មេរៀនទី ២០៖ ទ្វាចូលផ្ទះ

< All Topics
បោះពុម្ភ

មនុស្សជាច្រើនមានការខ្វល់ខ្វាយលើការរៀបចំហុងស៊ុយក្នុងផ្ទះ និងក្រៅផ្ទះ ដែលគេនិយមហៅថាជ័យភូមិ តែគាត់ភ្លេចមើលចំនុចមួយដែលមានតួនាទីដ៏សំខាន់ក្នុងហុងស៊ុយ នោះគឺ ទ្វាចូលផ្ទះ។

ទ្វាចូលផ្ទះត្រូវបានគេចាត់ទុកដូចជាមាត់ច្រកនៃហុងស៊ុយ ព្រោះកម្លាំងឋាមពលអាចចូលទៅផ្ទះបានតាមរយៈមាត់ទ្វានេះឯង។

មានចំនុចគោលធំៗមួយចំនួនដែលយើងត្រូវដឹង៖

១. មាត់ទ្វាផ្ទះត្រូវតែមានរបៀបរៀបរយ និងមានអនាម័យខ្ពស់ ដូចនឹងមុខមាត់របស់មនុស្សយើងដែរ។ បើទីតាំងមាត់ទ្វាពេញទៅដោយសំរាម ក្រណាត់ជូតជើង ឬស្បែកជើងរប៉ាត់រប៉ាយ ស្នាមបាក់បែកប្រេះស្រាំ ឬមិនមានសណ្តាប់ធ្នាប់ទេនោះ ផ្ទះរបស់យើងមិនអាចទាក់ទាញកម្លាំងឋាមពលល្អអោយចូលទៅក្នុងផ្ទះរបស់យើងឡើយ។ ដូចគ្នានឹងមនុស្សយើងដែរ បើយើងមិនអនាម័យរៀបចំមុខមាត់របស់យើងអោយស្អាតសមរម្យនោះទេ គ្មានអ្នកណាគេចង់មករាប់អានជាមួយយើងឡើយ។

២. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្រៅផ្ទះ មិនគួរមានបង្គោលភ្លើង បង្គោលស្លាកយីហោហាង ដើមឈើ ផ្លូវបុកចំ ផ្លូវកោងបុកចំ ផ្លូវលំតូច(ឌឿងហែម) ឬចន្លោះទទេររវាងអគារពីរបុកចំ នៅពីមុខមាត់ទ្វាឡើយ។ ដូចគ្នានឹងមានរបាំងមួយដែលគេដាក់បាំងនៅមាត់របស់យើងដែលមិនអាចអោយម្ហូបចំណីចូលមាត់យើងបានអញ្ចឹង។

៣. បើឈរនៅមាត់ទ្វាហើយបែរមុខទៅក្នុងផ្ទះ មិនគួរមានជ្រុងតុទូ ជ្រុងជញ្ជាំង ទ្វាបន្ទប់គេង ទ្វាបន្ទប់ទឹក សសរផ្ទះ.. នៅចំត្រង់ជាមួយមាត់ទ្វាចូលឡើយ។ ដូចគ្នានឹងពេលដែលយើងស្លាក់ឆ្អឹង ដែលពិបាកនឹងលេបអាហារចូលក្នុងពោះដូច្នោះដែរ។

សង្ឃឹមថាមេរៀនទី២០នេះ នឹងអាចជាចំណីគំនិតដល់បងប្អូនក្នុងការរៀបចំផ្ទះអោយមានហុងស៊ុយសំរាប់ក្រុមគ្រួសារ។

បន្ថែម៖
ហុងស៊ុយក្នុងផ្ទះប្រៀបដូចនឹងជីវិតយើងសព្វថ្ងៃ រាងកាយត្រូវការឧកស៊ីសែនល្អតាមរយៈការដកដង្ហើម ដូច្នេះសូមបើកទ្វានិងបង្អួច ដើម្បីអោយមានខ្យល់អាកាសថ្មីចូលដេញខ្យល់អាកាសចាស់ចេញ​ ដូចយើងដកដង្ហើមយកឧកស៊ីសែនថ្មីចូលហើយបញ្ចេញខ្យល់អាក្រក់ចេញ។

សូមរក្សាអនាម័យ និងគម្លាតសង្គម ដើម្បីចៀសឆ្ងាយពីវីរុសកូវីដ១៩!

(រូបភាពពីអ៊ិនធឹណេត)
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents