មេរៀនទី ១៨ ៖ ឋាមពលអាក្រក់ពីការលបអើតមើល

< All Topics
បោះពុម្ភ

កាលពីមេរៀនមុនៗយើងបានដឹងអំពីឥទ្ធិពលរបស់អ្នកជិតខាងរបស់យើងរួចមកហើយ ឥឡូវយើងមកបន្ថែមចំនុចមួយដែលនិយាយអំពីការលួចលបមើលមកកាន់អចលនទ្រព្យរបស់យើង។


បរិស្ថានជុំវិញយើងមានតួនាទីដ៏សំខាន់ក្នុងការជំរុញរាសីរបស់យើងអោយល្អប្រសើរ យ៉ាងណាម៉ិញបើមានមនុស្សដែលចាំលបមើលយើងជាប្រចាំនោះ វានឹងនាំអោយមានភាពមិនល្អប្រសើរដល់ក្រុមគ្រួសាររបស់យើង ព្រោះគេនឹងអាចធ្វើអ្វីមួយដែលមិនគប្បីមកលើយើង។ ការលបអើតមើលនេះមិនមែនសំដៅតែលើមនុស្សនោះទេ តែវាអាចជាសណ្ឋានភូមិសាស្ត្រឬអគារដែលនៅជុំវិញយើង។

ដូចដែលយើងបានឃើញនៅក្នុងរូប មានភ្នំមួយខ្ពស់នៅជិតយើង ស្រាប់តែមានភ្នំមួយទៀតមានសណ្ឋានដូចមនុស្សអើតលបមើល។ មិនមែនតែភ្នំទេ តែតួផ្ទះអ្នកជិតខាងក៏ដោយ អោយតែមានសណ្ឋានបែបនេះ គឺដូចគ្នា។

វានឹងជះឥទ្ធិពលអាក្រក់មកលើអ្នកដែលរស់នៅក្នុងផ្ទះឬអចលនទ្រព្យរបស់យើង ហើយបើសិនជាវាស្ថិតនៅចំតារាសាស្ត្រលេខ៧ទៀតនោះ គឺនឹងមានហានិភ័យកាន់ខ្ពស់ក្នុងការទទួលរងនូវអំពើចោរកម្មធ្ងន់ធ្ងរ។

កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា

#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer

Table of Contents