តើអ្នកមាននិស្ស័យដឹងញាណដែរឬទេ?

< All Topics
បោះពុម្ភ

តាមរយៈការអានរាសី និងបង្រៀនមួយរយៈកន្លងមកនេះ ខ្ញុំធ្លាប់ទទួលបានសំនួរពីកូនសិស្សជាច្រើនថា៖​ 
តើខ្ញុំមានវាសនាអាចរៀន ឬក្លាយជាគ្រូអានរាសី គ្រូហុងស៊ុយ ឬគ្រូអាគមន៍ខ្មែរដែរទេ?

ជាការពិតទៅ បើចង់ គ្រប់គ្នាអាចរៀនបាន តែនិស្ស័យបានត្រឹមណា វាអាស្រ័យទៅលើការតាំងចិត្តរបស់បុគ្គលនិមួយៗ។ លើសពីការតាំងចិត្ត និស្ស័យពីកំណើតជាកត្តាមួយដ៏សំខាន់ដែលអាចនាំអោយបុគ្គលនោះរៀនឆាប់ចេះឆាប់ចាំ ឆាប់យល់ និងដឹងញាណបានល្អជាងអ្នកដែលមិនមានដួងនិស្ស័យ។ 

ការដឹងញាណ គឺជាអារម្មណ៍ឬញាណមួយដែលធ្វើអោយយើងដឹងនូវព្រឹត្តិការណ៍ដែលនឹងកើតមានឡើង មានប្រផ្នូល ឬមានអារម្មណ៍ថាដូចជាធ្លាប់ជួបព្រឹត្តិការណ៍នេះកន្លងរួចមកហើយ ជាដើម។ សម្រាប់អ្នកដែលមានជំនឿលើព្រហ្មញ្ញនិងព្រះពុទ្ធសាសនា គាត់អាចរៀបចំជាអាសនៈថ្វាយបារមីគ្រូបាធ្យាយ និងបារមីនានាដែលគាត់គោរពស្រឡាញ់ ដើម្បីឃុំគ្រងនិងថែរក្សាក្រុមគ្រួសារបានល្អ។

ដើម្បីមើលបុគ្គលណាមាននិស្ស័យដឹងញាណឬអត់ គេមានក្បួនច្រើនណាស់ តែខាងក្រោមនេះជាការពិនិត្យមើលតាមរយៈក្បួនប៉ាជឺ ដែលជាក្បួនដ៏អស្ចារ្យរបស់បុរាណចិន។

១. អ្នកដែលមានធាតុម្តាយច្រើនក្នុងតារាង(Resources Stars)៖ មានសមត្ថភាពអាចរៀនវិជ្ជាអាថ៌កំបាំង ទាំងបែបសាសនាទាំងបែបជំនឿនានាបានល្អ។

២. អ្នកដែលមានតួសត្វឆុងរកានិងថោះក្នុងតារាង៖ មានញាណទី៦ខ្លាំង។

៣. អ្នកដែលមានតួសត្វស្នេហ៍ទាំង៤ក្នុងតារាង៖ មានជូត មមី ថោះ និងរកា ព្រោះតួសត្វទាំងនេះតំណាងអោយទិសគោលទាំង៤ដែលមានកម្លាំងឋាមពលធាតុទឹក ឈើ ភ្លើង និងមាស ខ្លាំងហើយបរិសុទ្ធទៀត។ 

៤. អ្នកដែលមានធាតុកូនខ្លាំង(Output Stars)៖ មានការប្រើប្រាស់ប្រាជ្ញាញាណខ្លាំង និងងាយទទួលរងឋាមពលពីមជ្ឈដ្ឋាននានា។

៥. អ្នកមានឈើយ៉ាង និងភ្លើងយិននៅរាសីមេឃក្នុងតារាង៖ នៅពេលដែលភ្លើងយិនបាននៅជាមួយឈើយ៉ាង នោះវានឹងផ្តល់ពន្លឺបានយូរអង្វែង។

៦. អ្នកដែលមានតួរាសីថ្ងៃទឹកយិនក្នុងតារាង៖ មានញាណក្នុងការដឹងពីវិញ្ញាណ និស្ស័យវិជ្ជាអាថ៌កំបាំង អាថ៌កំបាំងចក្រវាឡ ឬអាថ៌កំបាំងផ្លូវងងឹតច្រើន។

៧. អ្នកដែលមានថ្ងៃយិននិងម៉ោងយិននៅរាសីមេឃក្នុងតារាង៖ អាចរៀនឬទទួលនិស្ស័យដឹងញាណ ឬវិជ្ជាអាថ៌កំបាំងបានច្រើន។

៨.  អ្នកដែលមានផ្កាយពិសេសហួហ្គាយក្នុងតារាង៖ អាចរៀន ឬទទួលនិស្ស័យដឹងញាណខ្លាំង អ្នកតំណាងអោយសាសនា តែច្រើននៅតែម្នាក់ៗឯង។ 

         ក. អ្នកដែលមានតួថ្ងៃជា វក ជូត ឬរោង នោះនឹងមានផ្កាយហ័រចាយជា រោង

         ខ. អ្នកដែលមានតួថ្ងៃជា កុរ ថោះ ឬមមែ នោះនឹងមានផ្កាយហ័រចាយជា មមែ

         គ. អ្នកដែលមានតួថ្ងៃជា ម្សាញ់ រកា ឬឆ្លូវ នោះនឹងមានផ្កាយហ័រចាយជា ឆ្លូវ

         ឃ. អ្នកដែលមានតួថ្ងៃជា ខាល មមី ឬច នោះនឹងមានផ្កាយហ័រចាយជា ច

៩. អ្នកដែលមានថៃជិក្នុងតារាង៖ អាចមានចំណាប់អារម្មណ៍ខ្ពស់លើវិជ្ជាអាថ៌កំបាំង ដឹងមុនច្រើន ឬបែបញាណនិយម។

         ក. អ្នកដែលមានតួថ្ងៃជា ឈើយ៉ាង ឬឈើយិន ជាមួយនឹងតួសត្វជូត ឬមមី

         ខ. អ្នកដែលមានតួថ្ងៃជា ភ្លើងយ៉ាង ឬភ្លើងយិន ជាមួយនឹងតួសត្វថោះ ឬរកា

         គ. អ្នកដែលមានតួថ្ងៃជា ដីយ៉ាង ឬដីយិន ជាមួយនឹងតួសត្វរោង ច ឆ្លូវ ឬមមែ

         ឃ. អ្នកដែលមានតួថ្ងៃជា មាសយ៉ាង ឬមាសយិន ជាមួយនឹងតួសត្វខាល ឬកុរ

         ង. អ្នកដែលមានតួថ្ងៃជា ទឹកយ៉ាង ឬទឹកយិន ជាមួយនឹងតួសត្វម្សាញ់ ឬវក

ឥឡូវបងប្អូនបានរូបមន្តហើយ អញ្ចឹងឈប់ជឿគេថាអញ្ចេះអញ្ចុះទៀតទៅ!

តើបងប្អូនមានប៉ុន្មានចំនុចដែរ?

សម្រាប់បងប្អូនដែលមិនទាន់ចេះមើល ហើយចង់ដឹងអំពីរាសីរបស់ខ្លួនឯងនិងក្រុមគ្រួសារ អាចទំនាក់ទំនងមកកាន់ មេត្តាហ្វីនិច្ច ដើម្បីទទួលសេវាអានរាសីនិងដឹងអំពីខ្លួនឯងកាន់តែច្បាស់។ មេត្តាហ្វីនិច្ច ផ្តល់សេវាអានរាសីបកស្រាយអាថ៌កំបាំងជីវិត ដោយការយកចិត្តទុកដាក់ខ្ពស់ជូនអតិថិជន។

ទំនាក់ទំនង

តេលេក្រាម៖ https://t.me/MetaFenix

Facebook Page៖ Metafenix Consulting – https://web.facebook.com/metafenixconsulting

Table of Contents