ស្វែងរកឯកសារ
មានដែលឆ្ងល់ទេ ថាហេតុអ្វីប្រវត្តិសាស្ត្រចិនក៏ដូចជាភាពយន្តចិនបុរាណ ច្រើនមានតួអង្គអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗ នៅតាមជ្រលងភ្នំ ចង្កេះភ្នំ រូងភ្នំ កំពូលភ្នំ?
ភ្នំ គឺជាកន្លែងដែលសម្បូរទៅដោយកម្លាំងធាតុពីចក្រវាឡ បើភ្នំណាមានសម្រស់ព្រៃឈើនិងរុក្ខជាតិល្អៗដុះច្រើនតែមិនរញ៉េរញ៉ៃ សីតុណ្ហភាពត្រជាក់ល្មម និងសត្វព្រៃចម្រុះរស់នៅច្រើន មានន័យថា ទីកន្លែងនោះមានឋាមពលល្អៗរបស់ធាតុទាំងប្រាំសមតុល្យគ្នាយ៉ាងល្អ ព្រោះវាអំណោយផលដល់ការតាំងអាស្រ័យរបស់សត្វនានាអោយស្នាក់នៅបាន។
មនុស្សយើងអាចនឹងថមថយឋាមពលកម្លាំងធាតុ ដូចជាយើងប្រើទូរស័ព្ទច្រើនទៅវាអស់ថ្មដូច្នេះ។ យើងអាចសង្កេតឃើញថា រាងកាយរបស់យើងហាក់ដូចជាមិនសូវមានកម្លាំង សុខភាពចុះខ្សោយ ប្រាជ្ញាខ្សោយចុះ សម្រេចធ្វើអ្វីមួយមិនបានផលសមប្រកប.. ជាដើម។ ដើម្បីបន្ថែមឋាមពល(សាកថ្ម)កម្លាំងធាតុរបស់យើង បុរាណចិនតែងណែរនាំអោយឧស្សាហ៍ទៅតំបន់ភ្នំធម្មជាតិ និងឡើងភ្នំអោយញឹក យ៉ាងហោចណាស់១ឆ្នាំបាន២ដងដែរ។
បើគិតតាមក្បួនវេជ្ជសាស្ត្រវិញ កាលដែលយើងបានឡើងភ្នំ គឺយើងបានធ្វើចលនាហាត់ប្រាណដែលធ្វើអោយចរន្តឈាមរត់សព្វខ្លួនប្រាណរបស់យើង។ នៅពេលដែលចរន្តឈាមបានរត់សព្វខ្លួនប្រាណ នោះរាងកាយរបស់យើងនឹងទទួលបានឧកស៊ីហ្សែនទៅចិញ្ចឹមអាវៈយវៈផ្សេងៗដែលនាំអោយសុខភាពរបស់យើងប្រសើរឡើង។ សុខភាពល្អ នាំអោយការគិតសម្រេចផលផ្សេងៗក៏តែងសមប្រកប។
ដោយសារឃើញនិងដឹងអំពីសារប្រយោជន៍ពីចក្រវាឡបែបនេះហើយ ទើបអ្នកប្រាជ្ញ អ្នកគុណនិយម និងមនុស្សល្បីៗជាច្រើនរបស់ចិន ច្រើននៅទីកន្លែងបែបនោះ។
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធិគ្រប់យ៉ាងដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#reanfengshui
#fengshuikh
#fengshuikhmer