តើអ្នកដឹងទេ? (វគ្គ៥)
ប៉ាជឺ មិនមែនជា ប៉ាចាយ ខ្ញុំបានសង្កេតឃើញថា មានបងប្អូនយើងមួយចំនួន រួមទាំងផេកបង្រៀនហុងស៊ុយខ្លះផងដែរ មានការភ័ន្តច្រឡំថា ប៉ាជឺ គឺជាវិជ្ជាប្រាណ៨ទិស (ឬដែលខ្ញុំហៅថា វិមានទាំង៨)។ តាមពិតវាជាមុខវិជ្ជា២មុខផ្សេងគ្នាដាច់ស្រឡះ។ ប៉ាជឺ មានអត្ថន័យថា តួអង្គអក្សរទាំង៨ (ឬអ្នកខ្លះហៅថា សសរជីវិតទាំង៤៖ មានម៉ោង ថ្ងៃ ខែ និងឆ្នាំ) ដែលមាននៅក្នុងតារាងប៉ាជឺរបស់យើងហើយវាត្រូវបានគេប្រើសម្រាប់បកស្រាយវាសនារបស់បុគ្គលម្នាក់ៗ តាមរយៈវេលាកំណើតពិតប្រាកដ។ រីឯ វិជ្ជាប្រាណ៨ទិស ភាសាចិនហៅថា ប៉ាចាយ (ឬដែលខ្ញុំហៅថា វិមានទាំង៨) គឺជាវិជ្ជាដែលប្រើសម្រាប់រៀបចំនិងកំណត់រកតំបន់ដែលមានឋាមពលល្អ និងតំបន់ដែលមានឋាមពលមិនល្អនៅក្នុងផ្ទះ។ ប៉ាចាយ ពឹងអាស្រ័យទាំងស្រុងទៅលើទិសដែលផ្ទះបែរមុខទៅរក ហើយដើម្បីអោយកាន់តែមានប្រសិទ្ធិភាពខ្ពស់គេត្រូវយកលេខគ័រជីវិតរបស់អ្នកដែលរស់នៅក្នុងផ្ទះនោះមកគន់គូរបន្ថែម ដើម្បីកំណត់ទីតាំងមង្គលសម្រាប់បុគ្គលនោះ។ សម្រាប់អ្នកដែលបានរៀនវគ្គហុងស៊ុយទូទៅជាមួយខ្ញុំ គាត់ក៏ទទួលបានចំណេះដឹងអំពីមុខវិជ្ជាវិមានទាំង៨នេះផងដែរ។ សង្ឃឹមថា ចាប់ពីពេលនេះតទៅ បងប្អូននឹងលែងយល់ច្រឡំរវាង ប៉ាជឺ និងប៉ាចាយ ទៀតហើយ។ បញ្ជាក់៖ ពាក្យថាផ្ទះដែលបានប្រើខាងលើ គឺសំដៅទៅលើ ភូមិដ្ឋាន ទីក្រុង ការិយាល័យ ឃ្លាំង.. ដែលបញ្ជាក់អំពីអចលនទ្រព្យមួយ។ សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច! ******** រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា #រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
តើអ្នកដឹងទេ? (វគ្គ៤)
ក្រោយពីខ្ញុំបានបង្ហោះអត្ថបទមួយក្នុងជំពូក តើអ្នកដឹងទេ?(វគ្គ២) ដែលនិយាយអំពីអាជីវកម្មដែលល្អនៅយុគទី៩រួចមក មានបងប្អូនយើងបានចោទជាសំនួរមកខ្ញុំថា ហេតុអ្វីបានជា ចិត្តវិទ្យា ត្រូវបានចាត់បញ្ចូលទុកទៅក្នុងធាតុភ្លើងដែរ? ចិត្តវិទ្យា គឺសំដៅទៅលើការណែរនាំនិងការប្រឹក្សាដំណោះស្រាយដល់អ្នកដែលមានវិបត្តិ។ មនុស្សដែលមានវិបត្តិ ច្រើនហាក់ដូចជាវង្វេងនៅក្នុងភាពងងឹតមួយដែលមិនដឹងកោះត្រើយឬពន្លឺដំណោះស្រាយសោះឡើយ។ គាត់តែងគិតអ្វីមិនលេច ចាប់អ្វីក៏ខុស ព្រោះគាត់កំពុងនៅក្នុងភាពងងឹត។ ស្ថានភាពបែបនោះហើយ ដែលបង្ហាញអោយឃើញថា គាត់ត្រូវការពន្លឺ ដើម្បីបំភ្លឺរកដំណោះស្រាយ ហើយពន្លឺគឺជាធាតុភ្លើង។ *************************************រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
តើអ្នកដឹងទេ? (វគ្គ៣)
យើងបានដឹងថា នៅយុគទី៩ ធាតុភ្លើងនឹងឡើងកាន់អំណាច ដូច្នេះឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុភ្លើងនឹងរីកចម្រើន និងមានឪកាសប្រមូលផលចំណេញបានច្រើនជាងគេ។បើអញ្ចឹងមែន តើឧស្សាហកម្មនិងមុខរបរដែលស្ថិតនៅក្នុងធាតុផ្សេងទៅជាយ៉ាងណា? ការពិតទៅ នៅពេលដែលធាតុភ្លើងឡើងកាន់អំណាច មិនមែនមានន័យថា ធាតុដទៃនឹងរលាយសូន្យនោះទេ វានៅតែជាតម្រូវការដដែលដោយសារសមតុល្យធាតុទាំង៥ ហើយគ្រាន់តែមានមួយលេចធ្លោជាងគេ។ ដើម្បីទាញយកលាភពីធាតុភ្លើងក្នុងយុគទី៩នេះ អាជីវកម្មដែលស្ថិតនៅធាតុផ្សេងគួរកែច្នៃយ៉ាងណាអោយមានការប្រើប្រាស់ធាតុភ្លើងចូលអោយបានច្រើន ជាពិសេសបច្ចេកវិទ្យា។ ដូចយើងឃើញបណ្តើរៗហើយថា អាជីវកម្មជាច្រើនចាប់ផ្តើមប្តូរឥរិយាបទនៃការលក់ទៅកាន់លក់អនឡាញ សួរថា តើអាជិវកម្មរបស់គាត់ធាតុភ្លើងឬយ៉ាងណា? ឧទាហរណ៍៖ អ្នកលក់ឡេប្រេងម៉្សៅដែជាធាតុទឹក លក់ដាច់ជាងមុនព្រោះគាត់ប្រើធាតុភ្លើងមកជំនួយ ដោយមានការលក់អនឡាន ប្រើអេបក្នុងការលក់និងកុម្មង់ទំនិញ..។ល។ តើអ្នកត្រូវទាញយកបច្ចេកវិទ្យាមកប្រើប្រាស់ដើម្បីជួយអាជីវកម្មរបស់អ្នកយ៉ាងម៉េច? គ្មានចម្លើយរួមសម្រាប់សំនួរនេះទេ តែវាអាស្រ័យលើកត្តាមួយចំនួនដូចខាងក្រោម៖១. អ្វីជាអាជីវកម្មរបស់អ្នក? ទំនិញឬសេវាកម្ម?២. អ្នកណាជាអតិថិជនរបស់អ្នក៣. ស្ថានភាពប្រកួតប្រជែងក្នុងទីផ្សា៤. អ្វីដែលអាចធ្វើអោយអ្នកលេចធ្លោជាងគេក្នុងវិស័យនេះ?៥. តើបច្ចេកវិទ្យាអ្វី/អេបអ្វីដែលអាចជួយអ្នកបាន? អ្នកអាចទំនាក់ទំនងមកក្រុមការងារយើងខ្ញុំ ដើម្បីទទួលសេវាប្រឹក្សាបឋមលើបញ្ហាខាងលើនេះបានដោយមិនគិតថ្លៃរហូតដល់បំណាច់ខែមេសា ឆ្នាំ២០២១។ យើងរួមគ្នាប្រឆាំងមេរោគកូវីដ១៩********រួមគ្នាប្រឆាំងការចម្លងសំណេរដើមរក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា#រៀនហុងស៊ុយ#រៀនហុងស៊ុយជាមួយគ្នា#fengshuikhmer#reanfengshui#fengshuikh#ហុងស៊ុយខ្មែរ
តើអ្នកដឹងទេ? (វគ្គ២)
កាលពីខែមុន ខ្ញុំបានបង្ហោះនូវអត្ថបទមួយអំពីយុគ និងហេតុភេទចម្លែកៗដែលអាចកើតមានឡើងនៅពេលអន្តរកាល(ពេលជិតឆ្លងយុគ)។ អ្នកបានដឹងរួចមកហើយថា យុគទី៩នឹងចាប់ផ្តើមនៅឆ្នាំ២០២៤ រហូតដល់ ២០៤៣ ហើយវាជាយុគដែលធាតុភ្លើងឡើងកាន់អំណាច។ ពេលដែលលឺថា ធាតុភ្លើង នោះមិនមែនមានន័យថា ភ្លើងនឹងឆេះកាលនោះទេ តែមានន័យថា នៅក្នុងយុគទី៩នេះ រាល់មុខរបរដែលស្ថិតនៅក្នុងឧស្សាហកម្មធាតុភ្លើង ឬដែលពាក់ព័ន្ធនឹងរីកចម្រើន។ ហើយអ្នកដែលមានធាតុភ្លើងជាធាតុសំណាង គាត់នឹងមានលាភ និងរាសីឡើងបន្តគ្នា។ តើអ្វីខ្លះជាមុខរបរដែលស្ថិតនៅក្នុងឧស្សហកម្មធាតុភ្លើង? សម្រាប់កូនសិស្សដែលបានរៀនជាមួយខ្ញុំ ឬទទួលបានសេវាបកស្រាយរាសីពីខ្ញុំប្រហែលជាបានឃើញនូវបញ្ជីររាយមុខរបរធាតុភ្លើងក្នុងតារាងរាសីរបស់គាត់រួចហើយ។ តែបងប្អូនដែលជាមិត្តថ្មី នៅមន្ទិលនៅឡើយ។ ខាងក្រោមនេះគឺជាមុខរបរដែលពាក់ព័ន្ធនឹងឧស្សាហកម្មធាតុភ្លើង៖ សិប្បកម្មដោយដៃ ចិត្តវិទ្យា សិល្បៈករ អ្នករចនាហ្គ្រាហ្វិក កុំព្យូទ័រ អេឡិចត្រូនិច ទូរស័ព្ទ អ្នកកែរសម្ជស្ស ប្រេងសាំង អ្នកចម្រៀង អ្នករាំ តារាសម្តែង សិប្បកម្មថង់ប្លាស្ទិក លក់ភេសជ្ជៈក្តៅ អាហារដ្ឋាន ចុងភៅ ថាមពល កាំជ្រួច គីមី ភាពយន្ត បោះពុម្ភ ផលិតឬលក់សុរា ឡាស៊ែរ អំពូលភ្លើង ថតរូប និងអ្វីៗដែលប្រើប្រាស់ ឬផលិត ភ្លើង អគ្គិសនី និងកំដៅ..
តើអ្នកដឹងទេ? (វគ្គ១)
កាលពីប៉ុន្មានខែមុន ខ្ញុំបានបង្ហោះម្តងរួចមកហើយនូវអត្ថបទមួយដែលនិយាយអំពីចុងឆ្នាំត្រូវប្រយ័ត្នដូចធ្វើដំណើរដល់ផ្លូវបំបែក។ ថ្ងៃនេះខ្ញុំ សូមចែករំលែកចំណេះដឹងមួយទៀតដែលប្រហាក់ប្រហែលនឹងអត្ថបទនោះដែរ តែអំពីយុគម្តង។ដូចបងប្អូនយើងមួយចំនួនបានដឹងរួចមកហើយថា មួយយុគក្នុងហុងស៊ុយមានរយៈពេល២០ឆ្នាំ ដែលបច្ចុប្បន្នយើងនៅក្នុងយុគទី៨ ឬកាលទី៨នៃហុងស៊ុយ។ នៅសល់តែប៉ុន្មានឆ្នាំទៀតយើងនឹងឈានដល់យុគទី៩ហើយ ដែលវានឹងចាប់ផ្តើមពីឆ្នាំ២០២៤ រហូតដល់ ២០៤៣។ ចាប់ពីឆ្នាំ២០១៩ មកដល់បច្ចុប្បន្ន និងអាចទៅដល់ឆ្នាំ២០២៤ ជារយៈពេលផ្លាស់ប្តូរយុគ ឬយើងអាចហៅថា ចុងយុគនិងដើមយុគ ឬម៉្យាងទៀតគឺ ផ្លូវបំបែក ដែលមានហេតុភេទចម្លែកៗជាច្រើនបានកើតឡើងនៅលើផែនដី ដូចជាបំរែរបំរួលអាកាសធាតុ រញ្ជួយដី.. ជាពិសេសជម្ងឺកូវីដ១៩។ បើយើងក្រឡេកមើលទៅពេលកន្លងមកវិញ ដូចជានៅពេលបំរុងឆ្លងចូលយុគទី៨ ដើមឆ្នាំ២០០០ (យុគទី៨ ចាប់ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២៣) តើអ្នកទាំងអស់គ្នាគិតឃើញព្រឹត្តិការណ៍អ្វីកើតឡើងខ្លះ? បើអ្នកធ្លាប់ឆ្លងកាត់ អ្នកប្រហែលជាមិនភ្លេចទេកាលដែលមានជំនឿឥតពិចារណានូវការបរិភោគបបរសណ្តែកខៀវអោយបានមុនម៉ោង១២យប់ ដើម្បីការពារខ្លួនកុំអោយឆ្លងពីជម្ងឺសារ(SARS)។ ជម្ងឺសារបានផ្ទុះឡើងនៅអំឡុងឆ្នាំ២០០២ដល់២០០៤ ដែលធ្វើអោយមនុស្សជាច្រើនបានស្លាប់។ ត្បិតការស្លាប់ដោយសារជម្ងឺសារមិនស្រូវច្រើនដូចកូវីដ១៩ក៏ដោយ (ព្រោះដោយសារការធ្វើដំណើរឆ្លងប្រទេសមិនសូវទូលំទូលាយដូចសម័យកាលបច្ចុប្បន្ន) តែពេលនោះពិភពលោកក៏មានការព្រួយបារម្ភខ្លាំងណាស់ដែរ។ ដើម្បីរកអំណះអំណាងបន្ថែម អ្នកទាំងអស់គ្នាអាចធ្វើការស្រាវជ្រាវបន្ថែមរកមើលហេតុភេទនានាដែលកើតមានឡើងនៅពេលនោះ និងនៅដើមយុគទី៧ យុគទី៦ ឬមុនៗទៀតបាន។ ត្រឡប់មកវិញ ខ្លឹមសារដែលខ្ញុំចង់ចែកជូនទៅបងប្អូននោះគឺថា រឿងដែលប្រុងនឹងកើតវានឹងកើត តែយើងត្រូវក្រោកឈរកុំផ្តេកផ្តួលនឹងកលិយុគ ចូរក្រោកឡើងដោយប្រើឪកាសនៃកលិយុគនោះបង្កើតជាលាភដល់យើងវិញ។ ឧទាហរណ៍ជាក់ស្តែង ក្នុងពេលកូវីដ១៩កំពុងរីករាលដាលនេះ មានអាជីវកម្មជាច្រើនបានដួលរលំ តែក៏មានអាជីវកម្មមួយចំនួនមានឪកាសក្នុងការរកប្រាក់ចំណូលបានជាច្រើនផងដែរ ដោយសារគេចេះប្រើឪកាស។ ភោជនីយ៍ដ្ឋាន