ស្វែងរកឯកសារ
យើងបានដឹងថា នៅយុគទី៩ ធាតុភ្លើងនឹងឡើងកាន់អំណាច ដូច្នេះឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុភ្លើងនឹងរីកចម្រើន និងមានឪកាសប្រមូលផលចំណេញបានច្រើនជាងគេ។
បើអញ្ចឹងមែន តើឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុផ្សេងទៅជាយ៉ាងណា?
ការពិតទៅ នៅពេលដែលធាតុភ្លើងឡើងកាន់អំណាច មិនមែនមានន័យថា ធាតុដទៃនឹងរលាយសូន្យនោះទេ វានៅតែជាតម្រូវការដដែលដោយសារសមតុល្យធាតុទាំង៥ ហើយគ្រាន់តែមានមួយលេចធ្លោជាងគេ។
ដើម្បីទាញយកលាភពីធាតុភ្លើងក្នុងយុគទី៩នេះ អាជីវកម្មដែលស្ថិតនៅធាតុផ្សេងគួរកែច្នៃយ៉ាងណាអោយមានការប្រើប្រាស់ធាតុភ្លើងចូលអោយបានច្រើន ជាពិសេសបច្ចេកវិទ្យា។ ដូចយើងឃើញបណ្តើរៗហើយថា អាជីវកម្មជាច្រើនចាប់ផ្តើមប្តូរឥរិយាបទនៃការលក់ទៅកាន់លក់អនឡាញ សួរថា តើអាជិវកម្មរបស់គាត់ធាតុភ្លើងឬយ៉ាងណា? ឧទាហរណ៍៖ អ្នកលក់ឡេប្រេងម៉្សៅដែជាធាតុទឹក លក់ដាច់ជាងមុនព្រោះគាត់ប្រើធាតុភ្លើងមកជំនួយ ដោយមានការលក់អនឡាន ប្រើអេបក្នុងការលក់និងកុម្មង់ទំនិញ..។ល។
តើអ្នកត្រូវទាញយកបច្ចេកវិទ្យាមកប្រើប្រាស់ដើម្បីជួយអាជីវកម្មរបស់អ្នកយ៉ាងម៉េច? គ្មានចម្លើយរួមសម្រាប់សំនួរនេះទេ តែវាអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោម៖
១. អ្វីជាអាជីវកម្មរបស់អ្នក? ទំនិញឬសេវាកម្ម?
២. អ្នកណាជាអតិថិជនរបស់អ្នក
៣. ស្ថានភាពប្រកួតប្រជែងក្នុងទីផ្សា
៤. អ្វីដែលអាចធ្វើអោយអ្នកលេចធ្លោជាងគេក្នុងវិស័យនេះ?
៥. តើបច្ចេកវិទ្យាអ្វី/អេបអ្វីដែលអាចជួយអ្នកបាន?
អ្នកអាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ ដើម្បីទទួលសេវាប្រឹក្សាបឋមលើបញ្ហាខាងលើនេះបានដោយមិនគិតថ្លៃរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២១។
យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ