គួនអ៊ី

< All Topics
បោះពុម្ភ

មេទ័ព កាំបិតនាគខៀវ មុខក្រហម គួនអ៊ី គឺជាវីរៈបុរសដែលមានចិត្តស្មោះត្រង់និងមានគុណធម៌ក្នុងរឿងប្រវត្ថិសាស្ត្រចិន នគរទាំងបី(សាមកុក)។ គាត់មិនក្បត់នឹងបងប្អូនដើម្បីផលប្រយោជន៍ខ្លួនឯងឡើយ គាត់សម្លាប់តែសត្រូវ មិនសម្លាប់ក្មេង និងមនុស្សចាស់ឡើយ។ ដោយសារវីរៈភាពទាំងនេះហើយទើបរូបសំណាក់របស់គាត់ត្រូវបានគេសាងឡើងដាក់នៅតាមទីកន្លែងជាច្រើនដើម្បីតំណាងអោយសច្ចៈភាព និងអំណាចការពារ។

យើងឃើញមាននៅស្រុកយើងគេច្រើនដាក់រូបរបស់គាត់នៅផ្ទះឬកន្លែងរកស៊ីដើម្បីការពារសត្រូវ និងតំណាងអោយសច្ចៈភាពនៃការរកស៊ី។

ជាយោបល់របស់ខ្ញុំ ខ្ញុំមិនណែរនាំអោយដាក់រូបគាត់នៅតាមខ្លួនឬយានយន្តឡើយ ព្រោះបើយើងមើលពីប្រវត្តិនៃការស្លាប់របស់គាត់ គឺមកពីគាត់មិនស្តាប់តាមការណែរនាំរបស់ ជូកឺលាង ដែលហាមមិនអោយចេញក្រៅក្រុង តែដោយសារអំនួតមើលងាយសត្រូវពេក គាត់ត្រូវបានស្លាប់នៅសមរភូមិ។

ដូច្នេះ ជាការណែរនាំរបស់ខ្ញុំ៖

– ល្អ បើដាក់នៅនឹងកន្លែង ផ្ទះ ឬកន្លែងធ្វើការរកស៊ី
– មិនល្អ បើយកគាត់ដើរជាមួយ (ជាបណ្តោង ឬរូបសំណាក់ដាក់ក្នុងយានយន្ត)

តើការប្រើប្រាស់រូបសំណាក់មេទ័ពគួនអ៊ីមានលក្ខខណ្ឌអ្វីខ្លះ?
ការប្រើប្រាស់មានច្រើនសណ្ឋាន តែបើតាមគម្ពីរតៅបុរាណចិន គេបានបែងចែកជាបីប្រភេទធំៗ៖

១. ឥរិយាបថ ឈរ ឬអង្គុយ ដោយកាន់លំពែងដាក់ដងអុកនឹងដីហើយផ្លែឡើងលើ៖ សណ្ឋាននេះតំណាងអោយការវាយឈ្នះ ឬនៅការពារនគរ ដោយបញ្ជាក់ថា កន្លែងនេះស្ថិតនៅក្រោមដែនការពាររបស់គាត់ មិនមានអ្នកណាអាចបំពានបានទេ។ គេច្រើនប្រើសម្រាប់នៅផ្ទះ ដើម្បីការពារការប៉ុនប៉ងពីសត្រូវ ខ្មោចព្រាយបីសាចអារក្ស ឬជម្ងឺជាដើម។ (ជំនឿពីបុរាណ ពេលឈឺ គឺបណ្តាលមកពីខ្មោចអារក្សធ្វើ)

២. ឥរិយាបថ កាន់លំពែងឬដាវយាររកកាប់ ទោះឈរ ឬបន្ទន់ជង្គង់ ឬជិះសេះ៖ សណ្ឋាននេះតំណាងអោយការចេញច្បាំងដែលនឹងនាំជ័យជំនះមកវិញ។ គេច្រើនប្រើសម្រាប់នៅកន្លែងធ្វើការរកស៊ី ព្រោះមានមេទ័ពគួនអ៊ីជួយត្រួសត្រាយសត្រូវចេញពីផ្លូវក្នុងវាលសមរភូមិ(កិច្ចការរកស៊ី)។



៣. ឥរិយាបថ កាន់សៀវភៅ ទោះឈរ ឬអង្គុយ(អាចមានកាន់លំពែង ឬបញ្ឈរនៅក្បែរ)៖ សណ្ឋាននេះតំណាងអោយការបង្កើនប្រាជ្ញា ពង្រឹងចំណេះវិជ្ជា និងអារម្មណ៍ស្ងប់សុខ ដែលមិនមានអ្នកណាហ៊ានមករំខាន។ គេច្រើនប្រើសម្រាប់នៅបណ្ណាល័យ សាលារៀន កន្លែងហាត់សមាធិ វិហារ ឬវត្តជាដើម។


ទោះយ៉ាងណា ឥទ្ធិពលរបស់រូបសំណាកទេវតាគួនអ៊ី(គ័នកុង) មានឫទ្ធិក្នុងការទប់ស្កាត់ការប៉ុនប៉ងយារយីផ្សេងបានដូចគ្នា គ្រាន់តែបើប្រើនៅកន្លែងណាគេគួររៀបចំអោយត្រូវនឹងអត្ថន័យកាន់តែប្រសើរ។

រូបសំណាក់ត្រូវធ្វើកិច្ចបើកភ្នែក ឬប្រសិទ្ធីសិន ទើបមានប្រសិទ្ធិភាព។

ជូនពរសំណាងល្អ!

រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មេត្តាហ្វីនិច្ច
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer
#metafenix
#metafenixconsulting
#jiangweizhi

Table of Contents