ស្វែងរកឯកសារ
នៅថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃច ខែម្សាញ់ ត្រូវនឹងថ្ងៃ១៥ កើត សីលពេញបូណ៌មី ខែវិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ជាថ្ងៃវិសាខបូជា ដែលជាវេលារំលឹកដល់ ព្រះពុទ្ធបរមគ្រូទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។
នាថ្ងៃដ៏មានឫទ្ធិនេះ ចូរធ្វើបុណ្យដាក់ទាន ឧទ្ទិសកុសលផលបុណ្យ និងចែកមេត្តាធម៌ ដល់ដួងវិញ្ញាណក្ខ័ន្ធបុព្វការីជន សាច់ញាតិដែលបានចែកឋាន ម្ចាស់កម្មពារ និងដល់អមនុស្សទាំងឡាយអោយទទួលបានបុណ្យដូចៗគ្នា។
វេលាថ្ងៃនោះផងដែរ បងប្អូនក៏អាចធ្វើសមាធិឈីមិនតុនជែ(MANIFEST)តាមវេលានិងទិសដូចខាងក្រោម៖
១. សម្រាប់ជំនួយសព្វបែបយ៉ាង ចូរអង្គុយបែរខ្នងទៅទិសខាងជើងឆៀងលិច (ម៉ោងណាក៏បាន)
២. សម្រាប់កិច្ចការពាក់ព័ន្ធនឹងលុយកាក់ ចូរអង្គុយបែរខ្នងទៅទិសខាងត្បូងឆៀងកើត (ម៉ោងណាក៏បាន)
៣. សម្រាប់សុខភាព និងការទំនាក់ទំនង ចូរអង្គុយបែរខ្នងទៅទិសខាងកើត (ម៉ោងណាក៏បាន)
៤. សម្រាប់ស្វែងរកឱកាសសព្វបែបយ៉ាង ចូលអង្គុយបែរខ្នងទៅទិសខាងជើងឆៀងកើត (ម៉ោងណាក៏បាន)
ពេលធ្វើសមាធិ ចូរតាំងចិត្តអោយស្ងប់ ផ្ចង់អារម្មណ៍ និងសញ្ជឺងគិតលើអ្វីដែលអ្នកចង់បាន ដាក់ផែនការធ្វើកិច្ចការនោះ ហើយតាំងអារម្មណ៍ថា អ្នកកំពុងបានវា។ គួរបញ្ជាក់ផងដែរថា សមាធិសញ្ជឹងគិតតែមួយមុនមិនអាចជួយអ្វីបានច្រើនទេ អ្នកត្រូវប្រឹងប្រែងឈ្មុសឈ្មុលដើរសំដៅអ្វីដែលចង់បាននោះដែរ ទើបបានផលសមប្រកប។
គប្បីប្រឹងប្រែងធ្វើការពាក់ព័ន្ធនឹងកិច្ចការនោះអោយអស់លទ្ធភាព ព្រោះកម្លាំងឋាមពលចក្រវាឡបានមកចាំជួយអ្នកពីក្រោយហើយ! អ្នកត្រូវជឿជាក់លើសមត្ថភាពរបស់អ្នក និងកម្លាំងចក្រវាឡដែលមកចាំជួយអ្នក!
សម្រាប់សមាធិបើក ឬសាកឋាមពលខែលការពារ ចូរអង្គុយបែរខ្នងទៅកាន់ទិសខាងលិច៖
🔱 ចន្លោះម៉ោង ០០៖០០ រហូតដល់ ០០៖៥៩ រំលងអាធ្រាតចូលថ្ងៃទី២២ (យប់ថ្ងៃ២១ចូលថ្ងៃ២២) មានឋាមពលកម្រិតខ្ពស់។
🔱 ចន្លោះម៉ោង ២៣៖០០ រហូតដល់ ២៣៖៥៩ យប់ថ្ងៃទី២២ ពេលច័ន្ទពេញវង់ មុនឆ្លងចូលថ្ងៃ២៣ មានឋាមពលកម្រិតខ្ពស់។
រើសយកវេលាណាមួយខាងលើក៏បាន តែបើបានធ្វើទាំងពីរនឹងទទួលបានឋាមពលពិសេស។
សម្រាប់អ្នកដែលមិនអាចធ្វើពេលយប់បាន៖
🔱 ចន្លោះម៉ោង ១៥៖០០ រហូតដល់ ១៦៖៥៩ ថ្ងៃទី២២ បែរខ្នងទៅទិសខាងត្បូងឆៀងលិច មានឋាមពលខ្សោយ តែប្រសើរជាងអត់បានធ្វើ។
បញ្ជាក់៖ មិនកំណត់ម៉ោងចប់ទេ!
ការសមាធិបើកខែលការពារនេះជាវិជ្ជាជាន់ខ្ពស់ក្នុងក្បួនឈីមិនតុនជែ ដែលប្រើសម្រាប់ដាស់កម្លាំងឋាមពលដែលមានស្រាប់ក្នុងរាងកាយរបស់យើងពីកំណើតអោយមានឫទ្ធីនុភាព ដើម្បីជួយអោយអ្នកដែលបើកបានសម្រេច ទទួលបាននូវកម្លាំងអាថ៌កំបាំងមួយដែលអាចជួយរារាំង ទប់ស្កាត់ និងបរវៀសហេតុភេទអាក្រក់ទាំងឡាយដែលប្រុងនឹងជួប និងនាំអោយជួបតែហេតុល្អៗ។
មិនសូវមានមនុស្សច្រើនទេដែលដឹងពីវិធីប្រើប្រាស់កម្លាំងឋាមពលពិសេសនេះ ព្រោះមិនមែនងាយធ្វើ ហើយក៏មិនមែនមនុស្សគ្រប់គ្នាធ្វើបាននោះទេ វាទាមទារការបើកចិត្តអោយទូលាយ តស៊ូព្យាយាម ផ្តោតអារម្មណ៍សមាធិ និងទទួលធ្វើតាមកម្លាំងឋាមពលចក្រវាឡ។ បន្ទាប់ពីបើករួចរាល់តាមវេលាខាងលើនេះហើយ បងប្អូនអាចបន្តប្រើវាជារៀងរាល់ថ្ងៃ ពិសេស២១ថ្ងៃដំបូងដោយបែរទៅកាន់ទិសដដែល ឬអាទិទេពប្រចាំជីវិត(បើដឹង)។
សម្រាប់បងប្អូនដែលថ្មីមិនទាន់យល់ពីវិធីសមាធិបើកខែលការពារ សូមចូលមើលវីដេអូណែនាំកាលពីកន្លងមកដូចខាងក្រោមនេះ៖
១. ការណែនាំធ្វើសមាធិបើកខែលការពាររាងកាយ
២. ភ្លេងសម្រាប់ធ្វើសមាធិបើកខែលការពាររយៈពេល១ម៉ោង
នាំមកជូនដោយ មេត្តាហ្វីនិច្ច
ឯកទេសប្រឹក្សាជីវិតដោយប្រើបរមត្ថវិជ្ជា
រក្សាសិទ្ធិគ្រប់យ៉ាង
ទំនាក់ទំនង៖ 081 682 258 https://t.me/JiangWeizhi
Telegram៖ https://t.me/ometafenix
FaceBook៖ https://web.facebook.com/ometafenix
TikTok៖ https://www.tiktok.com/@ometafenix
YouTube៖ https://www.youtube.com/@ometafenix
#period9fengshui #liftup #lifehack #METAFENIX #reanfengshui #lifecoach #jiangweizhi