សត្វភីសៀវ

< All Topics
បោះពុម្ភ

ស្គាល់សត្វភីសៀវទេ? អ្នកណាខ្លះពាក់ខ្សែដៃ ឬខ្សែកភីសៀវ?

សត្វភីសៀវ គឺជាសត្វទេពមួយដែលស៊ីតែមិនជុះចេញមកវិញទេ ជាទូទៅគេស្គាល់ថាជាសត្វនាំលាភសំណាងដល់ម្ចាស់វាដែលជាអ្នករកស៊ី។ សម្រាប់អ្នកខ្លះដែលមានឆ្នាំឆុងក៏គេពាក់វាដែរ ដើម្បីជួយបង្កើនលាភ។

ការពិតទៅសត្វភីសៀវមិនមែនស្ថិតនៅក្នុងជំពូកហុងស៊ុយទេ(ចូរមើលអត្ថន័យហុងស៊ុយ) តែដោយសារវាមានឬទ្ធិជម្រុញលាភ ហើយអ្នកប្រឹក្សាហុងស៊ុយមួយចំនួនប្រើ និងលក់វា ទើបគេគិតថាជាប្រភេទទេពក្នុងជំពូកហុងស៊ុយដែរ។

ខាងក្រោមនេះជាចំនុចខ្លះៗអំពីការប្រើប្រាស់សត្វភីសៀវ៖
១. គេច្រើនពាក់វានៅខាងឆ្វេងដៃ ហើយបែរមុខវាទៅក្រៅ ហាមបែរចូលក្នុង
២. បើប្រើបណ្តោងខ្សែកជាសត្វភីសៀវ គប្បីបែរមុខវាឡើងលើ ដើម្បីអោយវាប្រមូលទ្រព្យសំណាង
៣. ពាក់វាជាប្រចាំ ដើម្បីអោយវាស្គាល់ម្ចាស់កាន់តែច្បាស់
៤. ឧស្សហ៍បបោសអង្អែលវាដូចសត្វចិញ្ចឹមមែនទែន ដើម្បីដាស់ញាណនិងអោយវាដឹងថាម្ចាស់ស្រឡាញ់វា
៥. កុំអោយអ្នកដទៃប៉ះវា បើចៃដន្យមានគេប៉ះ ចូរលាងវាអោយបានស្អាត
៦. ត្រូវឧស្សាហ៍សម្អាតវា ហើយហាមដាច់ខាតកុំអោយប៉ះឈាម ឬរបស់ស្មោគគ្រោកដទៃ ព្រោះវានឹងនាំអោយខាតលាភ
៧. ហាមពាក់វាពេលងូតទឹក ឬបន្ទោរបង់់
៨. ពេលពាក់ភីសៀវហាមញ៉ាំម្ទេស ព្រោះវានឹងអាចធ្វើអោយខាតលាភដែរ
៩. ហាមស្ត្រីមានផ្ទៃពោះប្រើវា

អត្ថបទអំពី អត្ថន័យហុងស៊ុយ៖
https://www.facebook.com/…/a.103837051…/194389959045936/

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents