ស្វែងរកឯកសារ
ទីធ្លានៅមុខផ្ទះដែលបើកទូលាយ មិនចង្អៀត និងមានពន្លឺថ្ងៃចូល គឺជា ទីធ្លាពន្លឺ។ វាគឺជាកន្លែងដែលប្រមូលផ្តុំកំលាំងធាតុពីចក្រវាឡមកផ្ទះរបស់យើង។ បើកន្លែងមុខផ្ទះនោះបិទបាំង ងងឹត ឬម្លប់ពេក ដែលមិនមានពន្លឺនិងខ្យល់អាកាសចេញចូលបានល្អទេ វានឹងមិនអាចនាំអោយយើងមានសិរីសួស្តី និងឋាមពលល្អៗឡើយ។ កន្លែងនេះ ក៏ជាកន្លែងមយូរ៉ា/ហង្ស(មើលមេរៀនទី ៦) ចុះមកលេងផងដែរ ដូច្នេះវា គឺជាកន្លែងមួយដែលត្រូវតែមានទីធ្លាទូលាយមានពន្លឺ និងខ្យល់អាកាសចេញចូលល្អ។ ករណីដែលត្រូវជៀសបំផុតនោះ គឺការមានបង្កើតសាឈីដែលបានបញ្ជាក់នៅមេរៀនមុនៗ។
ទីធ្លាដែលបន្ទាប់ពីចូលក្នុងទ្វាផ្ទះភ្លាម ជាទូទៅជាបន្ទប់ទទួលភ្ញៀវ វាក៏អាចហៅថា ទីលានពន្លឺផងដែរ ដូច្នេះគួរលៃអោយមានពន្លឺនិងខ្យល់អាកាសចេញចូលអោយគ្រប់គ្រាន់ទើបជាការប្រសើរ។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយជាមួយគ្នា