ស្វែងរកឯកសារ
តោះយើងនិយាយអំពីតុបាយម្តង!
តុបាយមានតួនាទីលើសពីអ្វីដែលយើងគ្រប់គ្នាភាគច្រើនបានយល់ វាមិនត្រឹមតែជាកន្លែងដែលសម្រួលដល់ការហូបម្ហូបអាហារនោះទេ តែជាក៏ជាកន្លែងដែលអោយសមាជិកក្រុមគ្រួសារជួបជុំគ្នាផងដែរ។ តុបាយដែលមានហុងស៊ុយល្អជាងគេ គឺតុមូល (មិនថាវាសាងអំពីអ្វីឡើយ) ព្រោះវាមានឥទ្ធិពលជួយពង្រឹងទំនាក់ទំនងល្អរវាងសមាជិកក្រុមគ្រួសារ និងសុភមង្គល ដោយសារវាបង្ករភាពងាយស្រួលអោយក្រុមគ្រួសារបានឃើញមុខគ្នាល្អ ហើយក៏ងាយដួសម្ហូបអាហារផងដែរ។
បើតុបាយដែលមានរាងចតុកោណកែង ឬការ៉េ តែមានជ្រុងមូល(កោង) នោះក៏ល្អដែរ ជៀសតែតុណាដែលមានជ្រុងកែងស្រួច ព្រោះវានឹងបង្ករអោយមានសាឈី។ បើយើងមិនគិតដល់ហុងស៊ុយទេ ក៏យើងគិតឃើញដែរថាអ្នកដែលអង្គុយចំជ្រុងតុនោះមានផលវិបាកក្នុងការបរិភោគអាហារ។
ដល់ចំនុចនេះខ្ញុំក៏ចង់បញ្ជាក់ផងដែរថា នៅបន្ទប់ហូបបាយគួរតែមានសណ្តាប់ធ្នាប់ និងអនាម័យ ដូចបន្ទប់ទទួលភ្ញៀវដែរ ព្រោះវាជាកន្លែងដែលតំណាងអោយភាពមានបាន។ អ្នកខ្លះវិញទៀត បានតុបតែងបន្ទប់ហូបបាយទៅដោយផ្ទាំងកញ្ចក់ធំៗដែលធ្វើអោយឃើញអាហារមានច្រើន ព្រោះគេយល់ឃើញថាការធ្វើបែបនេះនឹងពង្រឹងភាពមានបានរបស់គេអោយកាន់តែច្រើន។
********
រួមគ្នាប្រឆាំងការចម្លងសំណេរដើម
រក្សាសិទ្ធដោយ រៀនហុងស៊ុយ ជាមួយគ្នា
#រៀនហុងស៊ុយ
#រៀនហុងស៊ុយជាមួយគ្នា
#fengshuikhmer
#reanfengshui
#fengshuikh
#ហុងស៊ុយខ្មែរ