ឥទ្ធិពលឆុង

ឥទ្ធិពលឆុង

< All Topics
បោះពុម្ភ

ការឆុងក្នុងតារាងរាសី គឺជាការប៉ះទង្គិចឋាមពលរវាងតួសត្វមួយ នឹងតួសត្វមួយទៀត ដែលវាតំណាងអោយឋាមពលប៉ះទង្គិចគ្នា។ ការឆុងនេះអាចជាការឆុងក្នុងតារាងប៉ាជឺ ឆុងជាមួយបុគ្គលណាម្នាក់ ឬឆុងជាមួយវេលាប្រឈម(ដែលអាចជាថ្ងៃ ខែ ឆ្នាំ ឬតារាងវ័យចរ)។

ការឆុងនេះ នឹងអាចបង្ករអោយមានហេតុដែលមិនចង់បានជាច្រើនប្រភេទ ដែលមានដូចជា៖ ការប្រកួតប្រជែង ឧបសគ្គ ការអូសទាញឬបង្អាក់ ការរំខាន ការជួបផលពិបាក ការប្រឆាំង ការផ្លាសប្តូរអ្វីមួយ គ្រោះថ្នាក់ ឬបាត់បង់អ្វីមួយ (ឬអាចរួមទាំងបាត់បង់អ្នកណាម្នាក់ផងដែរ)។

ឥទ្ធិពលនៃការឆុងនេះ បើយើងចេះត្រៀមលក្ខណៈ ឬគ្រប់គ្រងកាលៈទេសៈបានល្អ យើងនឹងមានលាភវិសេសវិសាល។ វាមិនខុសពីការធ្វើសង្គ្រាមទេ បើយើងចេះគ្រប់គ្រង់និងយកឈ្នះលើគូបដិបក្សបានហើយ យើងនឹងទទួលបានជ័យជំនះដ៏ត្រចះត្រចង់។ 

វេលាឆុង គឺជាវេលាមួយ ឬវិញ្ញាសារជីវិតមួយ ដែលអ្នកត្រូវកសាងខ្លួនឯងអោយរឹងមាំ និងប្រសើរជាងមុន!

សម្គាល់ការឆុង៖
១. បើឆុងតួសត្វធ្វើដំណើរ វាពាក់ព័ន្ធនឹងការធ្វើដំណើរ បញ្ហាបច្ចេកទេស គ្រោះថ្នាក់តាមដងផ្លូវ ហើយក៏អាចនាំអោយមានរបួស ចេញឈាម ឬការពិន័យផ្សេងៗជាដើម។

២. បើឆុងតួសត្វស្នេហ៍ វាពាក់ព័ន្ធឹងអារម្មណ៍ ទំនាក់ទំនង សម្ព័ន្ធភាព ដែលអាចបង្កើតអោយមានជាភាពតានតឹងក្នុងការទំនាក់ទំនង បាក់ទឹកចិត្ត បែកបាក់ស្នេហា ជម្លោះគ្រួសារ ឬពាក់ព័ន្ធនឹងផ្លូវច្បាប់។

៣. បើឆុងតួសត្វឃ្លាំង វាពាក់ព័ន្ធឹនងការផ្លាស់ប្តូរទីលំនៅ កន្លែងធ្វើការ ទទួលរងគ្រោះធម្មជាតិ ពិសេសនៅតំបន់ជិតភ្នំ។

ក្រុមសត្វទាំង១២៖
ក្រុមសត្វធ្វើដំណើរ៖ ខាល ឆុង វក និង កុរ ឆុង​ ម្សាញ់
ក្រុមសត្វស្នេហ៍៖ ថោះ ឆុង រកា និង មមី ឆុង ជូត
ក្រុមសត្វឃ្លាំង៖ រោង ឆុង ច និង មមែ ឆុង ឆ្លូវ


វិធីទប់ស្កាត់ ឬគ្រប់គ្រងឆុង
នៅពេលដែលបានដឹងថា អ្នកនឹងទទួលរងឥទ្ធិពលឆុងណាមួយហើយ អ្នកត្រូវធ្វើកិច្ចការអ្វីមួយពាក់ព័ន្ធនឹងការឆុងនោះអោយបានមុនវេលាឆុងមកដល់។ វាមិនសុខពីសុខចិត្តទទួលយកអ្វីមួយមុនគេបង្ខំអោយអ្នកធ្វើអ្វីមួយនោះឡើយ។ បើគេបង្ខំនោះ វាមិនដែលស្រួលទេ។

ជាទូទៅ ដើម្បីការពារឆុង គេតែងទៅបរិច្ចាគឈាម ធ្វើកិច្ចកាត់ឆុង យកវត្ថុស័ក្តិសិទ្ធតាមខ្លួន ពាក់បណ្តោងកាត់ឆុង ផ្លាស់ប្តូរទម្លាប់ រក្សាការប្រុងប្រយ័ត្នជាងមុន ឬជួសជុលអ្វីមួយមុនរឿងអាក្រក់មកដល់។

ឧទាហរណ៍ថា អ្នកនឹងទទួលរងឥទ្ធិពលឆុងដែលអាចបណ្តាលអោយអ្នកមានរបួសស្នាម ដូច្នេះអ្នកគួរធ្វើអ្វីមួយដែលជាកិច្ចការហត់ ឬប្រឹងប្រែងខ្លាំងអោយមានចេញញើសឬកម្លាំងខ្លាំងប្លែងពីមុន ដូចជាហាត់កីឡាច្រើនជាងមុន ឬបរិច្ចាគឈាមជាដើម។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមេត្តាហ្វីនិច្ច ដើម្បីប្រឹក្សារាសី។
សេវារបស់មេត្តាហ្វីនិច្ច និងរៀនហុងស៊ុយ៖

👉បកស្រាយរាសី
👉រកវេលាកំណើត
👉ពិនិត្យមើលវេលាកំណើតគូស្នេហ៍
👉រកវេលាល្អសម្រាប់កិច្ចនានា
👉ប្រឹក្សារើសបុគ្គលិក និងអ្នកនៅជាមួយ
👉ថូទ្រព្យលើករាសី(ចៅអ៊ុង)
👉មើលហុងស៊ុយទីតាំងមុននឹងជួល ឬទិញ ឬសាងសង់
👉រៀបហុងស៊ុយផ្ទះ ការិយាល័យ ឃ្លាំង និងកន្លែងរកស៊ី
👉ប្រឹក្សាផែនការជីវិត
👉ក្លឹបពិភាក្សាពិសេស
👉ថ្នាក់រៀនពង្រឹងចំណេះដឹង

Facebook
រៀនហុងស៊ុយ៖ https://web.facebook.com/reanfengshui
មេត្តាហ្វីនិច្ច៖ https://web.facebook.com/metafenixconsulting

ឆាណែលតេលេក្រាម
រៀនហុងស៊ុយ៖ https://t.me/reanfengshui
មេត្តាហ្វីនិច្ច៖ https://t.me/metafenixconsulting

ទំនាក់ទំនង
រៀនហុងស៊ុយ៖ https://t.me/JiangWeizhi
មេត្តាហ្វីនិច្ច៖ https://t.me/MetaFenix

#METAFENIXCONSULTING
#METAFENIX
#REANFENGSHUI

Table of Contents