UNGRATEFUL PUNISHMENT
ពេលខ្លះយើងសុខចិត្តលះបង់អ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ អ្វីដែលខ្លួនឯងចង់បាន ដើម្បីជួយចម្លងគេ ហើយការទទួលបានមកវិញតែងមានល្អ និងអាក្រក់(រមិលគុណ) ផ្សេងៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ សម្រាប់ការរមិលគុណមានច្រើនសណ្ឋានណាស់នៅក្នុងសង្គមមនុស្សយើង។ អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម រត់យកសុខតែម្នាក់ឯងអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម សើចចំអកមកយើងវិញភ្លាមអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជានិយាយដើមយើងវិញអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជាត្រឡប់មកចាក់យើងពីក្រោយវិញនិងមានច្រើនទៀត ដែលបងប្អូនអ្នកអានប្រហែលជាធ្លាប់បានជួបមកហើយ។ ការរមិលគុណអាចកើតឡើងដោយសារកត្តាជាច្រើន តែខាងក្រោមនេះជាករណីដែលឧស្សាហ៍កើតមានច្រើនជាងគេ ៖១. កើតឡើងពីមនុស្សដែលមិនចេះយល់ពីការជួយសង្គ្រោះពីគេ។ ឧទាហរណ៍៖ គេខំអោយបាយហូប តែបែរជាលួចរបស់ម្ចាស់ផ្ទះដើម្បីយកទ្រព្យ ធ្វើបាប ឬនិយាយដើម..។២. កើតឡើងដោយការរើបំរះពីការចិញ្ចឹមឬជួយទំនុកបំរុងតែអមជាមួយការគៀបសង្កត់ មាក់ងាយ ឬហឹង្សា។ ឧទាហរណ៍៖ គេអោយបាយហូបពិតមែន តែមុននឹងគេអោយហូបបាយនោះគេអាចធ្វើទារុណកម្ម ឬការខាកស្តោះលើបាយសម្លរ… ការឈឺចាប់នឹងអាចបង្កើតជាកំហឹង ឬការគុំគួន។ ចំពោះរូបមន្តប៉ាជឺសម្រាប់ពិនិត្យមើលថាបុគ្គលណាមានការឆុងរមិលគុណឬអត់នោះ បងប្អូនអាចមើលក្នុងតារាងប៉ាជឺថាមានតួសត្វ(ក្នុងរូបមន្ត)ជួបគ្នាឬអត់។ បើមាន២សត្វជួបគ្នា នោះគាត់ជាប់ឆុង៥០%(រមិលកម្រិតមធ្យម) តែបើមានតួទាំងបីនោះជាប់ឆុង១០០%(រមិលកម្រិតខ្លាំង)ហើយ។ តើទៅរមិលគុណលើគេ ឬគេមករមិលដាក់យើង?🫵បើរាសីខ្សោយ នឹងទទួលរងច្រើនជាងទៅធ្វើដាក់គេ។👉បើរាសីរឹងមាំ នឹងធ្វើដាក់គេច្រើនជាងគេធ្វើដាក់ខ្លួន។ បើបងប្អូនឃើញមាននៅក្នុងតារាងរបស់ខ្លួន ចូររៀនគ្រប់គ្រងអារម្មណ៍ រៀនយល់អារម្មណ៍អ្នកដទៃ និងយកចិត្តគេដាក់ចិត្តខ្លួនឯង ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី! បញ្ជាក់៖ រូបមន្តខាងលើក៏មិនត្រូវផងដែរ បើសិនជាបុគ្គលនោះចេះគ្រប់គ្រងខ្លួនឯងបានល្អប្រសើរ។ ការវិភាគតារាងរាសីទើបអាចសន្មត់បានត្រឹមត្រូវ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
ឥទ្ធិពលឆុង
ការឆុងក្នុងតារាងរាសី គឺជាការប៉ះទង្គិចឋាមពលរវាងតួសត្វមួយ នឹងតួសត្វមួយទៀត ដែលវាតំណាងអោយឋាមពលប៉ះទង្គិចគ្នា។ ការឆុងនេះអាចជាការឆុងក្នុងតារាងប៉ាជឺ ឆុងជាមួយបុគ្គលណាម្នាក់ ឬឆុងជាមួយវេលាប្រឈម(ដែលអាចជាថ្ងៃ ខែ ឆ្នាំ ឬតារាងវ័យចរ)។ ការឆុងនេះ នឹងអាចបង្ករអោយមានហេតុដែលមិនចង់បានជាច្រើនប្រភេទ ដែលមានដូចជា៖ ការប្រកួតប្រជែង ឧបសគ្គ ការអូសទាញឬបង្អាក់ ការរំខាន ការជួបផលពិបាក ការប្រឆាំង ការផ្លាសប្តូរអ្វីមួយ គ្រោះថ្នាក់ ឬបាត់បង់អ្វីមួយ (ឬអាចរួមទាំងបាត់បង់អ្នកណាម្នាក់ផងដែរ)។ ឥទ្ធិពលនៃការឆុងនេះ បើយើងចេះត្រៀមលក្ខណៈ ឬគ្រប់គ្រងកាលៈទេសៈបានល្អ យើងនឹងមានលាភវិសេសវិសាល។ វាមិនខុសពីការធ្វើសង្គ្រាមទេ បើយើងចេះគ្រប់គ្រង់និងយកឈ្នះលើគូបដិបក្សបានហើយ យើងនឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់។ វេលាឆុង គឺជាវេលាមួយ ឬវិញ្ញាសារជីវិតមួយ ដែលអ្នកត្រូវកសាងខ្លួនឯងអោយរឹងមាំ និងប្រសើរជាងមុន! សម្គាល់ការឆុង៖១. បើឆុងតួសត្វធ្វើដំណើរ វាពាក់ព័ន្ធនឹងការធ្វើដំណើរ បញ្ហាបច្ចេកទេស គ្រោះថ្នាក់តាមដងផ្លូវ ហើយក៏អាចនាំអោយមានរបួស ចេញឈាម ឬការពិន័យផ្សេងៗជាដើម។ ២. បើឆុងតួសត្វស្នេហ៍ វាពាក់ព័ន្ធឹងអារម្មណ៍ ទំនាក់ទំនង សម្ព័ន្ធភាព ដែលអាចបង្កើតអោយមានជាភាពតានតឹងក្នុងការទំនាក់ទំនង បាក់ទឹកចិត្ត បែកបាក់ស្នេហា ជម្លោះគ្រួសារ ឬពាក់ព័ន្ធនឹងផ្លូវច្បាប់។ ៣. បើឆុងតួសត្វឃ្លាំង វាពាក់ព័ន្ធឹនងការផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ ទទួលរងគ្រោះធម្មជាតិ ពិសេសនៅតំបន់ជិតភ្នំ។ ក្រុមសត្វទាំង១២៖ក្រុមសត្វធ្វើដំណើរ៖ ខាល ឆុង វក និង កុរ ឆុង ម្សាញ់ក្រុមសត្វស្នេហ៍៖ ថោះ ឆុង រកា និង មមី ឆុង ជូតក្រុមសត្វឃ្លាំង៖ រោង ឆុង ច និង មមែ ឆុង ឆ្លូវ វិធីទប់ស្កាត់ ឬគ្រប់គ្រងឆុងនៅពេលដែលបានដឹងថា អ្នកនឹងទទួលរងឥទ្ធិពលឆុងណាមួយហើយ អ្នកត្រូវធ្វើកិច្ចការអ្វីមួយពាក់ព័ន្ធនឹងការឆុងនោះអោយបានមុនវេលាឆុងមកដល់។ វាមិនសុខពីសុខចិត្តទទួលយកអ្វីមួយមុនគេបង្ខំអោយអ្នកធ្វើអ្វីមួយនោះឡើយ។ បើគេបង្ខំនោះ វាមិនដែលស្រួលទេ។ ជាទូទៅ ដើម្បីការពារឆុង គេតែងទៅបរិច្ចាគឈាម ធ្វើកិច្ចកាត់ឆុង យកវត្ថុស័ក្តិសិទ្ធតាមខ្លួន ពាក់បណ្តោងកាត់ឆុង ផ្លាស់ប្តូរទម្លាប់ រក្សាការប្រុងប្រយ័ត្នជាងមុន ឬជួសជុលអ្វីមួយមុនរឿងអាក្រក់មកដល់។ ឧទាហរណ៍ថា អ្នកនឹងទទួលរងឥទ្ធិពលឆុងដែលអាចបណ្តាលអោយអ្នកមានរបួសស្នាម ដូច្នេះអ្នកគួរធ្វើអ្វីមួយដែលជាកិច្ចការហត់ ឬប្រឹងប្រែងខ្លាំងអោយមានចេញញើសឬកម្លាំងខ្លាំងប្លែងពីមុន ដូចជាហាត់កីឡាច្រើនជាងមុន ឬបរិច្ចាគឈាមជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមេត្តាហ្វីនិច្ច ដើម្បីប្រឹក្សារាសី។សេវារបស់មេត្តាហ្វីនិច្ច និងរៀនហុងស៊ុយ៖ បកស្រាយរាសីរកវេលាកំណើតពិនិត្យមើលវេលាកំណើតគូស្នេហ៍រកវេលាល្អសម្រាប់កិច្ចនានាប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយថូទ្រព្យលើករាសី(ចៅអ៊ុង)មើលហុងស៊ុយទីតាំងមុននឹងជួល ឬទិញ ឬសាងសង់រៀបហុងស៊ុយផ្ទះ ការិយាល័យ ឃ្លាំង និងកន្លែងរកស៊ីប្រឹក្សាផែនការជីវិតក្លឹបពិភាក្សាពិសេសថ្នាក់រៀនពង្រឹងចំណេះដឹង Facebookរៀនហុងស៊ុយ៖ https://web.facebook.com/reanfengshuiមេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting ឆាណែលតេលេក្រាមរៀនហុងស៊ុយ៖ https://t.me/reanfengshuiមេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting ទំនាក់ទំនងរៀនហុងស៊ុយ៖ https://t.me/JiangWeizhiមេត្តាហ្វីនិច្ច៖ https://t.me/MetaFenix #METAFENIXCONSULTING#METAFENIX#REANFENGSHUI