ស្វែងរកឯកសារ
ពេលខ្លះយើងសុខចិត្តលះបង់អ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ អ្វីដែលខ្លួនឯងចង់បាន ដើម្បីជួយចម្លងគេ ហើយការទទួលបានមកវិញតែងមានល្អ និងអាក្រក់(រមិលគុណ) ផ្សេងៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ សម្រាប់ការរមិលគុណមានច្រើនសណ្ឋានណាស់នៅក្នុងសង្គមមនុស្សយើង។
អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម រត់យកសុខតែម្នាក់ឯង
អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម សើចចំអកមកយើងវិញភ្លាម
អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជានិយាយដើមយើងវិញ
អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជាត្រឡប់មកចាក់យើងពីក្រោយវិញ
និងមានច្រើនទៀត ដែលបងប្អូនអ្នកអានប្រហែលជាធ្លាប់បានជួបមកហើយ។
ការរមិលគុណអាចកើតឡើងដោយសារកត្តាជាច្រើន តែខាងក្រោមនេះជាករណីដែលឧស្សាហ៍កើតមានច្រើនជាងគេ ៖
១. កើតឡើងពីមនុស្សដែលមិនចេះយល់ពីការជួយសង្គ្រោះពីគេ។ ឧទាហរណ៍៖ គេខំអោយបាយហូប តែបែរជាលួចរបស់ម្ចាស់ផ្ទះដើម្បីយកទ្រព្យ ធ្វើបាប ឬនិយាយដើម..។
២. កើតឡើងដោយការរើបំរះពីការចិញ្ចឹមឬជួយទំនុកបំរុងតែអមជាមួយការគៀបសង្កត់ មាក់ងាយ ឬហឹង្សា។ ឧទាហរណ៍៖ គេអោយបាយហូបពិតមែន តែមុននឹងគេអោយហូបបាយនោះគេអាចធ្វើទារុណកម្ម ឬការខាកស្តោះលើបាយសម្លរ… ការឈឺចាប់នឹងអាចបង្កើតជាកំហឹង ឬការគុំគួន។
ចំពោះរូបមន្តប៉ាជឺសម្រាប់ពិនិត្យមើលថាបុគ្គលណាមានការឆុងរមិលគុណឬអត់នោះ បងប្អូនអាចមើលក្នុងតារាងប៉ាជឺថាមានតួសត្វ(ក្នុងរូបមន្ត)ជួបគ្នាឬអត់។ បើមាន២សត្វជួបគ្នា នោះគាត់ជាប់ឆុង៥០%(រមិលកម្រិតមធ្យម) តែបើមានតួទាំងបីនោះជាប់ឆុង១០០%(រមិលកម្រិតខ្លាំង)ហើយ។
តើទៅរមិលគុណលើគេ ឬគេមករមិលដាក់យើង?
🫵បើរាសីខ្សោយ នឹងទទួលរងច្រើនជាងទៅធ្វើដាក់គេ។
👉បើរាសីរឹងមាំ នឹងធ្វើដាក់គេច្រើនជាងគេធ្វើដាក់ខ្លួន។
បើបងប្អូនឃើញមាននៅក្នុងតារាងរបស់ខ្លួន ចូររៀនគ្រប់គ្រងអារម្មណ៍ រៀនយល់អារម្មណ៍អ្នកដទៃ និងយកចិត្តគេដាក់ចិត្តខ្លួនឯង ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី!
បញ្ជាក់៖ រូបមន្តខាងលើក៏មិនត្រូវផងដែរ បើសិនជាបុគ្គលនោះចេះគ្រប់គ្រងខ្លួនឯងបានល្អប្រសើរ។ ការវិភាគតារាងរាសីទើបអាចសន្មត់បានត្រឹមត្រូវ។
រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ