សម្រាប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤
វេលាសម្រាប់សមាធិឈីមិនតុនជែ និងបើកខែលការពារ នៅថ្ងៃវិសាខបូជាដ៏មានឫទ្ធិ
សាវតាសង្ខេបឈីមិនតុនជែ
ឈីមិនតុនជា ជាក្បួនបុរាណដែលត្រូវបានគេប្រើប្រាស់សម្រាប់ព្យាករណ៍ រៀបចំយុទ្ធសាស្ត្រ ការកំណត់ទីតាំងដែលមានឋាមពលល្អៗជាដើម។ ជាចំបង គេច្រើនប្រើប្រាស់វានៅជួរកងទ័ពក្នុងពេលសង្គ្រាម ដើម្បីយកឈ្នះលើគូបដិក្ស។ ក្បួននេះត្រូវបានគេស្រាវជ្រាវឃើញថាវាមានអាយុកាលតាំងពី២៦៩៧ឆ្នាំមុនគ្រឹស្តសករាជមកម៉្លេះ។ មនុស្សល្បីល្បាញដែលពូកែប្រើឈីមិនតុនជែជាងគេ មាន៖ ជូកឺលាង ក្នុងសម័យកាលនគរទាំងបី និងលីវប៉ូវិន ក្នុងសម័យរជ្ជកាលស្តេចឈីង។ ការប្រើប្រាស់ឈីមិនតុនជែមានច្រើនបែបច្រើនសណ្ឋាន ដែលគេបានចាត់វាទៅជាផ្នែកសំខាន់ៗចំនួន៨ដូចខាងក្រោម៖ ការប្រើប្រាស់ឈីមិនតុនជែ ត្រូវពឹងអាស្រ័យទាំងស្រុងលើឋាមពលនៃដែនចក្រវាឡដ៏ធំធេងដែលមានបំរែរបំរួលឥតឈប់ឈរ។ ការប្រែប្រួលនោះបង្ករឡើងដោយដំណើរចររបស់ផ្កាយ ឬភពនិមួយៗទៅតាមវេលា។ រាល់ការបំលាស់ទីតាំងនៃផ្កាយនិមួយៗ វាតែងតែមានការប្រែប្រួលលើឋាមពលចក្រវាឡ។ តិចឬច្រើន វាអាស្រ័យលើប្រភេទនៃផ្កាយដែលបំលាស់ទីនោះ។ មកដល់សព្វថ្ងៃនេះ បើនិយាយពីភពឬផ្កាយនៅក្នុងដែនចក្រវាឡ មិនទាន់មានអ្នកណារាប់ឃើញថាភពនៅក្នុងចក្រវាឡទាំងអស់មានប៉ុន្មាននៅឡើយ ព្រោះវាធំធេងឥតគណនា។ នៅក្នុងឈីមិនតុនជែ គេបានផ្តោតទៅលើផ្កាយធំៗមួយចំនួនដែលគេបានចាត់ជាក្រុមសំខាន់ៗ និងតំណាងដោយឈ្មោះរៀងៗខ្លួន ដូចខាងក្រោម៖ ការដាក់ឈ្មោះ គឺជាការកំណត់របស់អ្នកប្រាជ្ញពីបុរាណ ដោយគេសម្គាល់លើឋាមពលឬឥទ្ធិពលរបស់ផ្កាយនិមួយៗ ហើយរកឈ្មោះតំណាងដែលស្រដៀងគ្នាបំផុតមកដាក់តំណាងអោយផ្កាយនោះ។ វាគ្មានរូបរាងច្បាស់លាស់នោះទេ ព្រោះវាអាស្រ័យលើផ្នត់គំនិត ជំនឿសាសនា ប្រពៃណីវប្បធម៌ និងការដឹងញាណរបស់បុគ្គលនិមួយៗ។ ខណៈនេះ រៀនហុងស៊ុយសូមលើកយកក្រុមអាទិទេព ឬទេព្តា (DEITY)មកបង្ហាញជូនបងប្អូន ដើម្បីជាទុនខ្លះក្នុងការសិក្សាឈីមិនតុនជែ។ គេបានចាត់ផ្កាយចំនួន១០ទៅក្នុងក្រុមអាទិទេពនេះ ហើយវាមានឥទ្ធិពលសំខាន់ជាងគេក្នុងក្នុងការកំណត់ឥរិយាបទ ឋាមពល ឬឥទ្ធិពលរបស់តារាង ឈីមិនតុនជែនិមួយៗ ពិសេសអត្តចរិកមនុស្ស។ ក្នុងចំណោមផ្កាយទាំង១០នេះ ក៏ត្រូវបានគេចែកចេញជា២ក្រុមតូចៗផងដែរ គឺក្រុមស្លូត(វិជ្ជមាន) និងក្រុមកាច(អវិជ្ជមាន) ប្រៀបដូចប៉ូលបូក និងដកដូច្នោះដែរ។ ក្រុមវិជ្ជមាន(ស្លូត) សម្តៅលើសកម្មភាពស្លូតៗ សប្បុរស ចូលចិត្តកិច្ចការណាដែលមិនប្រជែង ស្មោះត្រង់ និងមិនសម្លឹងរកជម្លោះ។ ពួកគាត់រួមមាន៖ ក្រុមអវិជ្ជមាន(កាច) សម្តៅលើសកម្មភាពលឿនៗ កាចៗ ប្រកួតប្រជែងខ្ពស់ ចូលចិត្តល្បិចកល ពូកែឈ្លោះជាដើម។ ពួកគាត់រួមមាន៖ យើងនឹងចូលមើលអំពីឥរិយាបទ ឬឫទ្ធិរបស់អាទិទេពនិមួយនៅអត្ថបទបន្ទាប់។