UNGRATEFUL PUNISHMENT
ពេលខ្លះយើងសុខចិត្តលះបង់អ្វីដែលខ្លួនឯងមាន អ្វីដែលខ្លួនឯងចង់ធ្វើ អ្វីដែលខ្លួនឯងចង់បាន ដើម្បីជួយចម្លងគេ ហើយការទទួលបានមកវិញតែងមានល្អ និងអាក្រក់(រមិលគុណ) ផ្សេងៗគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ សម្រាប់ការរមិលគុណមានច្រើនសណ្ឋានណាស់នៅក្នុងសង្គមមនុស្សយើង។ អ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម រត់យកសុខតែម្នាក់ឯងអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម សើចចំអកមកយើងវិញភ្លាមអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជានិយាយដើមយើងវិញអ្នកខ្លះគ្រាន់តែដល់ត្រើយភ្លាម បែរជាត្រឡប់មកចាក់យើងពីក្រោយវិញនិងមានច្រើនទៀត ដែលបងប្អូនអ្នកអានប្រហែលជាធ្លាប់បានជួបមកហើយ។ ការរមិលគុណអាចកើតឡើងដោយសារកត្តាជាច្រើន តែខាងក្រោមនេះជាករណីដែលឧស្សាហ៍កើតមានច្រើនជាងគេ ៖១. កើតឡើងពីមនុស្សដែលមិនចេះយល់ពីការជួយសង្គ្រោះពីគេ។ ឧទាហរណ៍៖ គេខំអោយបាយហូប តែបែរជាលួចរបស់ម្ចាស់ផ្ទះដើម្បីយកទ្រព្យ ធ្វើបាប ឬនិយាយដើម..។២. កើតឡើងដោយការរើបំរះពីការចិញ្ចឹមឬជួយទំនុកបំរុងតែអមជាមួយការគៀបសង្កត់ មាក់ងាយ ឬហឹង្សា។ ឧទាហរណ៍៖ គេអោយបាយហូបពិតមែន តែមុននឹងគេអោយហូបបាយនោះគេអាចធ្វើទារុណកម្ម ឬការខាកស្តោះលើបាយសម្លរ… ការឈឺចាប់នឹងអាចបង្កើតជាកំហឹង ឬការគុំគួន។ ចំពោះរូបមន្តប៉ាជឺសម្រាប់ពិនិត្យមើលថាបុគ្គលណាមានការឆុងរមិលគុណឬអត់នោះ បងប្អូនអាចមើលក្នុងតារាងប៉ាជឺថាមានតួសត្វ(ក្នុងរូបមន្ត)ជួបគ្នាឬអត់។ បើមាន២សត្វជួបគ្នា នោះគាត់ជាប់ឆុង៥០%(រមិលកម្រិតមធ្យម) តែបើមានតួទាំងបីនោះជាប់ឆុង១០០%(រមិលកម្រិតខ្លាំង)ហើយ។ តើទៅរមិលគុណលើគេ ឬគេមករមិលដាក់យើង?🫵បើរាសីខ្សោយ នឹងទទួលរងច្រើនជាងទៅធ្វើដាក់គេ។👉បើរាសីរឹងមាំ នឹងធ្វើដាក់គេច្រើនជាងគេធ្វើដាក់ខ្លួន។ បើបងប្អូនឃើញមាននៅក្នុងតារាងរបស់ខ្លួន ចូររៀនគ្រប់គ្រងអារម្មណ៍ រៀនយល់អារម្មណ៍អ្នកដទៃ និងយកចិត្តគេដាក់ចិត្តខ្លួនឯង ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី! បញ្ជាក់៖ រូបមន្តខាងលើក៏មិនត្រូវផងដែរ បើសិនជាបុគ្គលនោះចេះគ្រប់គ្រងខ្លួនឯងបានល្អប្រសើរ។ ការវិភាគតារាងរាសីទើបអាចសន្មត់បានត្រឹមត្រូវ។ រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើមរក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ
BULLYING PUNISHMENT
យើងបានឃើញច្រើនណាស់ក្នុងសង្គមរបស់យើង ហើយវាកាន់តែកើនឡើងដោយសារសីលធម៌សង្គមធ្លាក់ចុះ។ មួយវិញទៀត វាកើតឡើងដោយសារឥទ្ធិពលវប្បធម៌បរទេសតាមរយៈភាពយន្តវីដេអូដែលបានហូរចូលមកយ៉ាងច្រើន ពិសេសក្នុងសាលារៀនដែលមានការធ្វើបាបសិស្សគ្នាឯងដែលស្លូតត្រង់ជាងជាដើម។ វីដេអូទាំងនោះបាន បង្រៀនដោយប្រយោលអោយទំពាំងស្នងឫស្សីរបស់យើងទទួលយកវប្បធម៌ការធ្វើបាប ការផ្ចាញ់ផ្ចាល់ និងបំបាក់មុខគ្នាក្នុងសាលារៀន ក៏ដូចជាក្នុងសង្គមទូទៅ និងក្រុមគ្រួសារ។