មេរៀនទី ៦៖ សណ្ឋានដីភូមិសាស្ត្រហុងស៊ុយចក្រវាឡនិងឋានសួគ៌

< All Topics
បោះពុម្ភ

មេរៀននេះ អ្នកនឹងចេះនូវវិធីសាស្ត្រគ្រឹះនៃការរើសយកទីតាំងហុងស៊ុយល្អសម្រាប់កសាងផ្ទះឬទីក្រុង ដែលបុរាណចិនប្រើសម្រាប់កសាងដែននគរអោយរីកចម្រើន។ ដំបូងឡើយដូនតាចិនបានរកទីតាំងសមប្រកបណាមួយដែលអាចការពារសុខភាពរបស់គាត់អោយល្អប្រសើរ និងមានប្រភពចំណីអាហារនិងទឹក សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ពួកគាត់បានរកឃើញសណ្ឋានដីចំនួនបួនដែលប្រមូលផ្តុំនូវកំលាំងធាតុចក្រវាឡនិងឋានសួគ៌ ហើយវាគឺជាទីតាំងដែលល្អបំផុតសម្រាប់ការតាំងអាស្រ័យស្នាក់នៅសម្រាប់ប្រជាជនក៏ដូចជាការរកស៊ីជាដើម ព្រោះវានឹងនាំអោយកកើតមាននូវសុខភាពល្អបរិបូរណ៍ និងទ្រព្យសម្បត្តិ។ សណ្ឋានដីដែលប្រមូលផ្តុំនូវកំលាំងធាតុទាំងនោះរួមមាន៖
១. អណ្តើកខ្មៅ ៖ ប្រមូលផ្តុំនៅភាគខាងជើង ជាអ្នកការពារអោយផុតពីគ្រោះថ្នាក់
២. ខ្លាស ៖ ប្រមូលផ្តុំនៅភាគខាងលិច ជាអ្នករកនិងការពារសុខភាព
៣. មយូរ៉ា/ហង្សក្រហម ៖ ប្រមូលផ្តុំនៅភាគខាងត្បូង ជាអ្នកប្រមូលនិងការពារឋាមពលល្អមិនអោយចេញក្រៅ
៤. នាគបៃតង ៖ ប្រមូលផ្តុំនៅភាគខាងកើត ជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ

សម្រាប់អ្នកដែលមានផ្ទះបែរមុខទៅទិសខាងត្បូង (ដូចនៅក្នុងរូប) ដូច្នេះ
– អណ្តើកខ្មៅជាអ្នកការពារ គឺភ្នំនៅខាងក្រោយ
– នាគបៃតងជាអ្នកស្វែងរកនិងការពារទ្រព្យសម្បត្តិ គឺនៅខាងឆ្វេង
– ខ្លាសជាអ្នកអ្នកស្វែងរកនិងការពារសុខភាព គឺនៅខាងស្តាំ
– មយូរ៉ា/ហង្សក្រហមដែលជាអ្នកប្រមូលនិងការពារឋាមពលល្អ គឺនៅរានមុខផ្ទះ

បើអ្នកមិនមានផ្ទះឬដីដែលបែរមុខទៅទិសខាងត្បូង ឬមិនមានភ្នំនៅខាងក្រោយទេ អ្នកត្រូវលៃយ៉ាងម៉េចអោយមានចំនុចដូចខាងក្រោម៖
– ទីតាំងខាងឆ្វេងត្រូវខ្ពស់ជាងខាងស្តាំនៃផ្ទះ (ដើមឈើ ដំបូល…)
– ទីលានមុខផ្ទះមិនត្រូវធំពេកនោះទេ លៃអោយសមល្មមនឹងតួផ្ទះ និងមិនត្រូវមានអ្វីមកបាំងមុខផ្ទះឡើយ (ដើមឈើធំឬបង្គោលភ្លើង..)
– ទីតាំងខាងក្រោយត្រូវអោយខ្ពស់ជាងគេដាច់ខាត (អគារខ្ពស់សមល្មម ដំបូល ឬដើមឈើ..)

ទាំងនេះគឺជាវិធីសាស្ត្រល្អមួយដែលអ្នករកស៊ីអចលនទ្រព្យគាត់កំពុងធ្វើនិងឃោសនា ហើយបន្ទាប់ពីចេះមេរៀននេះហើយអ្នកលែងចាញ់បោកគេទៀតហើយ។

សំនួរល្បងប្រាជ្ញា អ្នកឆ្លើយត្រូវ៥នាក់ យើងខ្ញុំនឹងទទួលមើលជោគវាសនាអោយដោយមិនគិតថ្លៃ៖
ហេតុអ្វីបានជា អណ្តើកពណ៌ខ្មៅ ខ្លាពណ៌ស មយូរ៉ាពណ៌ក្រហម នាគពណ៌បៃតង?

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយទាំងអស់គ្នា
#learningfengshuikh

Table of Contents