គ្រែគេង

< All Topics
បោះពុម្ភ

ថ្មីៗនេះមានបងប្អូនយើងមានសំនួរច្រើនពាក់ព័ន្ធនឹងគ្រែគេង​ តើគ្រែបែបណាល្អ? តើគ្រែធ្វើអំពីអ្វីល្អជាងគេ?​ តែគ្រែពណ៌អ្វីល្អជាងគេ? ..

គ្រែគេង គឺជាកន្លែងដែលត្រូវរៀបចំអោយល្អ ព្រោះយើងត្រូវចំណាយពេលជាច្រើនជាមួយគ្រែ ហើយគ្រែគឺជាកន្លែងដែលធ្វើអោយយើងសម្រាកកាយនិងសម្រាកចិត្តផងដែរ។

គ្រែដែលល្អជាងគេ គឺប្រភេទគ្រែដែលមិនអឹបជាប់នឹងឥដ្ឋ មានន័យថា គ្រែដែលមានចន្លោះខ្យល់ចេញចូលខាងក្រោមបាន គឺជាគ្រែដែលល្អជាងគេ។ បើគិតតាមក្បួនហុងស៊ុយ គឺយើងត្រូវទុកចន្លោះដើម្បីអោយមានខ្យល់ដែលជាឋាមពលឈីអាចបំលាស់ទីបានទាំងលើនិងក្រោមគ្រែ។​ តែបើយើងគិតតាមវេជ្ជសាស្ត្រ គឺយើងត្រូវការបោសសំអាតក្រោមគ្រែអោយបានស្អាត បើមិនដូច្នេះទេ នឹងមានកើតកូនសត្វល្អិតឬធូរលីនៅក្រោមគ្រែដែលអាចនាំអោយមានបញ្ហាសុខភាពបាន។

គ្រែចាំបាច់ត្រូវមានក្បាលគ្រែរឹងមាំ តែក្បាលគ្រែនោះមិនមែនជារូបភាពស្កេកស្កះ រូបភាពស្មុគ្រស្មាញ និងមានជាលក្ខណៈទូតាំងឡើយ។

គ្រែសាងអំពីអ្វី មិនសំខាន់ដូចអ្នកមានលទ្ធភាពទិញគ្រែណាដែលស្រឡាញ់នោះទេ។ 

គ្រែគួរមានពណ៌រាងស្រអាប់ ឬធាតុយិនអោយបានច្រើន ព្រោះយើងត្រូវការឋាមពលយិនដើម្បីអោយរាងកាយយើងសម្រាកបានស្កប់។

បើអ្នកមានគ្រែប្រអប់រួចទៅហើយ ក៏ប្រើទៅបើមិនមានលទ្ធភាពប្តូរថ្មីទេ តែត្រូវធ្វើអនាម័យជាប្រចាំ!

សូមអានមេរៀនបន្ទប់គេង សម្រាប់ចំណេះដឹងបន្ថែម៖ មេរៀនទី ២៣៖ បន្ទប់គេង

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents