ឆេងម៉េង

< All Topics
បោះពុម្ភ

តោះយើងមកដឹងប្រវត្តិខ្លះៗអំពីពិធីបុណ្យឆេងម៉េងរបស់ប្រជាជនចិន។

អត្ថន័យដើមរបស់ឆេងម៉េង គឺមិនមានអីទាក់ទងទៅនឹងការមកសម្អាតផ្នូរ ឬសែនព្រេនសម្តែងការគោរពដឹងគុណដល់កុងម៉ានិងញាតិដែលបានទទួលមរណៈកាលទៅទេ។ ឆេងម៉េង គឺសម្តៅទៅលើភាពស្អាតអនាម័យ និងមានពន្លឺត្រចះត្រចង់។ ជារៀងរាល់ឆ្នាំ នៅដើមខែមេសា គឺជាការបញ្ចប់រដូវរងារនិងត្រៀមចូលរដូវផ្ការីក ដែលមានអាកាសធាតុចាប់ផ្តើមមានកំដៅល្មមនិងមានពន្លឺព្រះអាទិត្យល្អឡើងវិញ បន្ទាប់ពីអាប់អួរក្នុងរដូវរងារមក។ ដូច្នេះនៅពេលដែលមានអាកាសធាតុល្អនិងពន្លឺថ្ងៃគ្រប់គ្រាន់ប្រជាជនតែងចេញក្រៅផ្ទះដើម្បីធ្វើការសម្អាតផ្ទះ ដើរលេង បង្ហោះខ្លែង និងធ្វើម្ហូបចំណីញ៉ាំជុំគ្នា ហើយក៏ឆ្លៀតពេលទៅសម្អាតផ្នូរ និងមានការសែនដល់កុងម៉ានិងញាតិដែលបានចែកឋាន។ ហើយទម្លាប់នេះមានតាំងពីរជ្ជកាលស្តេចចូវ ដែលមានប្រវត្តិជាង២,៥០០ឆ្នាំមកហើយ(ឆ្នាំ១០៤៦-២២១មុនគ្រឹស្តស័ក្ករាជ)។

តាមទម្លាប់គេមានតំណមមួយចំនួនដូចខាងក្រោម៖
១. ហាមនិយាយលេងសើចពេលសែននិងដុតក្រដាសសែនផ្សេងៗ
២. ហាមពាក់សម្លៀកបំពាក់ខ្មៅទាំងអស់(អាចអាវខ្មៅខោពណ៌ផ្សេង ឬខោខ្មៅអាវពណ៌ផ្សេង) និងហាមពណ៌ក្រហម(ខោអាវនិងស្បែកជើង)ដាច់ខាត
៣. ហាមខាកស្តោះនិងបន្ទោរបង់ក្នុងបរិវេណកន្លែងសែន
៤. ហាមបង្ករសម្លេងរំខាន និយាយលេងសើច ស្រែកលឺក្នុងបរិវេណកន្លែងសែន
៥. ត្រូវធ្វើពិធីអោយបានមុនម៉ោង៣រសៀល
៦. ហាមស្ត្រីមានផ្ទៃពោះចូលរួម
៧. ហាមហូបចំណីអាហារនៅបរិវេណកន្លែងសែន
៨. ហាមថតរូបនៅបរិវេណកន្លែងសែន
៩. ហាមចូលរួមបើមិនមានជាប់សាច់ញាតិទេ (មិត្តប្រុសទៅកំដរមិត្តស្រីនិងក្រុមគ្រួសារពេលសែន)

កុងម៉ា មិនអាចជួយអ្នកបានទេ បើអ្នកមិនជួយខ្លួនឯង!

សូមរក្សាសុវត្ថិភាព អនាម័យ និងពាក់ម៉ាសទាំងអស់គ្នាពេលជួបជុំគ្នា ដើម្បីជៀសឆ្ងាយពីការឆ្លងរីករាលដាលពីជម្ងឺកូវីដ១៩។

********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ

Table of Contents