ស្វែងរកឯកសារ
ដូចដែលបានបញ្ជាក់នៅក្នុងមេរៀនមុនៗអំពីផ្ទះដែលនៅជិតប្រព័ន្ធអគ្គិសនីដែលមានតង់ស្យុងខ្ពស់រួចមកហើយថា វានឹងនាំមកនូវឥទ្ធិពលអាក្រក់ដល់សមាជិកក្រុមគ្រួសារដែលនៅក្នុងផ្ទះនោះ។
ឥឡូវយើងមកមើលបញ្ជាក់អំពីកម្លាំងឋាមពលអាក្រក់ដែលបណ្តាលមកពីបង្គោលភ្លើងនៅទីតាំងខ្លាស។ ហើយវាក៏ជាការឆ្លើយតបទៅនឹងសំនួររបស់បងប្អូនមួយចំនួនដែលតែងតែបារម្ភនិងបានទាក់ទងមកសួរក្រុមការងារយើងខ្ញុំផងដែរ។
ទីតាំងខ្លាស គឺជាទីតាំងនៅខាងស្តាំដៃរបស់ផ្ទះឬអចលនទ្រព្យរបស់យើង(មើលពីក្នុងចេញក្រៅផ្ទះ) ហើយវាមានឥទ្ធិពលពាក់ព័ន្ធនឹងនារីភេទដែលនៅក្នុងផ្ទះនោះ។ ទីតាំងខ្លា ស ស្ថិតនៅទិសធាតុមាស ហើយកម្លាំងចរន្តអគ្គិសនីមានធាតុភ្លើង ដែលបង្ករអោយមានការប៉ះទង្គិចរវាងធាតុភ្លើងនិងធាតុមាស(ភ្លើងបង្ក្រាបមាស)។
កម្លាំងឋាមពលអាក្រក់របស់ទីតាំងខ្លា ស បែបនេះនឹងនាំអោយនារីភេទដែលស្នាក់នៅផ្ទះនោះងាយនឹងមានការប៉ះទង្គិចផ្លូវចិត្ត និងចិត្តមិននឹងនរដែលនាំអោយមានប្រេះឆាទំនាក់ទំនងក្នុងគ្រួសារទៀតផង។
កុំភ្លេចទាញយកកម្មវិធី រៀនហុងស៊ុយ ពីក្នុង Play Store មកប្រើ។ មានកម្មវិធី រៀនហុងស៊ុយ ដូចមានជំនួយការហុងស៊ុយនៅក្បែរដូច្នេះ។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer