SIGN IN YOUR ACCOUNT TO HAVE ACCESS TO DIFFERENT FEATURES

FORGOT YOUR PASSWORD?

FORGOT YOUR DETAILS?

AAH, WAIT, I REMEMBER NOW!

Rean Feng ShuiRean Feng Shui

  • ទំព័រដើម
  • អំពីយើងខ្ញុំ
  • សេវាកម្ម
  • បណ្ណាល័យ
  • អាហារូបករណ៍
    • អាហារូបករណ៍ឆ្នាំ២០២៣
    • អាហារូបករណ៍ឆ្នាំ២០២២
    • អាហារូបករណ៍ឆ្នាំ២០២១
  • ទំនាក់ទំនង

មើលរាសីរាសី

  • Home
  • Knowledge Base - Article
October 1, 2023

Category: ឈីមិនតុនជែ

QMDJ-CHIEF

CHIEF

Wednesday, 19 April 2023 by រៀនហុងស៊ុយ

Chief គឺជាមេរបស់អាទិទេពទាំងអស់។ ជនណាមានអាទិទេពនេះប្រចាំជីវិត គាត់នឹងមានអំណាច មានទំនុកចិត្តលើខ្លួនឯង មិនសូវចេះនៅក្រោមគេ និងសមត្ថភាពក្នុងការទាញយកអ្វីៗគ្រប់បែបយ៉ាងដែលមានក្នុងចិត្ត ឬប៉ងប្រាថ្នាអោយក្លាយជាការពិត។ ពេលខ្លះជាមនុស្សក្រអើតក្រទម អឿ និងមានទំនុកចិត្តលើខ្លួនឯងជ្រុលផងដែរ។ ដើម្បីពង្រឹងសមត្ថភាពអោយកាន់តែខ្លាំង ចូរជួយគេអោយបានច្រើន។

ឈីមិនតុនជែ QIMENDUNJIA

សាវតាសង្ខេបឈីមិនតុនជែ

Wednesday, 19 April 2023 by រៀនហុងស៊ុយ

ឈីមិនតុនជា ជាក្បួនបុរាណដែលត្រូវបានគេប្រើប្រាស់សម្រាប់ព្យាករណ៍ រៀបចំយុទ្ធសាស្ត្រ ការកំណត់ទីតាំងដែលមានឋាមពលល្អៗជាដើម។ ជាចំបង គេច្រើនប្រើប្រាស់វានៅជួរកងទ័ពក្នុងពេលសង្គ្រាម​ ដើម្បីយកឈ្នះលើគូបដិក្ស។ ក្បួននេះត្រូវបានគេស្រាវជ្រាវឃើញថាវាមានអាយុកាលតាំងពី២៦៩៧ឆ្នាំមុនគ្រឹស្តសករាជមកម៉្លេះ។ មនុស្សល្បីល្បាញដែលពូកែប្រើឈីមិនតុនជែជាងគេ មាន៖ ជូកឺលាង ក្នុងសម័យកាលនគរទាំងបី និងលីវប៉ូវិន ក្នុងសម័យរជ្ជកាលស្តេចឈីង។ ការប្រើប្រាស់ឈីមិនតុនជែមានច្រើនបែបច្រើនសណ្ឋាន ដែលគេបានចាត់វាទៅជាផ្នែកសំខាន់ៗចំនួន៨ដូចខាងក្រោម៖ ការប្រើប្រាស់ឈីមិនតុនជែ ត្រូវពឹងអាស្រ័យទាំងស្រុងលើឋាមពលនៃដែនចក្រវាឡដ៏ធំធេងដែលមានបំរែរបំរួលឥតឈប់ឈរ។ ការប្រែប្រួលនោះបង្ករឡើងដោយដំណើរចររបស់ផ្កាយ ឬភពនិមួយៗទៅតាមវេលា។ រាល់ការបំលាស់ទីតាំងនៃផ្កាយនិមួយៗ វាតែងតែមានការប្រែប្រួលលើឋាមពលចក្រវាឡ។ តិចឬច្រើន វាអាស្រ័យលើប្រភេទនៃផ្កាយដែលបំលាស់ទីនោះ។ មកដល់សព្វថ្ងៃនេះ បើនិយាយពីភពឬផ្កាយនៅក្នុងដែនចក្រវាឡ មិនទាន់មានអ្នកណារាប់ឃើញថាភពនៅក្នុងចក្រវាឡទាំងអស់មានប៉ុន្មាននៅឡើយ ព្រោះវាធំធេងឥតគណនា។  នៅក្នុងឈីមិនតុនជែ គេបានផ្តោតទៅលើផ្កាយធំៗមួយចំនួនដែលគេបានចាត់ជាក្រុមសំខាន់ៗ និងតំណាងដោយឈ្មោះរៀងៗខ្លួន ដូចខាងក្រោម៖ ការដាក់ឈ្មោះ គឺជាការកំណត់របស់អ្នកប្រាជ្ញពីបុរាណ ដោយគេសម្គាល់លើឋាមពលឬឥទ្ធិពលរបស់ផ្កាយនិមួយៗ ហើយរកឈ្មោះតំណាងដែលស្រដៀងគ្នាបំផុតមកដាក់តំណាងអោយផ្កាយនោះ។ វាគ្មានរូបរាងច្បាស់លាស់នោះទេ ព្រោះវាអាស្រ័យលើផ្នត់គំនិត ជំនឿសាសនា ប្រពៃណីវប្បធម៌ និងការដឹងញាណរបស់បុគ្គលនិមួយៗ។ ខណៈនេះ រៀនហុងស៊ុយសូមលើកយកក្រុមអាទិទេព ឬទេព្តា (DEITY)មកបង្ហាញជូនបងប្អូន ដើម្បីជាទុនខ្លះក្នុងការសិក្សាឈីមិនតុនជែ។ គេបានចាត់ផ្កាយចំនួន១០ទៅក្នុងក្រុមអាទិទេពនេះ ហើយវាមានឥទ្ធិពលសំខាន់ជាងគេក្នុងក្នុងការកំណត់ឥរិយាបទ ឋាមពល ឬឥទ្ធិពលរបស់តារាង ឈីមិនតុនជែនិមួយៗ ពិសេសអត្តចរិកមនុស្ស។ ក្នុងចំណោមផ្កាយទាំង១០នេះ ក៏ត្រូវបានគេចែកចេញជា២ក្រុមតូចៗផងដែរ គឺក្រុមស្លូត(វិជ្ជមាន) និងក្រុមកាច(អវិជ្ជមាន) ប្រៀបដូចប៉ូលបូក និងដកដូច្នោះដែរ។ ក្រុមវិជ្ជមាន(ស្លូត) សម្តៅលើសកម្មភាពស្លូតៗ សប្បុរស ចូលចិត្តកិច្ចការណាដែលមិនប្រជែង ស្មោះត្រង់ និងមិនសម្លឹងរកជម្លោះ។ ពួកគាត់រួមមាន៖ ក្រុមអវិជ្ជមាន(កាច) សម្តៅលើសកម្មភាពលឿនៗ កាចៗ ប្រកួតប្រជែងខ្ពស់ ចូលចិត្តល្បិចកល ពូកែឈ្លោះជាដើម។ ពួកគាត់រួមមាន៖ យើងនឹងចូលមើលអំពីឥរិយាបទ ឬឫទ្ធិរបស់អាទិទេពនិមួយនៅអត្ថបទបន្ទាប់។

គន្លឹះឈីមិនតុនជែសម្រាប់បើកទំព័រឆ្នាំថ្មី

Monday, 10 January 2022 by រៀនហុងស៊ុយ

1.  លាងសម្អាតឋាមពលអាក្រក់ពីខ្លួន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម៉ោង០០ ដល់ម៉ោង០១៖០០ រំលងអាធ្រាត្យ(យប់ថ្ងៃទី១១ឆ្លងចូលថ្ងៃ១២) •  អង្គុយនៅប្លុកខាងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត •  គិតនូវអ្វីដែលមិនល្អ ហើយស្កេនខ្លួនបណ្តេញអ្វីដែលមិនល្អនោះទៅតាមពន្លឺឆ្លងកាត់ចាប់ពីក្បាលចុះបន្តិចម្តងៗទៅភ្នែក ទៅច្រមុះ ទៅមាត់..រហូតដល់ចុងជើង និងវាចុះទៅក្នុងដីបាត់។  •  អ្នកអាចប្រើពន្លឺភ្លើងទៀនជំនួយសម្រាប់ការស្រម៉ៃថាមានពន្លឺភ្លើងទៀនឆ្លងកាត់ពីក្បាលរហូតដល់ចុងជើង ឬទឹកមួយកែវសម្រាប់ការស្រម៉ៃថាមានទឹកហូរពីក្បាលបន្តិចម្តងៗចុះទៅដល់ចុងជើង(ចាក់ទឹកនោះចោលបន្ទាប់ពីធ្វើកិច្ចនេះហើយ ហាមផឹក)។ 2.  សាកឋាមពលល្អ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម៉ោង០៥៖០០ព្រឹកព្រលឹមរហូតដល់០៧៖០០ព្រឹកព្រលឹម •  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត •  គិតនូវអ្វីដែលអ្នកចង់បាន ចង់មាន ចង់ធ្វើ និងមានអារម្មណ៍ថាអ្នកកំពុងមានវា ហើយក៏សប្បាយចិត្តនឹងមានវា ព្រោះអ្នកនឹងអាចធ្វើកិច្ចការផ្សេងៗបានដោយរលូន សប្បាយចិត្ត.។ល។ 3.  បង្កើនទំនាក់ទំនងនឹងអាទិទេព ឬប្រសិទ្ធីទំនាក់ទំនងនឹងចក្រវាឡ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង ០៩៖០០ព្រឹក •  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត •  និយាយជាមួយអាទិទេពតាមការណែរនាំរបស់ខ្ញុំក្នុងវីដេអូ នោះអ្នកនឹងភ្ជាប់ទំនាក់ទំនងទៅអាទិទេពបានឆាប់ 4.  បង្កើនភាពប្រសព្វនៃការបញ្ចុះបញ្ចូលឬធ្វើអោយគេស្តាប់តាម៖

  • DISCLAIMER
  • SUPPORT POLICY
  • LEGAL

© 2021 រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ។ បង្កើតវេបសាយដោយ KYBEREX Technology.

TOP
error: Content is protected !!