ស្វែងរកឯកសារ
ផ្ទះសម័យទំនើបដែលមានតម្លៃថ្លៃជាច្រើននាពេលបច្ចប្បន្ននេះ ច្រើនមានហាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ដើម្បីបង្កើនសោភ័ណ្ឌភាពដល់ផ្ទះនេោះ។ តាមក្បួនហុងស៊ុយ ត្បិតទឹកអាចប្រមូលផ្តុំឋាមពលឈីល្អៗក៏ពិតមែន តែបើយើងរៀបចំមិនត្រឹមត្រូវទេ វានឹងនាំអោយយើងនូវបញ្ហាជាច្រើន ទាំងលុយកាក់ ទាំងសុខភាព និងអាចទាំងមានគ្រោះថ្នាក់ទៀតផង។
ថ្ងៃនេះយើងមកមើលថា តើការរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី គួរពិចារណាលើចំណុចអ្វីខ្លះ៖
១. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ពាក់កណ្តាលក្នុងផ្ទះ ពាក់កណ្តាលក្រៅផ្ទះ ព្រោះវានឹងនាំអោយមានបញ្ហាដល់សមាជិកគ្រួសារឬមានបញ្ហានានាទៅតាមឥទ្ធិពលរបស់ទិសនោះ
២. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅចំកណ្តាលផ្ទះ ព្រោះកណ្តាលផ្ទះគឺជាបេះដូងរបស់ផ្ទះ ដែលអាចនាំអោយមានការស្លាក់ឋាមពលឈី
៣. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅជាន់លើដែលមានទីតាំងនៅលើទ្វាចូលផ្ទះ ព្រោះវានឹងនាំអោយបាត់បង់ទ្រព្យ ឬក្ស័យទុនធ្ងន់ធ្ងរ។
៤. ហាមរៀបចំទឹកធ្លាក់នៅក្នុងផ្ទះ ព្រោះវាអាចនឹងបង្ករអោយមានសម្លេងខ្ទរខ្លាំងដែលបង្កើតជាឋាមពលមិនល្អ។ តែបើសិនជាទឹកធ្លាក់នោះមិនមានសម្លេងរំខានខ្ទរខ្លាំងទេ វាមិនអីនោះទេ។
៥. ហាមរៀបចំអាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី នៅក្រោមជណ្តើរ ព្រោះវានឹងបណ្តាលអោយឋាមពលល្អៗស្លាក់ឋាមពលល្អ។
៦. ការរៀបចំទូកញ្ចក់ចិញ្ចឹមត្រី គួរមានសមាមាត្រសមរម្យទៅនឹងបន្ទប់ដែលយើងរៀបចំ ដើម្បីកុំអោយមានធាតុទឹកលើសហួសប្រមាណ។ ហើយការរៀបចំនេះផងដែរ ក៏គួរពិចារណាទៅលើទិសដែលត្រូវនឹងធាតុទឹកផងដែរ។
៧. អាងហែលទឹក ឬអាង/ទូចិញ្ចឹមត្រី ត្រូវតែមានអនាម័យ និងស្អាតជានិច្ច ហើយទឹកត្រូវមានចលនាបែបស្រទន់ មិនមានរលកខ្លាំងៗ។
៨. ជាទូទៅ ការដាក់តាំងត្រីនៅក្នុងអាង/ទូចិញ្ចឹមត្រី មិនមានកំណត់ចំនួនត្រីថាត្រូវដាក់ប៉ុន្មានក្បាលនោះទេ តែយើងត្រូវសិក្សាលើប្រភេទពូជត្រីនិងដង់ស៊ីតេបរិមាណត្រីដែលគួរដាក់នៅក្នុងកន្លែងចិញ្ចឹមរបស់យើង។
ជំនឿ៖ តាមជំនឿក្រៅហុងស៊ុយ គេនិយមមានចិញ្ចឹមត្រីខ្មៅមួយក្បាលនៅក្នុងចំណោមត្រីពណ៌ដទៃ ដើម្បីស្រូបទាញយកនូវហេតុភេទអាក្រក់នានាកុំអោយកើតមានឡើងដល់ម្ចាស់ផ្ទះ និងអ្នកស្នាក់នៅជាមួយ។
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ