ធាតុឈើក្នុងឆ្នាំ២០២២

< All Topics
បោះពុម្ភ

បញ្ជាក់៖ 
មានបងប្អូនជាច្រើនបានគិតថា ធាតុកំណើតជាធាតុសំណាង​ តែតាមពិតវាមិនដូចគ្នានោះទេ។ អ្នកខ្លះគាត់គិតថា កើតឆ្នាំសត្វអីនោះគាត់មានធាតុនោះជាធាតុសំណាង ហើយអ្នកខ្លះគិតថាគាត់កើតចំថ្ងៃអី នោះគាត់មានធាតុសំណាងជាធាតុរបស់ថ្ងៃនោះជាដើម។ ការកំណត់ហៅអាស្រ័យទៅតាមក្បួនដែលគេប្រើ យើងមិនអាចចោទថាគេខុសនោះទេ។


​ក្នុងការប្រើក្បួនប៉ាជឺ គេយក២ចំនុចមកសិក្សាជាចំបង សម្រាប់ព្យាករណ៍ និងលើករាសី នោះគឺ រាសីតួថ្ងៃ និងធាតុសំណាង៖
១. រាសីតួថ្ងៃ (ភាសាអង់គ្លេសហៅថា Day Master) គឺជាធាតុដែលតំណាងអោយតួខ្លួនយើង គេអាចដឹងថាជាមនុស្សបែបណាដោយគ្រាន់តែមើលលើធាតុក្នុងប្រអប់រាសីតួថ្ងៃ។
២. ធាតុសំណាង ឬធាតុដែលត្រូវការ ជាធាតុដែលរាងកាយយើងត្រូវការ។ ជាទូទៅ គេតម្រូវអោយមានសមតុល្យធាតុទាំង៥ទើបអ្វីៗនឹងរលូនទៅមុខស្រួល តែកម្រមានមនុស្សដែលកើតមកមានសមតុល្យធាតុទាំង៥ណាស់។ ដើម្បីដឹងធាតុសំណាងរបស់យើង ទាមទារអោយមានការវិភាគលើតារាងប៉ាជឺទើបអាចមើលដឹង។
  

ធាតុឈើក្នុងឆ្នាំខាល ទឹកយ៉ាង ២០២២

១. បើធាតុឈើជារាសីតួថ្ងៃរបស់អ្នក៖ ទឹកនៅឆ្នាំ២០២២ ជាមាតាបិតា ចាស់ទុំ គ្រូ អ្នកការពារ ចំណេះដឹង និងជាឳសថរបស់អ្នក។ ចូរបង្កើនទំនាក់ទំនងល្អជាមួយពួកគាត់ ហើយអាចពឹងអោយពួកគាត់ជួយការងារផ្សេងៗបានគាប់ប្រសើរ។ វាជាឆ្នាំដែលអ្នកអាចវិនិយោគលើអចលនទ្រព្យ និងចំណេះដឹងថ្មី។

២. បើធាតុឈើជាធាតុសំណាងរបស់អ្នក៖ អ្នកនឹងមានលាភធំនៅឆ្នាំថ្មីនេះ។ ធាតុទឹកបង្កើតឈើ នោះអ្នកនឹងទទួលបានការជួយជ្រោមជ្រែង និងការផ្តល់គំនិតល្អនានា ពីមជ្ឈដ្ឋានជុំវិញខ្លួន។ អ្នកក៏នឹងទទួលបាននូវកិត្តនាមល្អប្រសើរផងដែរ។ 

ដោយសារឆ្នាំខាលមានធាតុឈើយ៉ាងជាចំបង ហើយឈើជាធាតុបងប្អូន មិត្ត និងដៃគូរបស់ឈើដូចគ្នា ដូច្នេះអ្នកនឹងអាចរវល់ច្រើនជាមួយពួកគាត់។ អ្នកនឹងមានឳកាសក្នុងការបង្កើតចំណូលពីការប្រកួតប្រជែងនិងកិច្ចសហការនានាបានល្អ។ ទោះយ៉ាងណា អ្នកត្រូវរើសមិត្ត ឬដៃគូអោយត្រូវនឹងរាសីរបស់អ្្នកផងដែរទើបកាន់តែប្រសើរ។ ហើយកុំរវល់ភ្លេចគិតពីសុខភាព។

ក្នុងឆ្នាំខាលក៏មានធាតុភ្លើងផងដែរ ហើយភ្លើងជាធាតុដែលឈើបង្កើត ដូច្នេះអ្នកគួរបង្ហាញខ្លួននៅទីសាធារណៈអោយបានច្រើន ដើម្បីបង្ហាញអំពីទេពកោសល្យរបស់អ្នកអោយគេឃើញថាអ្នកជាមនុស្សសំខាន់ និងមានប្រយោជន៍ ហើយអ្នកនឹងទទួលបានលាភពីនោះមកវិញផងដែរ។

ដើម្បីទទួលបានសេវាមើលរាសី សូមទំនាក់ទំនងមកកាន់៖ +85581682258

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ

Table of Contents