មេរៀនទី ២៦៖ ទីតាំងបង្គន់

< All Topics
បោះពុម្ភ

កាលពីដើមឡើយ​ តាមទំនៀមទំលាប់របស់ខ្មែរយើង​​ បង្គន់ត្រូវបានចាត់ទុកថាជាកន្លែងស្មោគគ្រោក ព្រោះជាកន្លែងដែលយើងបន្ទោរបង់ដែលមានកន្លែងឆ្អេះឆ្អាប។​ បង្គន់ច្រើនគេសង់អោយនៅក្រោយផ្ទះ​ ឬមានគម្លាតឆ្ងាយពីផ្ទះ ដើម្បីជៀសវាងមានក្លិនឆ្អេះឆ្អាបមកដល់ផ្ទះ។ បើអ្នកដែលមានវត្ថុស័ក្តិសិទ្ធិតាមខ្លួនទៀត នោះគេតមមិនអោយយកវត្ថុស័ក្តិសិទ្ធិនោះចូលទៅបង្គន់ទេ។ ប្រជាជនចិនក៏ដូចជាប្រជាជនដទៃនៅអាស៊ីយើងក៏មានជំនឿប្រហាក់ប្រហែលគ្នាផងដែរ។ មកដល់សម័យបច្ចុប្បន្ន ផ្ទះសម័យថ្មីគេសង់បង្គន់បានល្អប្រសើរជាងមុន ហើយបង្គន់ខ្លះស្អាតជាងបន្ទប់គេងរបស់យើងទៀតផង។​ 

យ៉ាងណាម៉ិញ គេមានបម្រាមមួយចំនួនសម្រាប់ការសង់ឬការកំណត់ទីតាំងបង្គន់ និងអាងមុជទឹក ដែលមានរៀបរាប់ដូចនៅខាងក្រោម៖
១. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើទ្វាធំចូលផ្ទះ
២. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើចង្ក្រានបាយ
៣. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើគ្រែគេង
៤. ហាមសាងសង់បង្គន់ឬអាងមុជទឹកនៅចំពីលើបន្ទប់ហូបបាយ
៥. ហាមសាងសង់បង្គន់ឬអាចមុជទឹកដែលមានជណ្តើរឡើងឬចុះបុកចំ 
៦. ហាមសាងសង់ទ្វាចូលបន្ទប់គេងបុកចំទ្វាបង្គន់
៧. ហាមដាក់ក្បាលដំណេកបែរចំជញ្ជាំងបង្គន់

វាជាការដែលគួរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះករណីដែលចានបង្គន់ឬអាងមុជទឹក(បាញ័រ)នៅចំពីលើចំណុចដែលបានរៀបរាប់ខាងលើ។

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents