ស្វែងរកឯកសារ
អ្នកណាខ្លះដែលមានកំរាលជើងដាក់់នៅបន្ទប់ទឹក?
នៅស្រុកខ្មែរយើងមិនសូវមានអ្នកប្រើទេ តែសម្រាប់អ្នកនៅប្រទេសត្រជាក់វិញគេនិយមប្រើណាស់ ព្រោះគេត្រូវការវាដើម្បីកុំអោយត្រជាក់បាតជើងពេលទៅអង្គុយបន្ទោរបង់(សម្ភាសន៍)នៅបង្គន់។
តាមជំនឿ បើបង្គន់ណាដែលពេលអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ នោះវានឹងនាំអោយម្ចាស់ផ្ទះឬអ្នកដែលអង្គុយនោះមិនសូវសល់លុយកាក់ប៉ុន្មានទេ។ ទោះបីជាបង្គន់នោះមិនមើលឃើញផ្លូវថ្នល់ក៏ដោយ អោយតែអង្គុយទៅបែរមុខទៅកាន់ផ្លូវថ្នល់ យើងចាត់ថាវាមិនសូវល្អដូចគ្នា។
វិធីដោះស្រាយងាយស្រួលទេ គឺយើងត្រូវយកកម្រាលជើងដែលមានរៀងអក្សរ U មកប្រើ។ អក្សរ U គឺតំណាងអោយបត់ក្រោយ ឬទៅហើយមកវិញ ដូចនៅតាមដងផ្លូវអញ្ចឹង។ ដូច្នេះការប្រើកម្រាលជើងអក្សរ U នេះ នឹងជួយអោយលាភសក្ការៈទាំងឡាយនឹងវិលត្រឡប់មកយើងវិញ កុំអោយទៅអស់ៗពេក។
*****
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ