ស្វែងរកឯកសារ
តើអ្នកធ្លាប់លឺគេថាអោយយកក្មេងទៅជាមួយបើអ្នកទៅរកទិញផ្ទះឬដីអីទេ?
វាគឺជាជំនឿមួយក្នុងគម្ពីសាសនាតៅ(TAOISM) ដែលបានបញ្ជាក់ថា កុមារមានញាណពិសេសមួយដែលអាចដឹង និងឃើញនូវវិញ្ញាណឬឋាមពលដែលមនុស្សធំមិនដឹងនិងមិនឃើញ ជាពិសេសកុមារា។ ដំណើររឿងនិយាយអំពីក្បួននេះគឺវាវែងឆ្ងាយណាស់ តែបើបងប្អូនកំពុងឬនឹងចេញទៅរកមើលទិញផ្ទះឬដី ខ្ញុំសូមសង្ខេបនូវការប្រើប្រាស់ដូចខាងក្រោម៖
១. យកកុមារា(ប្រុស)ម្នាក់ដែលមានវ័យក្រោម៧ឆ្នាំទៅជាមួយ ឬកាន់តែប្រសើរបើចេះមើលប៉ាជឺ គួររកកុមារាណាដែលមានតួរាសីថ្ងៃ យ៉ាង (Yang Day Master)(មិនគិតធាតុ) ឧទាហរណ៍៖ ទឹកយ៉ាង ដីយ៉ាង..។
២. ចំណាយពេលប្រហែល២០នាទីនៅទីកន្លែងនោះ ហើយសង្កេត៖
២.១ បើកុមារានោះលេង ឬធ្វើអ្វីផ្សេងៗដោយចិត្តសប្បាយរីករាយ មានន័យថា កន្លែងនោះមិនមានឋាមពលអាក្រក់ទេ
២.២ បើកុមារានោះយំ ឬឈើបត់ជើង ឬស្រេកទឹក មានន័យថា កន្លែងនោះមានឋាមពលអាក្រក់អ្វីមួយហើយ មិនគប្បីទិញយកកន្លែងនោះទេ។
កុមារាដែលមានធាតុយ៉ាងបរិសុទ្ធងាយនឹងទទួលអារម្មណ៍ពាក់ព័ន្ធឋាមពលអាក្រក់ណាស់ ហើយវាក៏ជាមូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលប្រជាជនចិនចង់បានកូនប្រុស។
ទោះយ៉ាងណា គ្រប់យ៉ាងគឺអាស្រ័យទៅលើជំនឿរបស់បងប្អូនផងដែរ!
សូមជូនពរអោយបងប្អូនទាំងអស់មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច!
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ