គន្លឹះឈីមិនតុនជែសម្រាប់បើកទំព័រឆ្នាំថ្មី

< All Topics
បោះពុម្ភ

1.  លាងសម្អាតឋាមពលអាក្រក់ពីខ្លួន៖ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ម៉ោង០០ ដល់ម៉ោង០១៖០០ រំលងអាធ្រាត្យ(យប់ថ្ងៃទី១១ឆ្លងចូលថ្ងៃ១២)

•  អង្គុយនៅប្លុកខាងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត

•  គិតនូវអ្វីដែលមិនល្អ ហើយស្កេនខ្លួនបណ្តេញអ្វីដែលមិនល្អនោះទៅតាមពន្លឺឆ្លងកាត់ចាប់ពីក្បាលចុះបន្តិចម្តងៗទៅភ្នែក ទៅច្រមុះ ទៅមាត់..រហូតដល់ចុងជើង និងវាចុះទៅក្នុងដីបាត់។ 

•  អ្នកអាចប្រើពន្លឺភ្លើងទៀនជំនួយសម្រាប់ការស្រម៉ៃថាមានពន្លឺភ្លើងទៀនឆ្លងកាត់ពីក្បាលរហូតដល់ចុងជើង ឬទឹកមួយកែវសម្រាប់ការស្រម៉ៃថាមានទឹកហូរពីក្បាលបន្តិចម្តងៗចុះទៅដល់ចុងជើង(ចាក់ទឹកនោះចោលបន្ទាប់ពីធ្វើកិច្ចនេះហើយ ហាមផឹក)។

2.  សាកឋាមពលល្អ៖ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ ម៉ោង០៥៖០០ព្រឹកព្រលឹមរហូតដល់០៧៖០០ព្រឹកព្រលឹម

•  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត

•  គិតនូវអ្វីដែលអ្នកចង់បាន ចង់មាន ចង់ធ្វើ និងមានអារម្មណ៍ថាអ្នកកំពុងមានវា ហើយក៏សប្បាយចិត្តនឹងមានវា ព្រោះអ្នកនឹងអាចធ្វើកិច្ចការផ្សេងៗបានដោយរលូន សប្បាយចិត្ត.។ល។

3.  បង្កើនទំនាក់ទំនងនឹងអាទិទេព ឬប្រសិទ្ធីទំនាក់ទំនងនឹងចក្រវាឡ៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម៉ោង០៧៖០០ព្រឹក រហូតដល់ម៉ោង ០៩៖០០ព្រឹក

•  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត

•  និយាយជាមួយអាទិទេពតាមការណែរនាំរបស់ខ្ញុំក្នុងវីដេអូ នោះអ្នកនឹងភ្ជាប់ទំនាក់ទំនងទៅអាទិទេពបានឆាប់

4.  បង្កើនភាពប្រសព្វនៃការបញ្ចុះបញ្ចូលឬធ្វើអោយគេស្តាប់តាម៖ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ម៉ោង៩៖០០យប់រហូតដល់១១៖០០យប់

•  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត

•  គិតនូវមនុស្សដែលអ្នកចង់អោយគេស្តាប់តាមយើង ហើយអោយអាទិទេពជួយនាំផ្លូវឬវិធី

•  បើអ្នកធ្វើត្រឹមត្រូវនោះអ្នកនឹងទទួលបានគន្លឺះបន្ទាប់ពីក្រោកពីគេង ព្រោះអ្នកបានរៀនជាមួយអាទិទេពពេលអ្នកកំពុងគេង

5.  និពន្ធសៀវភៅជីវិតខ្លួនឯង៖ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម៉ោង០៧៖០០ព្រឹកដល់ម៉ោង០៩៖០០ព្រឹក

•  អង្គុយនៅប្លុកខាងត្បូងឆៀងកើតនៃផ្ទះ អង្គុយបែរខ្នងទៅកាន់ទិសអាទិទេពប្រចាំជីវិត

•  គិតនិងសរសេរនូវអ្វីដែលអ្នកចង់អោយកើតមានឡើងក្នុងជីវិតរបស់អ្នកនៅឆ្នាំ២០២២នេះ

•  អ្នកជាអ្នកនិពន្ធសៀវភៅជីវិតដោយខ្លួនឯង ចូរសរសេរវាអោយល្អ!

ខ្លឹមសារ៖ ជូអ៊ីយ៉ាប់

នាំមកជូនដោយ៖ រៀនហុងស៊ុយ

Table of Contents