Bullying Punishment

BULLYING PUNISHMENT

< All Topics
បោះពុម្ភ

អ្នកណាខ្លះធ្លាប់លឺពាក្យថា ប៊ូលី (BULLY)?

ប៊ូលី គឺជាពាក្យរបស់អង់គ្លេស ដែលមានន័យថា ធ្វើបាប រិះគន់ ផ្ចាញ់ផ្ចាល និងបំបាក់មុខគ្នា។

យើងបានឃើញច្រើនណាស់ក្នុងសង្គមរបស់យើង ហើយវាកាន់តែកើនឡើងដោយសារសីលធម៌សង្គមធ្លាក់ចុះ។ មួយវិញទៀត វាកើតឡើងដោយសារឥទ្ធិពលវប្បធម៌បរទេសតាមរយៈភាពយន្តវីដេអូដែលបានហូរចូលមកយ៉ាងច្រើន ពិសេសក្នុងសាលារៀនដែលមានការធ្វើបាបសិស្សគ្នាឯងដែលស្លូតត្រង់ជាងជាដើម។ វីដេអូទាំងនោះបាន បង្រៀនដោយប្រយោលអោយទំពាំងស្នងឫស្សីរបស់យើងទទួលយកវប្បធម៌ការធ្វើបាប ការផ្ចាញ់ផ្ចាល់ និងបំបាក់មុខគ្នាក្នុងសាលារៀន ក៏ដូចជាក្នុងសង្គមទូទៅ និងក្រុមគ្រួសារ។ 

ចំនុចនេះ គឺអ្វីដែលយើងគប្បីចាប់អារម្មណ៍ និងឆាប់អប់រំកូនៗកុំអោយចាប់យកទង្វើរបែបនោះ ព្រោះបន្តិចម្តងៗ វានឹងក្លាយជាទម្លាប់ដែលពិបាកនឹងកែរ។ ដូច្នេះយើងគប្បីរួបរួមគ្នាទប់ស្កាត់ទាន់វាមិនទាន់រីករាលដាលធំ។

ជាក់ស្តែងនៅប្រទេសថៃ កំពុងតែទទួលរងវិបត្តិនេះកាន់តែធ្ងន់។ តារាសិល្បៈ និងកីឡាករខ្លះបានទទួលរងការរិះគន់ផ្ចាញ់ផ្ចាលរហូតដល់កើតជម្ងឺបាក់ទឹកចិត្ត និងឈានដល់ការធ្វើអត្តឃាតក៏មាន។ ពិសេសកីឡាករដែលប្រកួតចាញ់បរទេស។

ចំពោះរូបមន្តប៉ាជឺសម្រាប់ពិនិត្យមើលថាបុគ្គលណាមានការឆុងប៊ូលីឬអត់នោះ បងប្អូនអាចមើលក្នុងតារាងប៉ាជឺរបស់គាត់ថាមានតួសត្វ(ក្នុងរូបមន្ត)ជួបគ្នាឬអត់។ បើមាន២សត្វជួបគ្នា នោះគាត់ជាប់ឆុង៥០% តែបើមានតួទាំងបីនោះជាប់ឆុង១០០%ហើយ។

តើទៅប៊ូលីគេ ឬគេមកប៊ូលីយើង?
🫵បើរាសីខ្សោយ នឹងទទួលរងច្រើនជាងទៅធ្វើដាក់គេ។
👉បើរាសីរឹងមាំ នឹងធ្វើដាក់គេច្រើនជាងគេធ្វើដាក់ខ្លួន។

បើបងប្អូនឃើញមាននៅក្នុងតារាងរបស់ខ្លួន ចូររៀនគ្រប់គ្រងអារម្មណ៍ រៀនយល់អារម្មណ៍អ្នកដទៃ និងយកចិត្តគេដាក់ចិត្តខ្លួនឯង ព្រោះទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី!

រួមគ្នាប្រឆាំងការលួចចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ


Table of Contents