ធាតុភ្លើងក្នុងឆ្នាំ២០២២

< All Topics
បោះពុម្ភ

បញ្ជាក់៖ 
មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង​ តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។


​ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖
១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។
២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។
  

ធាតុភ្លើងក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២

១. បើធាតុភ្លើងយ៉ាងជារាសីតួថ្ងៃរបស់អ្នក៖ ទឹកជាការងារ តួនាទី ការទទួលខុសត្រូវ គ្រូ ច្បាប់ទំលាប់ និងជាកត្តានានាដែលផ្តល់សម្ពាធដល់អ្នក។ អ្នកនឹងរវល់ខ្លាំងពាក់ព័ន្ធនឹងការងារ និងការទទួលខុសត្រូវផ្សេងៗ ហើយវាក៏ជាឳកាសការងារដ៏ល្អសម្រាប់អ្នកផងដែរ។ ចូរព្យាយាមបង្ហាញសមត្ថភាព រៀនសូត្រ និងអត់ធ្មត់អោយបានច្រើន។ (បើធាតុទឹកជាធាតុសំណាងរបស់អ្នកដែលមានតួរាសីថ្ងៃជាភ្លើង នោះអ្នកនឹងអាចទប់ទល់នឹងសម្ពាធទាំងនោះបានយ៉ាងប្រសើរ)

ផ្ទុយមកវិញ បើធាតុភ្លើងយិនជារាសីតួថ្ងៃរបស់អ្នក៖ នោះអ្នកនឹងមានលាភព្រោះ ភ្លើងយិន ជួបទឹកយ៉ាង បង្កើតជាឈើ។ សម្រាប់នារីដែលនៅលីវនឹងមានឳកាសបានជួបគូស្នេហ៍ ហើយវាក៏វេលាល្អសម្រាប់អាពាហ៍ពិពាហ៍ផងដែរ។ (អ្នកដែលមានតួរាសីថ្ងៃជាភ្លើងយិន ហើយមានធាតុសំណាងជាឈើ អ្នកនឹងបានលាភកាន់តែធំ)

២. បើធាតុភ្លើងជាធាតុសំណាងរបស់អ្នក៖ រាសីរបស់អ្នកនឹងទទួលរងសម្ពាធនៅឆ្នាំថ្មីនេះ ព្រោះធាតុទឹកបង្ក្រាបភ្លើង។ រាល់កិច្ចការនានាដែលមិនមានមនុស្សដែលមានរាសីល្អនឹងអ្នកនៅធ្វើជាមួយទេ គប្បីប្រយ័ត្នអោយបានខ្ពស់បំផុត។ កុំទាន់អាលអស់សង្ឃឹម ចូរអានខាងក្រោមទៀត។ 😀

ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុបង្កើតភ្លើងដែលតំណាងអោយមាតាបិតា ចាស់ទុំ ចំណេះដឹង និងគ្រូ នោះអ្នកនឹងមានឪកាសជួបជាមួយមនុស្សដែលអាចជួយអ្នកបាន ហើយអ្នក៏អាចរៀនសូត្រពីគេផងដែរ។ តែកុំរវល់ភ្លេចគិតពីសុខភាព។

ក្នុងឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុបងប្អូន មិត្តភ័ក្តិ និងដៃគូ ដូច្នេះអ្នកគួរបង្ហាញខ្លួននៅទីសាធារណៈអោយបានច្រើន និងចាប់យកឳកាស ដើម្បីបង្ហាញអំពីទេពកោសល្យរបស់អ្នកអោយគេឃើញថាអ្នកជាមនុស្សសំខាន់ និងមានប្រយោជន៍ ហើយអ្នកនឹងទទួលបានលាភពីនោះមកវិញផងដែរ។ គប្បីរកមនុស្សដែលមានរាសីល្អនឹងអ្នកអោយបានច្រើន។

ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents