ស្វែងរកឯកសារ
ហុងស៊ុយរបស់យើង ក៏អាចទទួលរងឥទ្ធិពលពីអ្នកជិតខាងរបស់យើងផងដែរ។ បើអ្នកជិតខាងរបស់យើងល្អ ការរស់នៅរបស់យើងក៏ល្អសមប្រកប សុខសប្បាយ ចេះជួយគ្នាដែរ តែបើអ្នកជិតខាងរបស់យើងមិនល្អវិញ ការរស់នៅរបស់យើងក៏ធុញទ្រាន់ និងមិនសូវសប្បាយចិត្តនោះទេ។
អ្នកជិតខាងមានច្រើនប្រភទ ដូចខាងក្រោម៖
១. អ្នកជិតខាងដែលជាជនសម្បូរទៅដោយអសីលធម៌សង្គម ចូលចិត្តស្រែកជំទាលលឺៗ ចូលចិត្តបង្ករការរំខាននានា គឺអាចប៉ះពាល់ដល់ការរស់នៅរបស់យើងបាន ព្រោះយើងបានទទួលនូវការរំខានពីគេទោះបីជាយើងមិនចង់ក៏ដោយ។
២. វាលកប់ខ្មោច៖ បើយើងរស់នៅក្នុងតំបន់មួយដែលក្បែរវាលកប់ខ្មោច យើងច្រើនមានអារម្មណ៍ថាមិនល្អ ហើយហុងស៊ុយបុរាណចិនក៏មិនសូវជាណែនាំអោយទៅនៅដែរដោយសារវាលកប់ខ្មោចសម្បូរទៅដោយធាតុយីន ខណៈដែលការរស់នៅរបស់យើងត្រូវការសមតុល្យយីងនិងយ៉ាង។ តែនាពេលបច្ចុប្បន្ន ផ្នូរកប់ខ្មោចមួយចំនួនធំត្រូវបានគេតុបតែងអោយបានស្អាតនិងមានអនាម័យដែលស្ទើរតែគ្មានផលប៉ះពាល់ដល់ការរស់នៅរបស់យើងនោះទេ។ តែទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។
៣. សាលារៀន៖ សាលារៀនត្រូវបានគេចាត់ទុកថាសម្បូរទៅដោយធាតុយ៉ាង ព្រោះវាមានសម្លេងលឺៗពីសំណាក់សិស្សនិងគ្រូបង្រៀន។ ដូចបានបញ្ជាក់ពីមុនរួចមកហើយ ការរស់នៅរបស់យើងត្រូវការសមតុល្យធាតុយីងនិងយ៉ាង។ ហើយការរំខានពីសាលារៀន អាចធ្វើអោយយើងសម្រាកមិនបានគ្រប់គ្រាន់ដែលជាហេតុប៉ះពាល់ដល់សុខភាពរបស់អ្នករស់នៅក្នុងផ្ទះ។ សួនកុមារដែលមានទោងក៏ចាត់ចូលក្នុងជំពូកនេះដែរ។
៤. វត្ត/ព្រះវិហារ/ប្រាសាទ៖ វត្តឬព្រះវិហារគឺជាកន្លែងដែលសម្បូរទៅដោយឋាមពលធាតុភ្លើង។ ការរស់នៅក្បែរឋាមពលធាតុភ្លើងពេកនឹងនាំមកនូវភាពឯកានិងមិនសូវរីកចម្រើន។ ការប្រើប្រាស់ធាតុទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តែបើអ្នកដែលត្រូវការធាតុភ្លើងហើយមុខទ្វាផ្ទះបែរទៅចំទិសធាតុភ្លើងដែលចំវត្ត/វិហារនោះ វានឹងអាចនាំមកនូវភាពចម្រុងចម្រើនបាន។ ទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។
៥. ស្ថានីយ៍ប្រេងឥន្ធនៈ៖ សម្បូរហានិភ័យពីការឆាបឆេះប្រេង ព្រោះវាសម្បូរទៅដោយធាតុភ្លើង ហើយវាក៏អាចនឹងនាំមកនូវភាពឯកានិងមិនសូវរីកចម្រើន។ ការប្រើប្រាស់ធាតុទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តែបើអ្នកដែលត្រូវការធាតុភ្លើងហើយមុខទ្វាផ្ទះបែរទៅចំទិសធាតុភ្លើងដែលចំស្ថានីយ៍នោះ វានឹងអាចនាំមកនូវភាពចម្រុងចម្រើនបាន។ ទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។
៦. អនុស្ថានីយ៍ចែកចាយអគ្គិសនី៖ សម្បូរហានិភ័យពីការឆ្លងចរន្តនិងផ្ទុះឧបករណ៍បន្ទុកអគ្គិសនី ព្រោះវាសម្បូរទៅដោយធាតុភ្លើង ហើយវាក៏អាចនឹងនាំមកនូវភាពឯកានិងមិនសូវរីកចម្រើន។ ការប្រើប្រាស់ធាតុទឹកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តែបើអ្នកដែលត្រូវការធាតុភ្លើងហើយមុខទ្វាផ្ទះបែរទៅចំទិសធាតុភ្លើងដែលចំស្ថានីយ៍នោះ វានឹងអាចនាំមកនូវភាពចម្រុងចម្រើនបាន។ ទោះយ៉ាងណាត្រូវពិគ្រោះជាមួយអ្នកជំនាញហុងស៊ុយដើម្បីប្រឹក្សា។
៧. ខ្សែចម្លងចរន្តអគ្គិសនីតង់ស្យុងខ្ពស់៖ បើនៅជិតផ្ទះមានមានខ្សែចម្លងចរន្តអគ្គិសនីតង់ស្យុងខ្ពស់ នោះផលប៉ះពាល់មិនខុសពីអនុស្ថានីយ៍ចែកចាយអគ្គិសនីទេ។
កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer