះមិនចោតខ្លាំង ផ្ទះនោះនឹងមានឋាមពលល្អសម្រាប់កិច្ចការងាររកស៊ី។ ផ្ទុយទៅវិញ បើផ្លូវចុះចំណោតនោះចោទខ្លាំង វានឹងបង្កើតជាសាឈី ហើយករជាឋាមពលកំណាចចាក់ទៅផ្ទះរបស់អ្នកជាមិនខាន។ ទោះយ៉ាងណាក៏ដោយ ក្បួនផ្សេងៗទៀតត្រូវយកមកប្រើផងដែរ ដើម្បីពិនិត្យនិងបញ្ជាក់ថាផ្ទះនោះពិជាល្អ ឬមិនល្អដល់ម្ចាស់ផ្ទះឬអ្នកដែលស្នាក់អាស្រ័យនៅក្នុងផ្ទះនោះ។ កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#reanfengshui#fengshuikh#fengshuikhmer
មេរៀនទី ១៣៖ ផ្ទះផ្លូវកោងចំ
មិនសូវខុសពីមេរៀនទី១២ អំពីផ្ទះផ្លូវបុកចំ ប៉ុន្មានទេ ផ្ទះផ្លូវកោងចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាកោងចំផ្ទះខ្លាំងពេក ដែលហាក់ដូចជាមុខកាំបិតទៅអារកាត់ធាតុល្អៗដែលមាន។ បើយើងនិយាយពីបញ្ហាចរាចរក៏យើងអាចគិតឃើញនូវការបើកបរហួសល្បឿនជ្រុលទៅបុកផ្ទះផងដែរ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវកោងចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវកោង។ តែបើផ្ទះរបស់អ្នកនៅក្នុងរង្វង់កោងវិញ ផ្ទះនោះមិនមានបញ្ហាអ្វីចោទទេ។ * មានគេសួរថា ចុះបើយើងនៅខុនដូ ហើយមានស្ពានអាកាសកោងចំ វាយ៉ាងម៉េចវិញ? ចម្លើយគឺ វាប៉ះពាល់ដូចគ្នាបើសិនជាវាកោងឬបុកចំជាន់ដែលយើងនៅ តែបើយើងខ្ពស់ជាងវាផុតប្រហែល៥ម៉ែត្រឡើងទៅ វាគ្មានបញ្ហានោះទេ។ * មានសំនួរមួយទៀតសួរថា ចុះបើផ្ទះយើងទាបជាងផ្លូវកោងចំ? ចម្លើយគឺ មិនមានបញ្ហាទេ បើស្រមោលរបស់ផ្លូវកោងចំនោះមិនគ្របមកលើផ្ទះរបស់យើង។ បន្ថែមលើចម្លើយទាំង២ខាងលើ ត្រូវជៀសមួយទៀតគឺ កុំនៅគៀកនឹងស្ពានអាកាសពេកដែលនាំអោយមានសម្លេងចរាចរណ៍រំខាន ដែលវាអាចបង្កើតឋាមពលមិនល្អដល់យើង។ អ្នកអាចសង្កេតមើលឧទាហរណ៍ជាក់ស្តែងនៅស្រុកយើងបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១២៖ ផ្ទះផ្លូវបុកចំ
កាលពីមេរៀនទី ៥ យើងបានរៀនអំពី ធាតុល្អ(សឹងឈី) និងធាតុអាក្រក់(សាឈី) ដែលបាននិយាយអំពីចំនុចមួយចំនួននាំអោយមានធាតុអាក្រក់កើតមានឡើងដល់ម្ចាស់អចលនទ្រព្យ។ ជាកិច្ចបន្ថែមទៅលើមេរៀនទី ៥ នោះ យើងសូមលើកយកចំនុចសំខាន់មួយមកពន្យល់ នោះគឺ ផ្ទះផ្លូវបុកចំ ។ ផ្ទះផ្លូវបុកចំ ត្រូវបានគេជឿថានឹងនាំងហេតុអាក្រក់ផ្សេងៗដល់ម្ចាស់ផ្ទះក៏ដូចជាអ្នកដែលរស់នៅក្នុងផ្ទះនោះផងដែរ ដោយសារកំលាំងរបស់ធាតុអាក្រក់វាបុកចំផ្ទះខ្លាំងពេក។ បើយើងនិយាយពីបញ្ហាសង្គមបច្ចុប្បន្នវិញ យើងក៏គិតឃើញផងដែរនូវហានិភ័យដែលអាចបណ្តាលមកពីយានយន្តបើកបរបំពានល្បឿនកំណត់ហួសមកបុកផ្ទះនោះផងដែរ។ ជួនកាល មានគេដាក់រូបសឹង្ហ(តោ) ដំរី ឬកញ្ចក់ប៉ោង/ផត៨ទិសដាក់នៅលើមាត់ទ្វាចូលផ្ទះដែលមានផ្លូវបុកចំ ដោយមានជំនឿថា វានឹងអាចបញ្ជៀសហេតុអាក្រក់ទាំងនោះបាន តែជាក់ស្តែងវាមិនបានជួយអ្វីច្រើននោះទេ។ តាមក្បួនហុងស៊ុយ គេមិនណែនាំអោយទិញអចលនទ្រព្យដែលមានផ្លូវបុកចំនោះទេ តែបើជៀសមិនបាន ត្រូវប្តូរទ្វារចេញចូលផ្ទះកុំអោយចំផ្លូវបុក។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១១៖ ទូរចិញ្ចឹមត្រី ឬទឹកធ្លាក់
កន្លងមកយើងបានរៀនដឹងរួចមកហើយថា ទឹកគឺជាប្រភពឋាមពលមួយដ៏ល្អសម្រាប់គៀងគរទ្រព្យសម្បត្តិ និងង៉ូវហេងដល់យើង ដូច្នេះហើយបានជាមានម្ចាស់ផ្ទះមួយចំនួនគាត់បានរៀបចំជាទូរកញ្ចក់/អាងចិញ្ចឹមត្រី ឬទឹកធ្លាក់នៅតាមទិសហុងស៊ុយ។ ទិសដែលល្អទាំងនោះរួមមាន៖១. ទិសខាងកើត២. ទិសខាងត្បូងឆៀងកើត៣. ទិសខាងជើង តែអ្នកខ្លះទៀតបានត្អូញត្អែរថា ដាក់តាំងទូរកញ្ចក់/អាងចិញ្ចឹមត្រីឬទឹកធ្លាក់នៅទិសហុងស៊ុយដូចរៀបរាប់ហើយ តែបែរជារាសីដាក់ទៅវិញ… ចំនុចសំខាន់ដែលអ្នកត្រូវពិនិត្យមើលមុនគេ នោះគឺ៖១. តើមានសម្លេងទឹកធ្លាក់ខ្ទរខ្លាំងដែរឬទេ?២. តើម៉ាស៊ីនអ៊ុកស៊ីសែនលាន់ខ្លាំងដែរឬទេ?៣. តើមានសម្លេងអ្វីផ្សេងៗដែលបណ្តាលអោយមានសម្លេងបែបរំខានដែរឬទេ? វាពិបាកនឹងបែងចែកបន្តិចលើបញ្ហាសម្លេង តែសម្លេងដែលចេញពីកន្លែងទឹកទាំងនោះត្រូវតែជាសម្លេងដែលមិនរំខាន។ និយាយរួម គឺសម្លេងបែបរ៉ូមេនទិក ឬស្ងប់ស្ងាត់ដែលអាចផ្តល់អារម្មណ៍សុខសាន្តបាន។ រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
មេរៀនទី ១០៖ ពណ៌បញ្ជាក់ប្រភេទដីដែលល្អ
ក្រៅពីប្រភេទដីដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗរួចមក ឥឡូវយើងរៀនមើលអំពីពណ៌របស់ដែលល្អសម្រាប់យើងវិញម្តង។ មានចំនុចជាច្រើនដែលត្រូវពន្យល់ពីសាវតានៃការរើសដី ដែលវាពាក់ព័ន្ធនឹងតារាសាស្ត្រ សសៃឈាមនាគ និងគ្រោងឆ្អឹងនាគជាដើម តែជាសង្ខេប បើយើងពិនិត្យមើលដី យើងមិនមែនមើលតែស្រទាប់ខាងលើនោះទេ ព្រោះស្រទាប់ខាងលើ វាអាចមិនមែនជាដីកំណើត(ដីដើម) ដោយសារការចាក់ដីបន្ថែមដើម្បីអោយខ្ពស់ ឬការធ្វើសួនឬកសិកម្មនានា។ ដូច្នេះការមើលប្រភេទដី យើងគប្បីជីកជម្រៅពីមួយម៉ែត្រកន្លះទៅពីរម៉ែត្រទើបយើងអាចមានតម្រុយដីដើម។ ប្រភេទពណ៌ដីទាំងអស់មាន៩ប្រភេទ៖១. ពណ៌បៃតង២. ពណ៌លឿងខ្ចី(ស្រាល)៣. ពណ៌លឿងចាស់៤. ពណ៌ក្រម៉ៅ ឬពណ៌ចាស់ងងឹតៗ៥. ពណ៌ក្រហម៦. ពណ៌សស្លេក៧. ពណ៌ដែកឬមាសមានលាយសខ្មៅល្បាយ៨. ពណ៌ល្បាយបៃតង លឿង៩. ពណ៌សសុទ្ធ ឬខ្មៅសុទ្ធ ក្នុងចំណោមពណ៌ដីទាំង៩ប្រភេទខាងលើនេះ មានតែបីពណ៌ប៉ុណ្ណោះដែលចាត់ទុកថាល្អបំផុត។ ១. ពណ៌បៃតង នាំអោយមាននូវកេរ្តិឈ្មោះល្អ ឋានៈ និងតួនាទី២. ពណ៌លឿងខ្ចី(ស្រាល) នាំអោយមាននូវទ្រព្យសម្បត្តិ និងភាពរីកចម្រើន៣. ពណ៌សស្លេក នាំអោយមាននូវ អំណាច ត្បិតយើងមានក្បនហើយក៏ដោយ ការមើលពណ៌ដីនេះគឺជាការងារពិបាកមួយរបស់គ្រូហុងស៊ុយ វាតម្រូវអោយមានបទពិសោធន័ និងចំណេះដឹងជ្រៅជ្រះទើបអាចមើលបានត្រូវល្អ។ រួមគ្នាប្រឆាំងការចម្លងសំណេរដើម រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា (រូបភាព ពីអ៊ិនធឹណេត) #រៀនហុងស៊ុយ#រៀនហុងស៊ុយទាំងអស់គ្នា#learningfengshuikh
- 1
- 2