ស្វែងរកឯកសារ
បន្ទាប់ពីយើងបានរៀនអំពីមេរៀនមាត់ទ្វាផ្ទះរួច ឥឡូវយើងមកមើលចរន្តខ្យល់ចូលផ្ទះវិញម្តង។
អ្នកប្រហែលជាធ្លាប់លឺគេនិយាយថា ចោះដង្ហើមនាគក្នុងផ្ទះដើម្បីលើកតម្កើងរាសី និងទទួលបានសុខភាពល្អហើយ មែនទេ? ការចោះដង្ហើមនាគដែលនិយាយនោះ គឺជាការរៀបចំចរន្តខ្យល់នេះឯង។
តាមក្បួន ទ្វាមុខផ្ទះ និងទ្វាក្រោយផ្ទះមិនត្រូវអោយនៅចំត្រង់ជួរគ្នាទេ ព្រោះកម្លាំងឋាមពលដែលជាចរន្តខ្យល់នឹងចូលហើយចេញទៅតាមក្រោយវិញភ្លាមៗ ដែលមិនបានផ្តល់ឋាមពលល្អដល់តួផ្ទះនិងមនុស្សដែលនៅក្នុងផ្ទះទេ(រូបទី១)។ ដូច្នេះហើយទើបគេតែងរៀបចំមិនអោយទ្វាទល់មុខគ្នា ឬបង្អួចទល់មុខទ្វាឡើយ។ ជាងនេះទៅទៀត គេតែងរៀបអោយមានជញ្ជាំងបាំងដើម្បីអោយខ្យល់បត់ចុះបត់ឡើងក្នុងផ្ទះអោយបានច្រើនមុននឹងទៅដល់ទ្វាក្រោយ(រូបទី២)។
បើយើងគិតបែបវិទ្យាសាស្ត្រ ពេលខ្យល់មិនបានចូលសព្វកន្លែងនៃតួផ្ទះទេ ផ្ទះយើងនឹងមិនបានផ្លាស់ប្តូរខ្យល់ចាស់ចេញនោះទេ ហើយបើខ្យល់បក់ខ្លាំងៗពេកក៏មិនល្អដែរ។
ដូច្នេះខ្យល់ដែលបក់ចូលផ្ទះរបស់យើងត្រូវជាខ្យល់ល្អ ទន់ភ្លន់ស្រាលៗ តែត្រជាក់។
យ៉ាងណាម៉ិញ រូបដែលបានបង្ហាញនេះ គឺជាគម្រូឧទាហរណ៍មួយសម្រាប់ពន្យល់បងប្អូនអោយងាយយល់ប៉ុណ្ណោះ ការរៀបចំចរន្តខ្យល់ឬដង្ហើមនាគនេះ វាបត់បែនតាមតួរផ្ទះនិងតំបន់ដែលយើងរស់នៅ។ គេត្រូវរកប្រភពខ្យល់ និងវិធីដែលទាញខ្យល់អោយចូលផ្ទះបានទៀត។
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ